ចំណេះដឹងថ្មីៗ

អ្នកម្តាយដែលសំរាលកូនរួច ហើយមានសង្វារ នៅលើរាងកាយ គួរសាកល្បងជាមួយ វិធីធម្មជាតិទាំងនេះ !

អ្នកម្តាយដែលសំរាលកូនរួច ពិតជាសប្បាយចិត្តណាស់ ព្រោះបានឃើញមុខកូន ជាទីស្រលាញ់ហើយ​ ។ ប៉ុន្តែនៅមានរឿងកង្វល់មួយទៀត ដែលអ្នកម្តាយបានជួបប្រទះគឺ សង្វារ ។ សង្វារគឺជាសត្រូវ របស់មនុស្សគ្រប់រូប មិនថាអ្នកម្តាយដែលទើបសំរាកកូនរួចនោះទេ សូម្បីតែមនុស្សធម្មតាក៏ ជួបប្រទះនឹងបញ្ហានេះដែរ ។ វាក៏អាចបណ្តាលមកពីការឡើង រឺស្រក់ទំងន់ភ្លាមៗ ផងដែរ ។ វិធីដោះស្រាយតាមធម្មជាតិមាន ៖



១. ប្រេងអូលីវ
វាជាវិធីដ៏ពេញនិយមមួយសំរាប់អ្នកដែលមានសង្វារ ។ ចាក់ប្រេងអូលីវបន្តិចទៅលើបាតដៃ ហើយម៉ាស្សាជុំវិញពោះ រឺកន្លែងដែលមានសង្វារ​ អោយបានទៀងទាត់ ស្នាមសង្វារនឹងរលុបបន្តិចម្តងៗ ។ បន្ទាប់ពីលាបទៅលើស្នាមសង្វាររួច ងូតទឹកភ្លាមៗ ។ អ្នកក៏អាចលាយប្រេងអូលីវជាមួយ នឹង ទឹកខ្មេះ (Apple Cider Vinegar) ហើយប្រើវាជាក្រែមលាបពេលយប់ ។

២. ស៊ុតស
គោះស៊ុតមួយគ្រប់យកតែពណ៌ស ។ លាបវាទៅលើស្នាមសង្វារជាប្រចាំ ស្នាមសង្វាររបស់អ្នកនឹងរលុបបន្តិចម្តងៗ ។

៣. ញុំាទឹកអោយបានច្រើន
រក្សារាងកាយរបស់អ្នក អោយមានជាតិទឹក ។ ញុំាទឹក ១០-១២ កែវ ក្នុងមួយថ្ងៃ ។ កាលណាស្បែករបស់អ្នកមានសំណើម វាជួយបញ្ចៀសបញ្ហាស្បែកផ្សេងៗ រួមទាំងបញ្ហាសង្វារផងដែរ ។ ដូច្នេះអ្នកគួរតែកាត់បន្ថយការញុំាកាហ្វេ, តែ រឺសូដា ដោយសារពួកវាអាចបណ្តាលអោយខ្សោះជាតិទឹក ។

៤. ស្ករ
លាយស្ករស ១​ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារ ២-៣ តំណក់ និង ប្រេងអាល់ម៉ុង រឺប្រេងអូលីវបន្តិច ។ កូរអោយសព្វ ។ លាបវាទៅលើស្នាមសង្វាររបស់អ្នក ។​ ដុសខាត់ជំរុះកោសិកាស្បែកងាប់ ។ ធ្វើវាជារៀងរាល់ថ្ងៃ មុនពេលងូតទឹក ៕

0 comments:

Post a Comment

Powered by Blogger.