រថយន្ត sQuba វាមានសមត្ថភាពដ៏អស្ចារ្យ មិនត្រឹមតែ អាចបើកនៅលើ ផ្លូវថ្នល់ដោយស្វ័យប្រវត្តិ ប៉ុណ្ណោះទេ ។ ប៉ុន្តែវាអាចផ្លាស់ប្តូររូបរាង បើកបរលើទឹក និង មុជក្រោមទឹកដល់ជម្រៅ ១០ម៉ែត្រ ។
លទ្ធភាពអាចធ្វើឲ្យ sQuba អាចរំកិលខ្លួនទៅមុខ ដោយសារតែម៉ូទ័រអគ្គិសនី ជំរុញកម្លាំងបង្វិលទៅកាន់ស្លាប់ចក្រ ទាំងពីរ ។ ក្នុងអំឡុងពេលវាមុជក្រោមផ្ទៃទឹក រថយន្ត sQuba នេះ តម្រូវឲ្យ អ្នកបើកបរ និងអ្នករួមដំណើរ ត្រូវពាក់ខ្យល់អុកស៊ីសែន ដែលបំពាក់ជាប់នឹងរថយន្តស្រាប់ ដើម្បីបង្កឲ្យងាយស្រួលដក ដង្ហើមនៅក្រោមផ្ទៃទឹក ។
បញ្ជាក់ផងដែរថា សម្រាប់តម្លៃរថយន្ត ត្រូវបាន ABCNEWS ចុះផ្សាយថា មានតម្លៃ 1.5 លានដុល្លារអាម៉េរិក ៕ ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
0 comments:
Post a Comment