វិជ្ជាធ្វើម្ហូប

មុខម្ហូប: ខាត់ណាទឹកភ្នែក


គ្រឿងផ្សំ

- សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ

- ខាត់ណា កាត់ជាកង់ៗ

- ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច

- ក្រូចឆ្មា

- ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង

វិធីធ្វើ

- ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន អោយបានស្អាត

- ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង ( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា

- ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល ( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច ។

មុខម្ហូបនេះ ត្រូវការប្រើម្ទេសអោយច្រើន ហិរខ្លាំង ទើបឆ្ងាញ់

0 comments:

Post a Comment

Powered by Blogger.