ចំណេះដឹងថ្មីៗ

បញ្ហា​ពិបាក​គេង នៅពេល​មាន​ផ្ទៃពោះ ក្នុង​ត្រីមាស​ទី​៣ លែង​ជា​បញ្ហា​ទៀតហើយ

ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចង​ចាំ​ថា អ្នក​គួរតែ​គេង​ផ្អៀង​ទៅ​ផ្នែក​ខាងឆ្វេង ដើម្បី​ជួយ​កាត់បន្ថយ ទម្ងន់​របស់​ទារក​នៅ​ក្នុង​ផ្ទៃ ដែល​សង្កត់​ទៅលើ​សរសៃ​ឈាម​វ៉ែន Inferior Vena Cava ដែល​ជា​ស​សៃ​ឈាមវ៉ែន ដឹកនាំ​ឈាម​ទៅកាន់​បេះដូង ពី​ពាក់កណ្តាល​ខាងក្រោម​នៃ​រាងកាយ​។​

​ស្ត្រី​គួរ​ជៀសវាង​គេង​ផ្ងារ ព្រោះ​វា​អាច​បង្កើន​សម្ពាធ នៅលើ​សរសៃឈាម ដែល​អាច​បង្ក​ឱ្យ​កើត​មាន​ការ​ញ័រ​ទ្រូង សម្ពាធ​ឈាម​ចុះ​ទាប និង​ពិបាក​ដកដង្ហើម​។​

​ជាមួយគ្នា​នេះ​ផង​ដែរ អ្នក​ត្រូវ​ប្រាកដថា បរិស្ថាន​នៅ​ក្នុង​បន្ទប់​គេង គឺ​ត្រូវតែ​ល្អ​។ អ្នក​គួរ​បិទ​ទូរទស្សន៍ ឬ​កុំព្យូទ័រ​យួរ​ដៃ និង​ត្រូវ​បិទ​ភ្លើង​។ ស្ត្រី​មាន​ផ្ទៃពោះ ជានិច្ចកាល តែង​មាន​អារម្ម​ណ៍ក្តៅ​ជាប់​រហូត ដូច្នេះ អ្នក​គួរ​ធ្វើឱ្យ​បន្ទប់​ត្រជាក់​ល្មម តាម​តម្រូវការ​របស់​អ្នក​។​

​ប្រសិនបើ​អ្នក មាន​អារម្មណ៍​តានតឹង អ្នក​អាច​ងូតទឹក​ក្តៅឧណ្ណៗ មុន​ពេល​គេង និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ឬ​ការដកដង្ហើម​ជ្រៅៗ​ជាដើម​៕


ប្រភព៖ Health

0 comments:

Post a Comment

Powered by Blogger.