(((...បុណ្យបាប...)))
« បទព្រហ្មគីតិ »• ក្នុងនាមជាសាសនិក សូមរំលឹករតនៈត្រៃ
ពុទ្ធ-ធម៌-សង្ឃ ទាំងបី លើលោកិយតម្រង់ផ្លូវ ។
• សូមឲ្យក្តីជ្រះថ្លា ផ្សាយមេត្តាជូនតម្រូវ
ដល់អ្នកមរណៈទៅ បានជួបនូវសុគតិភព ។
• ធ្វើបាបកម្មតាមទាន់ បង្ក្រាបជាន់មិនជំពប់
ធ្វើបុណ្យបានបុណ្យគ្រប់ ទាំងថ្ងៃយប់ជាតិបុព្វេ ។
• បុណ្យបាបពិតជាមាន អ្នកបំពានជីវិតគេ
យូរឆាប់ជួបកម្មទេ្វរ ត្រឡប់ផ្ទេរមកអ្នកវិញ ៕
0 comments:
Post a Comment