ចំណេះដឹងថ្មីៗ

ទិចនិចមួយចំនួនជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ជៀសផុតពីភាពស្មុគស្មាញ


ខាងក្រោមនេះគឺជាទិចនិកមួយចំនួនដែលអាចជួយឱ្យអ្នក មានអារម្មណ៍ល្អប្រសើរជាងមុន ជៀសផុតពីភាពស្មុគស្មាញ ដែលតែងតែតាមរំខានជីវិតអ្នក!!
  1. -ជាជំហានដំបូង៖អ្នកត្រូវតែដឹងអំពីស្ថានភាពនៃអារម្មណ៍តឹងតែង ដែលតែងតែកើតមាន ឡើងចំពោះខ្លួនអ្នកជាមុនសិន ហើយរកឬសគល់នៃបញ្ហាទាំងអស់ ឱ្យឃើញ ដូចជា ការស្អប់ខឹងច្រណែន អាក់អន់ចិត្ត ទុក្ខព្រួយ ភាពអផ្សុកជាដើម។ អ្នកគួរប្រើថាមពល នៃចិត្តដើម្បីស្វែងរកវាតាមរយៈការធ្វើសមាធិ តាំងសតិបន្ធូរអារម្មណ៍ ឬតាំងស្មារតីឱ្យបាននឹងធឹងល្អ ដោយគិតស្រមៃនៅក្នុងចិត្ត ថាម្តាយអ្នក ឬមនុស្សជាទីស្រឡាញ់ កំពុងតែឱបអ្នកជាប់ក្នុងរង្វង់ដៃ។ អ្នកដឹងទេ? អារម្មណ៍អាក្រក់ៗ និងរឿងស្មុគស្មាញនឹងមានអំណាចទន់ខ្សោយ ប្រសិនបើនៅក្នុងខួរក្បាលអ្នក ព្យាយាមគិតរឿងល្អៗងាយៗ ហើយទទួលស្គាល់ថា​ "នេះហើយជាបញ្ហារបស់ជីវិត"។
  2. -ការជួយអ្នកដទៃឱ្យអារម្មណ៍ល្អប្រសើរជាងមុន៖ អ្នកក៏អាចជួយអ្នកដទៃឱ្យមានអារម្មណ៍ល្អប្រសើរជាងមុនបានផងដែរ ដោយនៅពេលដែលគេមានអារម្មណ៍មិនល្អ សូមអ្នកកាន់ដៃរបស់ពួកគេឱ្យជាប់ ហើយប្រាប់ឱ្យគេ យកចិត្តផ្តោតទៅលើខ្យល់ដង្ហើមចេញចូលស្របពេលជាមួយគ្នាដំណាលគ្នានឹងអ្នកដែរ។ នោះអារម្មណ៍ស្មុគស្មាញនឹងរលាយបាត់ទៅដោយមិនដឹងខ្លួន។ ក្រៅពីនេះអ្នកក៏អាច ប្រើនូវវិធីបណ្តុះបណ្តាលអារម្មណ៍ ឱ្យបានប្រសើរតាមរយៈវិធីផ្សេងៗទៀត ដូចនេះផងដែរ៖
  • *ហាត់ប្រាណឱ្យបានទៀងទាត់ ឬលេងកីឡាផ្សេងៗ តែមិនមែនជាការលេងកីឡា ដើម្បីភ្នាល់ចាញ់ឈ្នះនោះទេ ត្រូវចងចាំថាគ្រាន់តែលេងដើម្បីលំហែអារម្មណ៍តែប៉ុណ្ណោះ។ 
  • *សម្លឹងមើលទិដ្ឋភាពនៅជុំវិញខ្លួន ប្រកបដោយភាពសុទិដ្ឋិនិយម គឺមានសញ្ញាបូក (+) ជានិច្ច។
  • *មានការយោគយល់អធ្យាស្រ័យ មេត្តាករុណា និងការយល់ចិត្តថ្លើម មនុស្សនៅជុំវិញ ខ្លួនឱ្យបានច្រើនគិតពីចិត្តគេចិត្តយើង(Empathy)។
  • *បង្រ្កាបចិត្តអាត្មានិយមឱ្យទាបជាងចិត្ត សណ្តោសប្រណី ទាំងចំពោះខ្លួនឯង និងអ្នក ដទៃ។
  • *នឹកដល់ព្រឹត្តិការណ៍ល្អដែលបានកើតឡើងចំពោះអ្នក យ៉ាងហោចណាស់១ថ្ងៃឱ្យ បានម្តងដែរហើយអរគុណជីវិត ដែលបានធ្វើឱ្យអ្នកជួបប្រទះ នូវរឿងល្អទាំងនោះក្នុងជីវិត ដោយមិនចាំបាច់គិតដល់រឿងមិនល្អនោះទេ។
  • *រស់នៅក្នុងបរិស្ថានល្អមានអនាម័យនៅក្នុងចំណោមមិត្តភក្តិដែលមានតែភាពសប្បាយ រីករាយគ្មានសម្ពាធច្រើន។
  • *ចូរស្ដាប់ភ្លេង ឬចម្រៀងដែលអ្នកចូលចិត្ត ហើយបង្ហើរអារម្មណ៍តាមវាយឺតៗ ដើម្បី បន្ថយការគិតច្រើន។
  • *មានមោទនភាពនិងពេញចិត្តចំពោះដោយខ្លួនឯង នៅក្នុងរឿងការពិត ជាក់ស្តែង ដែលខ្លួនបានធ្វើនៅថ្ងៃនេះ។
  • *ជំរុញហើយលើកទឹកចិត្តឱ្យខ្លួនឯងឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបានជា មួយនឹងក្តីសង្ឃឹមជាប់ជានិច្ច។
ទាំងនេះគឺជាការអភិវឌ្ឍអារម្មណ៍ឱ្យបានល្អប្រសើរជាងមុន ដែលអ្នកគួរតែអនុវត្ត វា។ បន្ទាប់មកអ្នកគឺជាការមើលឃើញថា អ្វីៗគឺគួរឱ្យស្រឡាញ់ខ្លាំងណាស់នៅជុំ វិញខ្លួនហើយអារម្មណ៍ស្មុគស្មាញផ្សេងៗ នឹងរលាយបាត់បង់ពីក្នុងចិត្តអ្នកបានយ៉ាងឆាប់រហ័ស៕

0 comments:

Post a Comment

Powered by Blogger.