ទស្សនៈប្លែកៗ

សំបក iPhone បង្កើតដោយស្បែករថយន្ត Tesla


​ឥឡូវនេះ​ម្ចាស់​រថយន្ត Tesla ទាំងអស់​អាច​យក​ផ្នែក​មួយ​នៃ​រថយន្ត​របស់​ពួកគេ ជាប់​តាម​ខ្លួន​ជានិច្ច​ដោយ​គ្រាន់តែ​ប្រើប្រាស់​ជាមួយនិង iPhone 6 ឬ 6 Plus ។​

​ក្រុមហ៊ុន​រថយន្ត Tesla បានធ្វើការ​ដាក់លក់​នូវ​សំបក​ទូរស័ព្ទ iPhone 6 ឬ 6 Plus ដែល​បាន​ផលិត​ដោយ​សំណល់​នៃ​ស្បែក ដែល​បាន​ប្រើប្រាស់​ក្នុង​រថយន្ត Tesla ផ្ទាល់​ហើយ​វា​ក៏​អាច​ប្រើ​ជាមួយនិង​ទូរស័ព្ទ iPhone 6s ឬ 6s Plus ផងដែរ​។​

​ស្បែក នេះ​គឺជា​ចំណែក​សល់​ពី​ការផលិត​និង​តុបតែង​នៃ​រថយន្ត Tesla ហើយ​វា​មាន​ភាពល្អ​ដែរ ក្នុងការ​ប្រើប្រាស់​នូវរ​បស់​ដែល​សេសសល់​ទាំងនោះ ធ្វើការ​ផលិត​ចេញ​ជា​ផលិតផល​ថ្មី​មួយទៀត​។ ជាការ​ពិតណាស់​ក្រុមហ៊ុន Tesla មិនជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​ទេ ដែល​ធ្វើ​ការផលិត​នូវ​ផលិតផល​ថ្មី ពី​ស្បែក​ដែល​នៅ​សេសសល់​ពី​ការផលិត​រថយន្ត​រប​ស់​ខ្លួន តួយ៉ាង​ក្រុមហ៊ុន Ferrari បាន​ផលិត​និង​លក់ ស្រោមដៃ​ស្បែក ក្រុមហ៊ុន Bentley បាន​ផលិត​និង​លក់​កាបូប​ស្បែក នឹង​សូម្បីតែ Corvette ក៏មាន​លក់​គ្រឿង​សង្ហា​រឹម​ផលិត​ដោយ​ស្បែក​ផងដែរ​។​

​ក្រុមហ៊ុន Tesla បាន​លក់​សំបក​ទូរស័ព្ទ iPhone ជាច្រើន​ប្រភេទ​ផ្សេងគ្នា ដែល​តម្លៃ​ទូទៅ 45 ដុល្លារ​សម្រាប់​ម៉ូត​ធម្មតា នឹង​ម៉ូ​ដែលមាន​តម្លៃ​ខ្ពស់ជាង 5 ដុល្លារ​វា​ជា​លក្ខណៈ​កាបូប ដែលមាន​ថត​ចំនួន​ពីរ​សម្រាប់​ដាក់​កាត​ឥណទាន និង​មាន​លេខ​សម្គាល់ RFID ដែល​អាច​ការពារ បន្ទះ​ឈី​ប​កាត​ឥណទាន​របស់​អ្នក​ដែល​ត្រូវគេ​លួច​។

​វា​ជា​អកុសល​ផងដែរ សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ Android ព្រោះ​នៅក្នុង​ហាង​លក់​របស់​ក្រុមហ៊ុន Tesla គឺមាន​លក់​តែ​សំបក​ទូរស័ព្ទ iPhone តែប៉ុណ្ណោះ​។​

0 comments:

Post a Comment

Powered by Blogger.