បាយឆាគីមឈី
ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ញ៉ាំ បាយឆាគីមឈីរួចមកហើយ ប៉ុន្តែក៏មានប្រិយមិត្តមួយចំនួនមិនទាន់បាន
សាកល្បងរសជាតិនឹង វិធីធ្វើអាហារមួយមុខនេះដែរ។ ដូច្នេះ យើងនឹងធ្វើការបង្ហាញពីរបៀបធ្វើដូចខាងក្រោម៖
+ គ្រឿងផ្សំ
- សាច់ជ្រូកចិញ្ច្រាំ ៥០ក្រាម
- បាយឆ្អិន ១ចានធំ
- ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
- គល់ខ្ទឹម ៣គល់
- គីមឈីចិញ្ច្រាំ កន្លះកូនចាន
- ទឹកគីមឈី ១ស្លាបព្រាបាយ
- ប្រេងល្ងរ កន្លះស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ស៊ុត ១គ្រាប់
- ល្ងរសលាយខ្មៅ កន្លះស្លាបព្រាកាហ្វេ(លីងឈ្ងុយ)
- ប្រេងឆា ២-៤ស្លាបព្រាបាយ
+ វីធីធ្វើ
១. មុនដំបូងយកសាច់ជ្រូកមកដាក់ឆាឲ្យឆ្អិនជាមុនសិន។
២. យកបាយឆ្អិនដែលដាក់ក្នុងចានរួចហើយ ដាក់ប្រេងឆាចូល ១ស្លាបព្រាបាយ រួចច្របល់ចូលគ្នាឲ្យសព្វ។
៣. យកគល់ខ្ទឹមដាក់ឆាឲ្យឈ្ងុយ បន្ទាប់មកដាក់គីមឈីចិញ្ច្រាំ, ទឹកគីមឈី និងបាយចូលឆាវាឲ្យបាយឡើងក្រហម
ប្រហែលជា ៥-១០នាទី។
៤. បន្ទាប់មកបន្ថែមទឹកស៊ីអ៊ីវ និងប្រេងល្ងរ រួចឆាវាឲ្យចូលរសជាតិ សាកភ្លក់មើលស្ទើរអ្វីថែមតាមការចូលចិត្ត។
៥. យកស៊ុតមកដាក់ចៀនឲ្យឆ្អិន រួចហើយយកដាក់ពីលើបាយឆា បន្ទាប់មករោយស្លឹកខ្ទឹម និងល្ងរពីលើជាការស្រេច៕
ប្រភព www.mungkulkar.com
0 comments:
Post a Comment