
SanDisk អះអាងថា ដំណោះស្រាយនៃអង្គចងចាំឥតខ្សែ នេះបង្កើតឡើងដើម្បីឆ្លើយតបទៅវិបត្តិ២ ដែលមានកើតមានឡើងយ៉ាងរ៉ាំរៃសម្រាប់សម័យឌីជីថល។
១. សម្រួលការផ្ទេរទិន្នន័យពីម៉ាស៊ីន១ ទៅម៉ាស៊ីន១ កាន់តែងាយស្រួល
២. Smartphone មានអង្គចងចាំតូច មិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន
សាកគិតទៅមើល៍ សម្រាប់អ្នកដែលចូលចិត្តSelfie ថតរូប ឬថតវីដេអូ ហើយប្រើiPhone ស៊េរីទំនើប 6/6+ ត្រឹម 16GB ចឹងរាល់ទិន្នន័យទាំងនោះពេលអស់ម៉េមូរី យកទៅណា? ចម្លងចូលកុំព្យូទ័រ? ទុកអនឡាញ (Cloud)? SanDisk សង្កត់ធ្ងន់ថា មិនស្រួលទេ ហើយអ្នកប្រើប្រាស់ត្រូវការអ្វីដែលថ្មី ហើយងាយនេះ។
Flash Drive ឥតខ្សែដែលSanDisk បង្កើតឡើងមាន 16/32/64/128GB ហើយតម្លៃចាប់ពី ៣០ រហូតដល់ ១០០ដុល្លារអាមេរិក។ ឥឡូវនេះ ក្រៅពីធានា ១ឆ្នាំពេញ Wireless Flash Drive មានលក់លើ Amazon, BestBuy និង SanDisk ហើយ។
ប្រភព៖ businesswireដោយ៖ Sabay (ខ្លាឃ្មុំតូច)
0 comments:
Post a Comment