ដើម្បីកុំអោយចាំយូរ ទៅមើលៗទាំងអស់គ្នា ថាតើបុរស ពិត ដែលកើតឆ្នាំ ឆ្លូវ ខាល និង រោង នាំទ្រព្យ នាំសំណាង ដល់គូស្នេហ៍ ប្រពន្ធ កូន ឬក៏គ្រួសារ យ៉ាងណាទៅ?
១. បុរសកើតឆ្នាំឆ្លូវ!
បុរសណាដែលកើតឆ្នាំឆ្លូវនេះ មានប្រាជ្ញាឈ្លាសវៃណាស់ គិតគូរវែងឆ្ងាយ មានចិត្តល្អ ចំពោះក្រុមគ្រួសារ មានអាជីពមានតុល្យភាពល្អ តែងតែជួបជីវិតសុខសប្បាយ និង ឈ្នះរាល់មារសត្រូវ ដោយសារមានកម្លាំងនៃអំពើល្អរបស់គាត់ជួយពីក្រោយ។ នាថ្ងៃមុខ ទោះជាគាត់មានទំហំទ្រព្យ ស្តើងក្តី ក្រាស់ក្តី គាត់ចេះសន្សំសំចៃទុកដាក់យ៉ាងល្អ មិនងាយមានការបាត់បង់នោះឡើយ។ បុរសដែលកើតឆ្នាំឆ្លូវនេះ មុនពេលរៀបការ មិនសូវខ្វល់ មិនសូវពិបាកចិត្ត និង មិនសូវទុកអ្នកដទៃសំខាន់ជាខ្លួនទេ លុះ ក្រោយពេលរៀបការហើយ នាប្រែជាបុរសចេះគិតច្រើន ខ្វល់ពីប្រពន្ធ ពីកូន ពីគ្រួសារទាំងសងខាង និងស្វែងយល់ពីអ្នកដទៃជុំវិញខ្លួន ជានិច្ច ហើយ គាត់ជាមនុស្សប្រុសម្នាក់ដែលតែងតែសំណាងដល់ប្រពន្ធ ឲ្យ មានញាតិចូលចិត្តច្រើន ធ្វើការបានឡើងតំណែង បើករបររកស៊ីវិញ លុយដល់ៗដៃ មិនងាយមាននរណាហ៊ានបោកឡើយ ។ គាត់គឺជាមនុស្សប្រុស គួរជាទីគោរពណាស់ ៕
២. បុរសកើតឆ្នាំខាល!
បុរសណាដែលកើតឆ្នាំខាលនេះវិញ ល្អវិសេសវិសាលខ្លាំងណាស់ ដោយសារតែត្រង់នេះហើយ គាត់មិនចេះទ្រអ្នកណា លើកជើងអ្នកណាឡើយ ហើយឃើញអ្វីថាហ្នឹង។ ពេលមិនទាន់រៀបការ លុយកាក់ដូចជាធូរចេញក្រៅបន្តិច ព្រោះគេជាមនុស្សមានចិត្តល្អប៉ាវគេរហូត តែបើគ្រាន់តែរៀបការមានប្រពន្ធ មានគ្រួសារហើយភ្លាម គេគឺចេះគិតគូរណាស់ ទំហំប្រាក់ណាត្រូវចាយទើបចាយ ទើបប៉ាវ មិនត្រូវចាយ សូម្បីតែមួយរៀលក៏មិនអោយរបូតដែរ។ ម្យ៉ាងវិញទៀត បុរសកើតឆ្នាំខាលនេះ ត្រូវបានគេមើលឃើញថា មានអំណាចលើប្រពន្ធច្រើន តែធាតុពិតនោះ នៅក្នុងគ្រួសារគាត់វិញ គាត់គ្មានចេះអាងយ៉ាង រំលោភបំពាន លើសិទ្ធិសមាជិក គ្រួសារណាម្នាក់ឡើយ កុំថាឡើយប្រពន្ធ ។ គាតជាមនុស្សប្រុសចេះគោរព ស្រលាញ់និងអោយតម្លៃលើប្រពន្ធខ្លួនណាស់ ទោះតែមានពេលខ្លះពូកែង៉ក់ងរ ដូចស្រីបន្តិចក៏ដោយចុះ តែគាត់នៅតែបំពេញភារកិច្ចជាមនុស្សប្រុស បាន ១០០% សឹងតែលើសពី មនុស្សប្រុសដែលតែងតែអួតខ្លួនថា ជាមនុស្សប្រុសពេញលក្ខណៈនោះផង ។ មនុស្សស្រីណាបាន គាត់ជាប្តីគឺមិនខុសឡើយ អាចនិយាយបានថានេះជាសំណាងរបស់នាងផងចុះ ដែលមានគាត់ជាប្តី ៕
៣. បុរសកើតឆ្នាំរោង!
សម្រាប់បុរសកើតឆ្នាំរោងនេះវិញ មានទឹកចិត្តក្លាហាន ហ៊ានគិតធំ និងមានឆន្ទៈខ្ពស់តាំងពីកំណើតព្រមនឹងទ្រព្យដែលនាងបានស្ពាយមកជាមួយនោះផង ។ មនុស្សប្រុសកើតឆ្នាំរោងនេះ គឺមិនចាញ់មនុស្សប្រុស ឆ្នាំណាៗឡើយ គាត់ហ៊ានគិតធំ ហ៊ានធ្វើធំ ហ៊ានសម្រេចចិត្តផឹងៗ ហើយ អ្វីដែលគាត់ដាក់ចិត្តចង់សម្រេចហើយ គាត់ប្រាកដជាសម្រេចវាអោយបាន គ្រាន់តែយូរ ឬក៏ ឆាប់តែប៉ុណ្ណោះ។ បុរសកើតឆ្នាំរោងនេះ បើមិនទាន់រៀបការ មិនសូវបង្ហាញពីមហិច្ឆតា របស់គាត់ប៉ុន្មានទេ តែបើរៀបការ មានប្រពន្ធ មានកូន មានបន្ទុកគ្រួសារហើយ អ្វីក៏គាត់ចង់បាន អ្វីក៏គាត់ធ្វើបានដែរ អោយតែគ្រួសាររុងរឿង មានហូបចុក គ្រប់គ្រាន់ ។ គាត់ជាបុរសពិត ពេញលក្ខណៈ ដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន ៕
Copyrighted: Moha Sneha
0 comments:
Post a Comment