អនុវត្តន៍របបអាហារនេះអោយបាន ១ សប្តាហ៍អ្នកនឹងស្រក់ទំងន់បាន ៥ គីឡូ
របបអាហារមួយនេះគឺល្អបំផុត សំរាប់បន្សាបជាតិពុលក្នុងរាងកាយ ហើយវាអាចធ្វើអោយស្រក់ទំងន់បាន ៥ គីឡូក្នុងមួយសប្តាហ៍។ តើរបបអាហារនេះមានអ្វីខ្លះ?
អាហារពេលព្រឹក
អាហារដែលអ្នកគួរញុំា៖
- ក្រូចឆ្មារ
- ទឹកឆ្អិន
- ផ្លែប៉ោម, ក្រូចពោធិ៍សាត់, ទំពាំងបាយជូរ
ចាប់ផ្តើមថ្ងៃថ្មីជាមួយទឹកក្រូចឆ្មារមួយកែវ (ទឹកក្តៅឧណ្ហៗ ១ កែវ លាយជាមួយទឹកក្រូចឆ្មារស្រស់ៗ ៣ ស្លាបព្រាបាយ លាយបញ្ជូលគ្នា)។ ញុំារាល់ពេលព្រឹកមុនញុំាអាហារពេលព្រឹក។ ភេសជ្ជៈមួយនេះសំអាតជាតិពុលពីក្នុងថ្លើម និង សំរួលដល់ការរំលាយអាហារកំឡុងពេលថ្ងៃ។
៣០នាទីបន្ទាប់ ញុំាផ្លែប៉ោម ២ ផ្លែ រឺផ្លែក្រូចពោធិ៍សាត់ ២ ផ្លែ រឺទំពាំងបាយជូរ ១ ចង្កោម។ ប្រសិនបើអ្នកញុំាផ្លែឈើហើយនៅតែមានអារម្មណ៍ថាឃ្លានទៀត អ្នកអាចញុំាគ្រាប់ធញ្ញជាតិដូចជា walnut, គ្រាប់អាល់ម៉ុង រឺកៅឡាក់ ១/២ ពែង។
អាហារថ្ងៃត្រង់
អាហារដែលអ្នកគួរញុំា៖
- សាច់ទ្រូងមាន់ ១៥០ ក្រាម
- សាច់កូនគោ ១៥០ ក្រាម
- យ៉ាអួ ១ កែវ
អាហារប្រភេទនេះនឹងជួយធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែត ៣ ទៅ ៤ ម៉ោង ដែលជាពេលដែលត្រូវធ្វើការរំលាយសាច់។ ក្រៅពីនេះ, អ្នកនឹងមិនញុំាអាហារពេលល្ងាចច្រើន ដូច្នេះអ្នកមិនគួររំលងអាហារថ្ងៃត្រង់។
អាហារពេលល្ងាច
អ្នកគួរញុំាអាហារពេលល្ងាចអោយបានមុនម៉ោង ៦ ល្ងាច ហើយបន្ទាប់ពីម៉ោងនេះទៅអ្នកមិនគួរញុំាច្រើនពេកទេ។ ក្រោយម៉ោង ៦ ល្ងាច, អ្នកត្រូវការអោយប្រព័ន្ធរំលាយអាហារបស់អ្នកសំរាក ហើយបំពេញដោយជាតិទឹក រឺអាចញុំាជាតែ។
អាហារដែលអ្នកគួរញុំា៖
- ស៊ុតស្ងោរពីរគ្រាប់
- សាឡាត់ដែលសំបូរទៅដោយបន្លែបៃតងដូចជាត្រសក់, extra virgin olive oil។
បន្ទាប់ពីញុំាអាហារពេលល្ងាចរួចហើយ, ឆុងតែបៃតង ១ លីត្រ (តែ ៤ កញ្ចប់ ឆុងជាមួយទឹកមួយលីត្រ) បើគិតជាពែងប្រហែល ៣ ទៅ ៤ ពែងតែ។ ផឹកតែបៃតងអាចជួយដុតបំផ្លាញជាតិកាឡូរីបាន ៨០ កាឡូរី។
អ្នកអាចសាកល្បងអនុវត្តន៍របបអាហារអោយបាន ១ សប្តាហ៍អ្នកនឹងសំគាល់ឃើញថាគីឡូរបស់អ្នកនឹងស្រក។ អ្នកត្រូវតែមានការអត់ធ្មត់ប្រសិនបើអ្នកចង់បានរាងស្អាត៕
0 comments:
Post a Comment