ជប៉ុន៖ រូបចម្លាក់សត្វ ជាច្រើនក្បាល ដែលធ្វើឡើងពីចំបើង ត្រូវបានដាក់តាំងបង្ហាញ នៅក្នុងទីក្រុង នីហ្គាតា នៃប្រទេស ដែលវាពិតជា គំនិតច្នៃប្រឌិត ដ៏អស្ចារ្យមួយ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបចម្លាក់ទាំងនោះ មានដូចជា សត្វកណ្តូប ពស់ ដាយណូស័រ និង ទា ជាដើម។ ពួកវាត្រូវបានដាក់បង្ហាញ ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យ របស់ប្រទេសជប៉ុន ដែលមានឈ្មោះថា វ៉ារ៉ា (Wara) ដែលពិធីបុណ្យមួយនេះ បានធ្វើឡើង នៅក្នុងទីក្រុង នីហ្គាតា ហើយចាប់ផ្តើម ពីក្នុងអំឡុង ថ្ងៃទី៣១ ខែសីហា រហូតដល់ ខែវិច្ឆិកា ទើបបញ្ចប់។
គួរបញ្ជាក់ផងដែរថា នៅក្នុងការយកចំបើង មកសាងសង់ ធ្វើជារូបចម្លាក់សត្វ ដ៏ធំទាំងនេះ គឺដំបូងឡើយ គេយកឈើ មកសាងសង់ ធ្វើជារូបចម្លាក់សត្វសិន ទើបយកចំបើង មកបិទបំពេញពីខាងក្រៅ ទៅលើរូបចម្លាក់ឈើ ទាំងនោះ៕

0 comments:
Post a Comment