
តាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Apple និង Samsung គឺត្រូវបានគេនិយាយថា កំពុងតែធ្វើការចចារជាមួយនឹង GSMA ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតទូទាំង ពិភពលោកអំពីការផលិត និងដាក់ឲ្យប្រើ SIM កាតនេះ។
e-SIMs គឺខុសពីស៊ីមកាតធម្មតា ដោយវាមិនកំណត់ឲ្យអ្នកប្រើប្រាស់ប្រើបានតែសេវាអ៊ីនធឺណិត របស់ក្រុមហ៊ុនតែមួយនោះទេ វាក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្ដូរក្រុមហ៊ុនផ្ដល់សេវា អ៊ីនធឺណិតនៅពេលណាក៏បានដោយពុំចាំបាច់ដូរស៊ីមផ្សេងឡើយ។
ចំពោះក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតទូរសព្ទដែលត្រូវបានគេនិយាយ ថាជាប់ព័ន្ធនឹងគម្រោង e-SIM នេះរួមមាន AT&T, Deutsche Telekom, Etisalat, Hutchison Whampoa, Orange, Telefónica, និង Vodafone ។ ស៊ីមកាតថ្មីនេះគឺត្រូវបានគេរំពឹងទុកថានឹងដាក់ឲ្យដំណើរការនៅ ឆ្នាំ ២០១៦ ខាងមុខ៕
អានបន្ត៖ ឥឡូវ Apple ចេញស៊ីមកាតផ្ទាល់ខ្លួនឲ្យប្រើបានជាង៩០ប្រទេស រួមទាំងកម្ពុជា!
ប្រែសម្រួល៖ សំនៀង
ប្រភព៖ theverge
0 comments:
Post a Comment