បែកធ្លាយប្លែកៗ

ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​ចំណាយ ៥០​លាន​ដុល្លារ​ឲ្យ​វិស្វករ​ជីក​ដី​រត់​គេច​ខ្លួន​ចេញ​ពី​គុក


ស្ដេចជួញ​គ្រឿង​ញៀន El Chapo ដែល​ប៉ូលិស​ចាប់​ខ្លួន​លើក​ចុង​ក្រោយ​ឆ្នាំ​២០១៤
 រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​មិន​ទាន់​ប្រទះ​ស្រមោល​សូម្បី​បន្តិច បន្ទាប់​ពី​ស្ដេច​គ្រឿង​ញៀន​​ម្នាក់ ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ជួល​ក្រុម​វិស្វករ​ជីក​រូង​​ក្រោម​ដី​រត់​គេច​ខ្លួន​បាត់។ ក្រោយ​ពី​ឃើញ​វិធីសាស្ត្រ​គេច​ខ្លួន​របស់​ឧក្រិដ្ឋជន​ដ៏​គ្រោះ​ថ្នាក់​រូប​នេះ លោក​អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល។
ការដ្ឋាន​សាងសង់​រូង​ក្រោម​ដី
សំណង់​រូង​ក្រោម​ដី

មេដឹកនាំ​ក្រុម​សង្គម​ងងឹត និង​ជា​ស្ដេច​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​កក្រើក​រូប​នេះ​មាន​ឈ្មោះ El Chapo ដែល​ត្រូវ​​ចាប់​ខ្លួន​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ២០១៤។ ​ក្រុម​ប៉ូលិស​ ម៉ិកស៊ីកូបាន​ឃុំឃាំង​បុគ្គល​ដ៏​មាន​គ្រោះ​ថ្នាក់​​ម្នាក់​​នេះ​​ ក្នុង​ពន្ធនាគារ​ដ៏​រឹង​មាំ​មួយ ក្រោម​ការ​យាមកាម​យ៉ាង​តឹង​តែង។
អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពេល​មេដឹកនាំ​ក្រុម​អ្នក​លេង Sinaloa Cartel រូប​នេះ រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ដោយ​សុវត្ថិភាព​នៅ​វេលា​ម៉ោង​ជិត ៩យប់។ ការ​រត់​គេច​ខ្លួន ធ្វើ​ឡើង​តាម​រយៈ​រូង​ក្រោម​ដី ដែល​ជីក​ឡើង​ដោយ​ក្រុម​វិស្វករ​រ៉ែ​ជា​ច្រើន​នាក់។
ម៉ូតូ​ជា​មធ្យោបាយ​ក្នុង​រូង​ក្រោម​ដី

​រូង​គេច​ខ្លួន​របស់​មេ​ជួញដូរ​​គ្រឿង​ញៀន​រូប​នេះ មាន​ចម្ងាយ​ប្រមាណ ១,៤៥​គីឡូម៉ែត្រ និង​ជីក​លុង​ទៅ​ក្រោម​ដី​ជម្រៅ​ជិត ១០​ម៉ែត្រ។ ចំណែក​​ទំហំ​រូង​មាន​រង្វាស់​ទទឹង​ជាង ៦​តឹក និង​កម្ពស់​ប្រមាណ ១,៧០​ម៉ែត្រ។ ដើម្បី​ជីក​ដល់​ពន្ធនាគារ ក្រុម​វិស្វករ​ត្រូវ​យក​ដី​ចេញ ៣២៥០​តោន ស្មើ​នឹង ៣៧៩​ឡាន​ដឹក​ដី​ធំៗ។
បើ​តាម​ប្រភព​ពី​អ្នក​ជិត​ខាង​ការដ្ឋាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​មាន​គ្នា​មិន​លើស​ពី ៤​នាក់ ដែល​បាន​បង្កើត​រូង​គេច​ខ្លួន​ដ៏​អស្ចារ្យ​នេះ​ឡើង។ ពូក​គេ​បាន​ធ្វើការ​ជា​មធ្យម ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ អស់​រយៈ​ពេល​ប្រហែល ១​ឆ្នាំ។ នៅ​ក្នុង​រូង​នោះ មាន​បំពាក់​ទៅ​ដោយ​អំពូល​ភ្លើង អុកស៊ីហ្សែន​សម្រាប់​សង្គ្រោះ​បន្ទាន់ និង​រន្ធ​ឲ្យ​ខ្យល់​ចេញ​ចូល។
ពី​ការដ្ឋាន​ទៅ​ពន្ធនាគារ​មាន​ចម្ងាយ​​ប្រមាណ ១,៤៥​គីឡូម៉ែត្រ

បើ​តាម​សារព័ត៌មាន Daily Mail បាន​បង្ហាញ​ថា រូង​ក្រោម​ដី​នេះ​អាច​ត្រូវ​ចំណាយ​ប្រាក់​រហូត​ដល់ ៥០​លាន​ដុល្លារ​ដើម្បី​សាង​សង់​ឡើង។ បន្ទាប់​ពី​ស្ដេច​គ្រឿង​ញៀន​រូប​នេះ​រត់​គេច​ខ្លួន​បាត់ រដ្ឋាភិបាល​ម៉ិកស៊ីកូ​បាន​ប្រកាស​ថា​នឹង​ផ្ដល់​ប្រាក់​រង្វាន់ ៣,៨​លាន​ដុល្លារ ដល់​ជន​ណា​ដែល​ផ្ដល់​ដំណឹង ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​គ្មាន​សញ្ញាណ​អ្វី​បន្តិច​ឡើយ៕
សន្តិសុខ​រឹត​បន្តឹង​ក្រោយ​មេ​គ្រឿង​ញៀន​រត់​គេច​ខ្លួន​បាត់

 
ការដ្ឋាន​សម្ងាត់​សាង​សង់​រូង​ក្រោម​ដី


0 comments:

Post a Comment

Powered by Blogger.