ទំនាក់ទំនង គឺមានសារៈសំខាន់ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដើម្បីទទួលបានភាពជោគជ័យ។ ហើយដើម្បីឱ្យទំនាក់ទំនងនេះ កាន់តែមានភាពល្អប្រសើរនោះអ្នកត្រូវព្យាយាម និយាយពាក្យមួយចំនួន ដូចខាងក្រោមនេះ ដើម្បីធ្វើឱ្យស្វាមីអ្នក មានអារម្មណ៍ល្អ និងមានអារម្មណ៍ថា គេជាមនុស្សដែលមានតួនាទីយ៉ាងសំខាន់ នៅក្នុងគ្រួសារ។
• សូមអរគុណ
ការសូមអរគុណស្វាមី ចំពោះអ្វីដែលគេបានធ្វើ ដូចជា ការធ្វើការងារ ដើម្បីទ្រទ្រង់ដល់ក្រុមគ្រួសារ ការគាំទ្រ ដើម្បីសម្រេចគោលដៅ ការថែរក្សាកូន និងការផ្ដល់ក្ដីស្រឡាញ់ដល់អ្នក។
នៅពេលដែលអ្នកបានព្យាយាម អរគុណប្តីរបស់អ្នក ឱ្យកាន់តែញឹកញាប់ នោះគេនឹងព្យាយាមធ្វើតាមអ្នក និងបង្ហាញនូវការដឹងគុណ ត្រលប់មកវិញកាន់តែច្រើនផងដែរ។
• អូនស្រឡាញ់បង
មនុស្សគ្រប់គ្នា តែងចូលចិត្តនូវមតិវិជ្ជមាន។ ដូច្នោះ អ្នកត្រូវព្យាយាមបង្ហាញពីក្ដីស្រឡាញ់របស់អ្នក ចំពោះស្វាមី ឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើបាន។
• ការចំណាយពេលវេលាជាមួយគ្នា
បុរសភាគច្រើន ពេញចិត្តនៅក្នុងការចំណាយពេលវេលាដ៏រីករាយ ជាមួយនឹងភរិយារបស់ខ្លួន។ ដូច្នោះ អ្នកត្រូវព្យយាមរៀបចំកាលវិភាគឱ្យបានច្បាស់លាស់ ជាមួយកូនៗ និងជាមួយស្វាមីដោយឡែក ដើម្បីឱ្យស្វាមីអ្នក មានអារម្មណ៍ថា គេជាមនុស្សមានអាទិភាពនៅក្នុងជីវិតរបស់អ្នក។
• បងអស្ចារ្យណាស់
មនុស្សភាគច្រើន ចូលចិត្តទទួលបានការសរសើរ អំពីរូបរាងនៅក្នុងឱកាសណាមួយ។ ឧទារហណ៍
នៅពេលស្វាមី បានស្លៀកពាក់យ៉ាងសង្ហារ នៅក្នុងពិធីណាមួយ ឬការហាត់ប្រាណ ដើម្បីសម្រកទម្ងន់នោះអ្នក ត្រូវកោតសរសើររូបគេ ដើម្បីធ្វើឱ្យគេមានទំនុកចិត្តលើខ្លួនឯង។
• អូនចូលចិត្ត មើលស្នាមញញឹម ហើយចូលចិត្តស្ដាប់បងសើច
ឃ្លាដូចខាងលើនេះ បានបង្ហាញថា អ្នកពិតជាចង់ឱ្យស្វាមីអ្នក មានភាពសប្បាយរីករាយ ដែលធ្វើឱ្យអ្នកសប្បាយចិត្ត នៅពេលឃើញគេសប្បាយចិត្ត៕
ប្រភព៖ health
Home / ចំណេះដឹងថ្មីៗ /
ស្នេហា
/ តើមានពាក្យអ្វីខ្លះ ដែលស្វាមីអ្នកចង់ឱ្យអ្នកនិយាយទៅកាន់រូបគេ?
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment