មាន់នោះគឺ ខជើងមាន់សៀងខ្មៅ។ ចង់ដឹងម្ហូបមួយមុខនេះគេធ្វើយ៉ាងណាខ្លះ សូមអនុវត្តទាំងអស់គ្នាដូចខាងក្រោម។
គ្រឿងផ្សំ៖
- ជើងមាន់ ១គីឡូ
- សៀងខ្មៅ កន្លះខាំ
- មើមខ្ញីចិញ្រ្ចាំ ១ខាំ
- ខ្ទឹមសចិញ្ច្រាំ ១ខាំ
- ម្ទេសផ្អែម ៥ផ្លែ
- ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
- ស្ករត្នោត ២ស្លាបព្រាបាយ
- ទឹកខ្យង ៥ស្លាបព្រាបាយ
- ស្រាស កន្លះពែង
- ប្រេងចៀន ១ដប
របៀបធ្វើ៖
១. ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ទុកចំនួនមួយម៉ោង ហើយដាក់ស្ងោរឲ្យផុយទន់ស្បែក ទើបស្រង់ចេញ
អាយសម្រស់ទឹកអោយស្ងួត។
២. ដាក់ប្រេងក្នុងខ្ទះដាំឲ្យក្តៅ ហើយបំពងជើងមាន់ឲ្យក្រឡោតឡើងក្រហមល្អ ទើបស្រង់ចេញដួសទុកឲ្យត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខានដើម្បីកុំឲ្យខ្លាញ់ផ្ទុះរលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្រូបឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
៣. ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោតកូរឲ្យក្រហមឡើងជើងអង្ក្រង រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងមើមខ្ញីចិញ្រ្ចាំចូលកូរឲឈ្ងុយ ទើបចាក់ស្រាស ១វែក ថែមទឹកខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀតកូរអោយសព្វ។
៤. ចាក់ជើងមាន់បំពងចូល កូរអោយចូលជាតិ ហើយថែមទឹក ដាក់ខអោយចូលជាតិរហូតផុយទន់ស្បែកជើងមាន់។
បើមិនទាន់ផុយ សូមថែមទឹកទៀត រំងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿងតាមចំណូលចិត្តត្រូវការ។
៥. នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេស និង ស្លឹកខ្ទឹម។ បើសិនជាខត្រជាក់ សូមដួសដាក់ចានចំហុយជាមួយ
ម្ទេសផ្អែម និងស្លឹកខ្ទឹមនោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕
ប្រភព www.mungkulkar.com
0 comments:
Post a Comment