១. ឆ្នាំកុរ៖
អ្នកកើតឆ្នាំកុរនេះ នាដើមសប្តាហ៍ក្រោយ អ្នកគួរតែកុំមានចិត្តខឹងក្រេវក្រោធច្រើន បើអាច សូមអ្នករៀនសម្មាធិ អានសៀវភៅធម៌អប់រំចិត្ត ឬក៏ស្តាប់លោកទេសនា ឲ្យបានច្រើន ។ ក្នុង ដើមសប្តាហ៍ក្រោយនេះ ផងដែរ អាចមានដំណឹងអោយអ្នកមិនសូវជាសប្បាយចិត្ត ប៉ុន្តែ កុំយកអារម្មណ៍ទៅគិតពេក ព្រោះ វាជាដំណឹងមិនពិត ឬក៏បោកបញ្ឆោតទេ ។ ចំពោះលាភសំណាង ដែលអ្នកត្រូវទទួលបាន នាសប្តាហ៍ក្រោយ គឺកើតចេញពី ដំណើររឿងអាក្រក់ៗ ដែលអ្នកទទួលបាន តែធាតុពិត វាគឺជារឿងល្អ ដែលនឹងស្មាន មិនដល់សោះ ហើយ មនុស្ស ដែលសម្តែងខ្លួនថាអាក្រក់ ដាក់អ្នកកាលពីមុន នឹងងាកបែរកាយ និងចិត្ត មកជាល្អ ដាក់អ្នក ទៅវិញ ។ រីឯត្រណម គឺមិនមានអ្វីច្រើន ក្រៅពីអំពី កុំខឹង កុំឆេវឆាវ កុំច្រឡោត និង កុំបាក់ទឹកចិត្ត ពេលស្តាប់លឺរឿងមិនល្អអ្វីមួយ ។ ដាច់ខាតត្រូវតែពិចារណា ឲ្យបាន ១០០% ចាំ ប្រើប្រាស់ការវិនិច្ឆ័យ ឬក៏អារម្មណ៍ ៕
២. ឆ្នាំឆ្លូវ៖
អ្នកកើតឆ្នាំឆ្លូវនេះ នាដើមសប្តាហ៍ក្រោយ អ្នកគួរតែមានចិត្តក្លាហាន និង ម៉ឺងម៉ាត់ ឲ្យបាន ច្រើន ព្រោះ អ្នកអាចបានរឿងរ៉ាវ ទាំងល្អ ទាំងអាក្រក់ ត្រូវប្រឈម ។ បើអ្នកអាចជំនះបាន អ្នកនឹងទទួលបានសំណាង តាមរយៈ ដំណឹងល្អ រឿងល្អ ព្រមទាំង មានទ្រព្យជាប្រាក់កាសបន្ថែម ចូលក្នុងជីវិតរបស់អ្នក ។ តែបើអ្នក បណ្តោយខ្លួន អោយចាញ់ស្ថានភាពវិញ អ្នកនៅតែអាចទទួលបានសំណាងនោះ ដដែល តែ ត្រូវពន្យាពេលធ្លាក់ ដល់ទៅខែក្រោយ ឬក៏ខែក្រោយមួយទៀត ទើបអាចសម្រេចផល តាម បំណង របស់អ្នក ។ ចំពោះត្រណមវិញ អ្នកគួរតែ កុំពិសារជាតិស្រវឹងច្រើនលើសលប់ ឬក៏ ប្រើប្រាស់ថ្នាំពេទ្យលើសកំណត់ ដោយមិនបានពិគ្រោះជាមួយនឹង គ្រូពេទ្យបានត្រឹមត្រូវ ព្រោះ តាមជើងលេខឃើញថា អ្នកអាចប្រឈមនឹង បញ្ហាសុខភាព ៕
៣. ឆ្នាំមមី៖
អ្នកកើតឆ្នាំមមីនេះ នាដើមសប្តាហ៍ក្រោយ អ្នកគួរតែកុំរាប់អានមនុស្សថ្មីអោយសោះ ព្រោះ គេអាចនឹងគិតអាក្រក់លើអ្នក ឬក៏ចង់បានផលប្រយោជន៍ ពីអ្នក ដោយប្រការណាមួយ ។ ចំពោះត្រណម អ្នកគួរតែកុំទុកចិត្ត ឬក៏ប្រគល់របស់មានតម្លៃ ឲ្យទៅនរណាម្នាក់ កាន់ជំនួស ឬក៏ ខ្ចីប្រើ ព្រោះ អាចខូចខាត ឬក៏ខាតបង់ទាំងស្រុង ។ តែបើអ្នកអាចឆ្លងផុតគ្រោះនេះ ដំណើរជីវិតនាសប្តាហ៍ក្រោយ របស់អ្នកនឹងប្រែជាលាភសំណាង ទៅវិញ ពោលគឺ អ្នកអាច ទិញរបស់ថ្មីចូល និង សម្រេចកិច្ចការងារដែលកំពុងរាំងស្ទះ បានពី ៧០% ទៅ ១០០% ៕
៤. ឆ្នាំជូត៖
អ្នកកើតឆ្នាំជូតនេះ នាដើមសប្តាហ៍ក្រោយ អ្នកគួរតែ ឧស្សាហ៍ដាក់ទានដល់ អ្នកក្រីក្រ ឬក៏ ចាស់ជរា ដើម្បី បន្ថែមដួងពន្លឺនៃជីតារាសីរបស់អ្នក ឲ្យកើនឡើងទ្វេដង ព្រោះ ដើមសប្តាហ៍ក្រោយ មានអ្នកតាមឆាឆៅ ជីវិតធ្វើការ រកស៊ី ឬក៏ការរៀនសូត្រ របស់អ្នក តែតាមជើងលេខ អ្នកមិនបាច់បារម្ភទេ គេមិនអាចជោគជ័យបានឡើយ ។ ចំពោះត្រណម អ្នកគួរ តែកុំដើរលេងយប់ព្រលប់ ជាមួយមនុស្សប្លែកមុខ ឬក៏មិត្តភក្តិនៃមិត្តភ័ក្ត របស់អ្នក ព្រោះ គេ អាចចម្លងគ្រោះដល់អ្នក ។ ចំពោះលាភសំណាងវិញ អ្នកអាចមានដំណឹងល្អ ពីរឿងដែលអ្នក កំពុងរំពឹងក្នុងចិត្ត ៕
Copyrighted: Moha Sneha
0 comments:
Post a Comment