ចំណេះដឹងថ្មីៗ

តិចនិកថើប​មិត្ដ​ប្រុស ដែល​​មាន​ចរិត​អៀន (ល្បិច​ពិសេស)


ជាការពិត​មនុស្ស​ប្រុសដែល​មាន​ចរិត​អៀន​ប្រៀន​ពេល​នៅក្បែរ​នារី ប្រាកដ​ជាមិនអាច​ផ្គាប់​ចិត្ដ​ថ្លើម​សុភាព​នារី​បាន​ប្រសើរ​ឡើយ។ ដូចនេះ​សូមណែនាំ​តិចនិក​ធ្វើ​យ៉ាងណា​អោយ​ចិត្ដ​ប្រុស ថើប​អ្នក​សមតាម​បំណង។

១-ចូល​ទៅ​កម្សាន្ដ​នៅ​កន្លែង​ឯកជន​ណាមួយ​ដែល​អ្នក​ស្គាល់​ហើយ​យល់ថា ពុំសូវ​មាន​មនុស្ស​ម្នាច្រើន។ វិធី​នេះ​នឹង​ធ្វើ​អោយ​អារម្មណ៍​របស់​មិត្ដ​ប្រុស​ទំនង​ជាមាន​ភាពកក់​ក្ដៅ​ជាង​សព្វ​មួយដង។

២-ចៀសវាង​រង់ចាំ​ទាល់តែ​មិត្ដ​ប្រុស​អ្នក​ខិត​មក​ក្បែរ​អ្នក​មុន នៅពេល​បញ្ចប់​សកម្មភាព​ដើរកម្សាន្ដ និងពេលអ្នក​ទាំងពីរ​ដើរដល់គោលដៅ។ភាគច្រើន​ចំពោះ​បុរស​ចរិត​អៀន​នៅត្រង់​ចំណុច​នេះ​គឺមិន​ហ៊ាន​ធ្វើ​អ្វី​នោះឡើយ។ ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​នាំមុខកាត់។ មិត្ដ​ប្រុស​អ្នក​ប្រហែល​ជាអាច​ដឹងពីអ្វី​ដែល​អ្នក​ត្រូវ​ការ។ ប៉ុន្ដែ​គាត់​មិនហ៊ាន​ ឬស្ទាក់​ស្ទើរថា ចាប់ផ្ដើម​ដោយរបៀប​ណា។

៣-ចូរចាប់​ផ្ដើម​ទៅរក​ខាងបុរសមុន ហើយបើក​ការសន្ទនា​មួយ​ដោយ​ផ្អែក​លើប្រធាន​បទដែល​អ្នក​ទាំងពីរ​រីករាយ។ ធ្វើ​បែបនេះ​នឹង​ជួយ​អោយគាត់​មាន​អារម្មណ៍ទុកចិត្ដ​ហើយ​ចាប់​ផ្ដើម​សម្រួល និងសម្រាក​បញ្ឈប់​កិច្ចសន្យានោះ។ អំឡុងពេល​នោះ​ ដើម្បី​សាង​ភាព​រ៉ូមែនទិក។

៤-នៅពេល​អ្នក​រង់ចាំ​ពេលវេលា​ដ៏សមស្រប​មួយ​ចូរយក​ដៃ​កាន់​ចង្ការ​គាត់​លើកឡើង ហើយ​សម្លឹង​កែវភ្នែក​ទាំង​គូរបស់​គាត់។

៥-បន្ទាប់​ពីការសម្លឹង​ប្រមាណ​ជា ៥នាទី ចាប់​ផ្ដើម​ដោយ​យឺតៗ ក្នុង​ការទ្រោបស្រប​តាមការ​ថើបនោះ។ ប្រសិន​គាត់​ទ្រោប​មក​លើ ចូរអ្នក​បិទភ្នែក​សន្សឹមៗ។

៦-ថើប​គាត់​វិញ​កុំបង្អង់យូរ៕

0 comments:

Post a Comment

Powered by Blogger.