
លោក អែម យុទ្ធូ នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សារ បានមានប្រសាសន៍ថា៖ «សម្រាប់ស្លាកសញ្ញាលំដាប់ពិភពលោកដូចជា Huawei ដែលបានជ្រើសរើសយកប្រាសាទអង្គរវត្តជារូបភាពលម្អ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ លើផលិតផលរបស់ពួកគេ គឺជាកិត្តិយសដ៏ធំធេងមួយ សម្រាប់ប្រជាជនកម្ពុជាទាំងមូល។» លោកបានបន្តទៀតថា៖ «ទំហំអេក្រង់ដ៏ធំរហូតដល់ 7 អ៊ីញ របស់ Huawei X2 នឹងរំលេចភាពស្រស់ស្អាត និងភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ហើយពិតជាជួយជំរុញឲ្យអ្នកប្រើប្រាស់ Huawei X2 ជុំវិញពិភពលោក មកទស្សនាខេត្តសៀមរាបដែលនឹងចូលរួមបង្កើនប្រជាប្រិយភាព ដ៏អស្ចារ្យរបស់ប្រាសាទអង្គរវត្ត ឲ្យក្លាយជាគោលដៅទេសចរណ៍ចម្បងមួយបន្ថែមទៀត»។
Huawei X2 គឺជាបន្សំរវាងស្មាតហ្វូន និងថេបប្លេតដែលក្រុមអ្នកជំនាញបច្ចេកទេសហៅថា ហ្វាប្លេត (phablet) ជាឧបករណ៍ដែលផ្ទុកទៅដោយលក្ខណៈពិសេសដ៏អស្ចារ្យ និងបំពាក់មកជាមួយអេក្រង់ទំហំចន្លោះពី 5 និង 6 អ៊ីញ។ ហ្វាប្លេត ម៉ូដែល Huawei X2 ផ្តល់នូវគុណភាព និងមុខងាររបស់ស្មាតហ្វូនដែលពោរពេញដោយថាមពលខ្ពស់ និងបទពិសោធន៍អេក្រង់ធំរបស់ថេបប្លេត។ ប៉ុន្ដែ Huawei X2 មានលក្ខណៈពិសេសលើពីឧបករណ៍តែមួយ ព្រោះវាមានអេក្រង់ទំហំ 7 អ៊ីញ ដ៏ធំទូលាយភ្លឺច្បាស់ត្រជាក់ភ្នែក ដែលអាចបំពេញចិត្តអតិថិជនឲ្យរំភើបរីករាយនឹងភាពស្រស់ស្អាតរបស់រូបភាពនីមួយៗ ដូចជា ប្រាសាទអង្គរវត្ត ឬវីដេអូ និងខ្សែភាពយន្តជាដើម។ លើសពីនេះទៅទៀត Huawei X2 មានរូបរាងស្តើងបំផុត កម្រាស់ត្រឹមតែ 7.18mm ហើយអាចភ្ជាប់អ៊ីនធើណេតបានយ៉ាងឆាប់រហ័ស ជាមួយនឹងប្រព័ន្ធ 4G និង Wi-Fi ។

Huawei X2 បំពាក់ដោយអង្គប្រតិបត្តិការប្រភេទ 64-bit octa-core ទំហំ 2GHz និងស៊ីភីយូ Kirin 930 របស់ក្រុមហ៊ុន Huawei ដោយផ្ទាល់ ជាមួយនិងជីភីយូ(GPU) ប្រភេទ Mali-T628 ដែលច្នៃប្រឌិតឡើង ដើម្បីជួយការងារលោកអ្នកជាច្រើនប្រកបដោយភាពងាយស្រួល ដូចជា ការហៅទូរស័ព្ទចេញជាវីដេអូ មានដំណើរការស្រួល មានកម្មវិធី និងហ្គេមកម្សាន្តច្រើន ព្រមទាំងដំណើរការបានយ៉ាងរលូន។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់នូវក្រាហ្វិកដែលមានល្បឿនលឿន និងដំណើរការប្រកបដោយប្រសិទ្ធភាព ដែលធ្វើឲ្យលោកអ្នកអាចលេងហ្គេម ដែលមានកម្រិតក្រាហ្វិកខ្ពស់បានយ៉ាងរីករាយ។
Huawei X2 នឹងមានចេញលក់ពីរប្រភេទផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ប្រភេទទីមួយនឹងមានRAM ទំហំ 2GB និងអង្គចងចាំទំហំ16GB។ ចំណែកមួយទៀតមាន RAM ទំហំ 3GB និងអង្គចងចាំទំហំ 32GB ។ ម៉ូដែលទាំងពីរនេះនឹងភ្ជាប់មកជាមួយកាមេរ៉ាប្រភេទ SLR ដោយកាមេរ៉ាខាងក្រោយមានទំហំ 13MP និងកាមេរ៉ាមុខសម្រាប់ការថត “Selfie” ទំហំ 5MP ។ ដោយមាន microSD ទំហំ 128GB និងថាមពលថ្ម 5000mAh ដែលអាចឲ្យលោកអ្នកស្តាប់ចម្រៀងបាន 60 ម៉ោង ទស្សនាវីដេអូបាន 12 ម៉ោង និងលេងអ៊ីនធើណេត បានរហូតដល់ 15 ម៉ោង។ ជាពិសេសហ្វាប្លេតនេះ ដំឡើងដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 OS។

សូមបញ្ជាក់ថា Huawei X2 ដែលលម្អដោយ Wallpaper នៃប្រាសាទអង្គរវត្ត មានលក់នៅចុងសប្ដាហ៍នេះ។ អ្វីដែលពិសេសនោះគឺ រាល់ការទិញ Huawei X2 និង ទូរស័ព្ទ Huawei ប្រភេទ 4G LTE គ្រប់ប្រភេទ អតិថិជននឹងទទួលបាន កញ្ចប់ ប្រូម៉ូសិនពិសេស Free ស៊ីម Smart និងទឹកប្រាក់ក្នុងប្រព័ន្ធ 120 USD ក្រៅប្រព័ន្ធ 5 USD និងប្រើប្រាស់អ៊ីនធើណេតពេញមួយឆ្នាំ ឬស្មើនឹង 48,000 MB (4,000 MB ក្នុង 1 ខែ សម្រាប់រយៈពេល 12 ខែ)។
ព័ត៌មានបន្ថែមទាក់ទងនឹងផលិត ប្រូម៉ូសិន និងកម្មវិធីពិសេសៗរបស់ក្រុមហ៊ុន Huawei សូមចូលទៅកាន់ www.facebook.com/HuaweiDeviceCambodia ។
0 comments:
Post a Comment