ក្ដីសុបិនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែករស់នៅរបស់យើង។ ពេលខ្លះសុបិនអាចធ្វើឲ្យអ្នកភ្ញាក់ឡើងពាក់កណ្ដាលយប់ក៏មាន។ សុបិនមិនអាចសមតាមបំណងរបស់អ្នកនោះទេ ដោយពេលខ្លះអ្នកអាចនឹងយល់សុបិនឃើញមនុស្សដែលអ្នកមិនចង់ឃើញ ហើយពេលខ្លះយល់សុបិនភ័យខ្លាច ដែលអ្នកមិនចង់ជួប។ ថ្ងៃនេះគេហទំព័រយើងនឹងលើកយកវិធីសាស្ត្រមួយចំនួន ដែលអាចឲ្យអ្នកយល់សុបិនឃើញមនុស្សដែលអ្នកស្រឡាញ់ ដែលអ្នកចង់ឃើញ បានដូចបំណង។
១. សូមផ្លាស់ប្ដូរទម្លាប់នៃការចូលដំណេករបស់អ្នក។ ប្រសិនបើជារៀងរាល់ថ្ងៃអ្នកចូលដេកនៅម៉ោង ៩ ឬ ១០ អ្នកអាចចូលដេកមុនពេលធម្មតារបស់អ្នក ចំនួន១ម៉ោង។
២. ត្រួតពិនិត្យទៅលើអាហាររបស់អ្នក។ អ្នកជំនាញបានឲ្យដឹងថា ការយល់សប្តិអាក្រក់កើតឡើងដោយសារ គ្រឿងស្រវឹង, ជាតិកាហ្វេអ៊ីន ឬផ្សែងបារី។ ដូច្នេះដើម្បីយល់សុបិន្តឲ្យបានល្អ គួរគប្បីចៀសវាងឲ្យឆ្ងាយពីគ្រឿងស្រវឹង និងអាហារមួយចំនួន។
៣. ដោះស្រាយភាពតានតឹង ឲ្យបានជ្រះស្រឡះ។ ដើម្បីឲ្យអារម្ភស្ងប់ស្ងាត់ និងយល់សប្តិឃើញអ្វីដែលអ្នកប្រាថ្នានោះ គប្បីត្រូវដោះស្រាយបញ្ហានានាដែលមិនទាន់បានដោះស្រាយនោះឲ្យអស់ ហើយចាំដេក ទើបរឿងអាក្រក់ទាំងនោះមិនដក់ជាប់ក្នុងខួរក្បាល។
៤. មើលតែទិដ្ឋភាពល្អៗ។ មិនថា ទិដ្ឋភាពនៅជុំវិញខ្លួន ឬទិដ្ឋភាពដែលមាននៅក្នុងខ្សែភាពយន្តទេ អ្នកត្រូវចៀសឲ្យឆ្ងាយពីខ្សែភាពយន្ត ឬទិដ្ឋភាព ដែលបង្ហាញពីភាពផិតក្បត់ អំពើហឹង្សា...។ ដំណោះស្រាយមួយដែលល្អ គប្បីអានសៀវភៅ ដែលធ្វើឲ្យអារម្ភរីករាយ។
៥. រំលឹកអនុស្សាវរីយ៍នានាជាមួយ Crush របស់អ្នក មុននឹងចូលដំណេក។ យើងប្រាកដជាបានដឹងហើយថា សកម្មភាពដែលធ្វើនៅពេលថ្ងៃ អាចនឹងឃើញនៅក្នុងសុបិន្តនាពេលយប់។ ដូច្នេះហើយ អ្នកអាចរំលឹករឿងចាស់ៗ ឬមើលរូបថតរបស់មនុស្សដែលអ្នកស្រឡាញ់មុននឹងចូលដេក៕
0 comments:
Post a Comment