បែកធ្លាយប្លែកៗ

ប្តីជួលអ្នកស៊ើបការណ៍ តាមដានប្រពន្ធ ដឹងថាមានសាហាយ តែសាហាយនោះ តាមពិតគឺជា...


អាមេរិក៖ វាជារឿងដែលប្លែក និងនឹកស្មានមិនដល់មួយ បន្ទាប់ពីបុរសម្នាក់បាន ជួលអ្នកស៊ើបការណ៍ឯកជន ឲ្យតាមដានប្រពន្ធរបស់ខ្លួន ហើយក្រោយមកក៏រកឃើញថា ស្ត្រីជាប្រពន្ធ លួចលាក់ផិតក្បត់ ទៅរួមមេត្រីជាមួយនឹង បុរសវ័យជំទង់ម្នាក់ ដែលជាកូនប្រុស របស់អ្នកស៊ើបការណ៍ នោះទៅវិញ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា រឿងហេតុផិតក្បត់ របស់ស្ត្រីជាប្រពន្ធ ដែលមានឈ្មោះថា Amber Telford ជាគ្រូបង្ហាត់ក្បាច់រាំ វ័យ៣៣ឆ្នាំ ត្រូវបានបែកធ្លាយ គឺមានឡើងបន្ទាប់ពី នាងបានដាក់ពាក្យបណ្តឹង ទៅតុលាការដើម្បីសុំលែងលះ ប្តីរបស់ខ្លួន ទើបនាំឲ្យបុរសនោះ សម្រេចចិត្តជួលអ្នកស៊ើបការណ៍ឯកជនម្នាក់ ឲ្យតាមដាននាង ហើយក្រោយមក ក៏បានដឹងរឿងរ៉ាវដ៏គួរឲ្យហួសចិត្ត មួយនេះតែម្តង។

ក្រោយពីបានដឹង រឿងរ៉ាវទាំងនេះរួចហើយ បុរសជាប្តីបានប្តឹងបកប្រពន្ធវិញ ចំពោះទង្វើរបស់នាង ហើយជាលទ្ធផលនាងត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៣៣ថ្ងៃ និងត្រូវបំពេញ ការងារសហគមន៍រយៈពេល ១៥០ម៉ោង ដោយយោងទៅលើ ទោសកំហុសដែលនាង បានធ្វើការរួមភេទ ជាមួយនឹងក្មេងអនីតិជន ព្រោះថាកូនអ្នកស៊ើបការណ៍នោះមិនទាន់គ្រប់អាយុ នៅឡើយទេ។

បើតាមការដកស្រង់សម្តី របស់បុរសជាប្តី បានបញ្ជាក់ប្រាប់ថា មុនដំបូងគេបានដឹងថា Amber (ប្រពន្ធ) ទិញសម្លៀកបំពាក់ឲ្យក្មេងប្រុសជំទង់ម្នាក់ ដែលជាសិស្សរបស់នាង និងបាននាំក្មេងនោះ ទៅដើរកំសាន្តទៀតផង។ តែក្រោយមកទៀត បុរសជាប្តីបានដឹងដំណឹង ពីអ្នកស៊ើបការណ៍ឯកជន របស់គាត់មកថា នាងធ្លាប់បានរួមភេទ ជាមួយនឹងក្មេងប្រុសនោះនៅតាមកន្លែងផ្សេងៗ ច្រើនដងរួចមកហើយ។

គួរបញ្ជាក់ថា នេះជាករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយអ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍បំផុតគឺថា អ្នកស៊ើបការណ៍ឯកជនម្នាក់នោះ ស៊ើបចុះស៊ើបឡើង បែរជាប៉ះចំកូនប្រុសខ្លួនឯង តែទោះយ៉ាងណា រូបគេក៏នៅតែ បន្តការរាយការណ៍ ដោយឥតមានការលាក់លៀមនោះដែរ៕

0 comments:

Post a Comment

Powered by Blogger.