វិជ្ជាធ្វើម្ហូប

វិធីធ្វើម្ហូប៖ កង្កែបឆាគ្រឿងហឹរ


ថ្ងៃចុងសប្តាហ៍នេះ ជួបជុំក្រុមគ្រួសារ រឺមិត្តភក្តិ តើមិត្តៗស្ត្រីមេផ្ទះទាំងឡាយ ជ្រើសរើសមុខម្ហូបអ្វីដែរ? តោះសាកល្បងជាមួយកង្កែបឆាគ្រឿងហឹរ ទាំងអស់គ្នាមើលថាយ៉ាងណាដែរ។ គ្រឿងផ្សំ និង វិធីធ្វើមានដូចខាងក្រោម៖

គ្រឿងផ្សំ៖
- កង្កែប លៃតាមសមាជិកគ្រួសារ
- ស្លឹកម្រះព្រៅ ១ ចាន
- ស្ករស ១/២ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ម្ទេស​លៃតាមការចូលចិត្ត
- ខ្ទឹមស ៤ កំពិស
- គល់ស្លឹកគ្រៃហាន់ស្តើងៗ ៣ គល់

វិធីធ្វើ៖
- បុកគ្រឿង (ម្ទេស ខ្ទឹម និង គល់ស្លឹកគ្រៃចូលគ្នា មិនបាច់ម៉ដ្ឋពេកទេ)
- កង្កែបលាងអោយស្អាត រួចជាយកតែសាច់ៗ រួចចិញ្រ្ចាំអោយល្អិតទុកមួយឡែក (អ្នកខ្លះចិញ្ច្រាំទាំងឆ្អឹង តែពេលដែលអ្នកញុំាអាចពិបាកមុតឆ្អឹង)
- ដាក់ខ្ទះលើភ្លើង ចាក់ប្រេងចូល ទុកទាល់តែប្រេងឡើងក្តៅ បង់គ្រឿងដែល​បុករួចចូល​ ឆាវាអោយឡើងឈ្ងុយ សឹមដាក់កង្កែបចូល ឆាចុះឡើងចុះឡើងទាល់តែឆ្អិនសាច់។ ពេលសាច់ឆ្អិនសឹមថែមទឹកត្រី ស្ករស ភ្លក្សអោយត្រូវមាត់ ហើយសឹមបង់ស្លឹមម្រះព្រៅ ឆាត្រឡប់ម្តងទៀត អោយស្លឹកម្រះព្រៅស្រពោបជាការស្រេច៕

0 comments:

Post a Comment

Powered by Blogger.