យប់នេះ ឬព្រឹកស្អែក ឆ្នាំឆ្លូវ ខាល ថោះ ម្សាញ់ មមី ច និង កុរ ស៊ែរចេញនឹងមានសំណាងដូចជីកបានកំណប់មួយកេះធំ!
ដោយសារតែស្អែកនេះ (១៨/១០/២០១៧) មានឆ្នាំចំនួន ៧ ដែលមានរាសីមិនសូវជាល្អប្រសើរ ហេតុដូចនេះ តាមក្បួនហោរា ការបន់ស្រន់គឺមានសារៈសំខាន់ ណាស់ក្នុងការដែលជួយតំឡើងឬទ្ធីតេជះ តំឡើងរាសីរបស់ពួកគេអោយក្លាយទៅជាល្អឡើងវិញ ដែលរាសីនោះប្រៀបបាននឹងអ្នកកំពុងជីកបានកំណប់មួយកេះធំដូច្នេះដែរ ។
សូមឲ្យឆ្នាំទាំង ៧ ខាងលើ មានឆ្នាំ ឆ្លូវ ខាល ថោះ ម្សាញ់ មមី ច និង កុរ មានរាសីឡើងខ្ពស់ត្រដែត ដែលមានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
ខាងក្រោមនេះ គឺជាមូលហេតុដែលអ្នកត្រូវស៊ែរចេញប៉ុណ្ណោះ!! ប៉ុន្តែក្រោយស៊ែរចេញ រាសីអ្នកគឺនឹងដូចការជូនពរខាងលើ ។
ឆ្នាំឆ្លូវ (ពង្សមនុស្សប្រុស ធាតុដី)
រាសីស្រុតចុះ៖ នៅថ្ងៃនេះ ទោះធ្វើអ្វីក៏ដោយ ត្រូវប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ ក្រៅពីនេះបើពុំមានទំនាក់ទំនងការងារ ឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់ គប្បីប្រយ័ត្នប្រយែងទើបជៀសផុតពីផលលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រី មានការខ្វល់ខ្វាយច្រើនព្រោះតែគិតច្រើនម្នាក់ឯង។
ឆ្នាំខាល (ពង្សយក្សស្រី ធាតុឈើ)
រាសីល្អជាមធ្យម៖ ក្នុងថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយការពារអាត្មាខ្លួន ទើបអាចជៀសផុតរាល់់ជម្លោះ។ សម្រាប់អ្នកប្រកបរបររកសុីជួញដូរជិតឆ្ងាយ ការរកផលកម្រៃមានភាពធូរស្បើយជាងមុន ដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ជឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រី មានភាពស្រស់ស្រាយ ព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន។
ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)
រាសីស្រុតចុះ៖ ក្នុងថ្ងៃនេះ លោកអ្នកត្រូវមានចិត្តត្រជាក់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិច ទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង។ ក្រៅពីនេះ បើមានការធ្វើដំណើរឆ្ងាយជិតគប្បីមានការប្រុងប្រយ័ត្បន្តិចក៏ប្រសើរ។ ចំពោះអ្នកប្រកបរបររកសុីជួញដូរវិញ លោកអ្នកជួបរឿងខ្វល់ខ្វាយ ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រី មានការប្រែប្រួលភ្លាស់ប្តូរ ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា។
ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុស ធាតុភ្លើង)
រាសីល្អជាមធ្យម៖ នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នក មិនមានអ្វីជាឧបសគ្គធំដុំចូលមកយាយីទេ។ ក្រៅពីនេះ បើលោកអ្នកមានប្រកបការងារអ្វីមិនត្រូវមើលស្រាលក្រុមមនុស្សឡើយ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេ ដើម្បីវាយប្រហារប៉ុណ្ណោះ។ ចណែកអ្នកប្រកបរបររកសុីជួញដូរ ការរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផយស្រួយ មានជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត។
ឆ្នាំមមី (ពង្សទេព្តាស្រី ធាតុភ្លើង)
រាសីល្អជាមធ្យម៖ ការប្រកបការងារនៅក្នុងថ្ងៃនេះ ចូរប្រយ័ត្នប្រយែងកើតជម្លោះវិវាទណាមួយ ព្រោះតែសម្តីប៉បាច់ប៉បោចឥតបានការ។ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយ ប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនវិញ។ ចំពោះអ្នកប្រកបរបររកសុីជួញដូរជួបផលលំបាកក្នុងការរកផលកម្រៃ ព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ ហើយបើលោកអ្នកប្រលងប្រជែងតម្លៃទៀតនោះ ចូរប្រយ័ត្នកើតជម្លោហវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយ កុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា ។
ឆ្នាំច (ពង្សយក្សស្រី ធាតុដី)
រាសីស្រុតចុះ៖ នៅក្នុងថ្ងៃនេះ បើទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិច ព្រោហថាមានផលមិនសូវល្អ ងាយឈានចូលនាំពិបាកក្នុងការត្រូវរែកពុន។ អ្នកប្រកបរបររកសុីជួញដូរមានភាពកាក់កបគ្រាន់បើបន្តិចវិញតែយ៉ាងណា លោកអ្នកគប្បីកុំសេពគប់ល្បែងសុីសងឡើយ នាំកើតឧបទ្រព្យចង្រៃរកតែរឿងដាក់ខ្លួន។ ការធ្វើដំណើរជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯស្នេហា បញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខ និងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយ។
ឆ្នាំកុរ (ពង្សមនុស្សស្រី ធាតុទឹក)
រាសីល្អជាមធ្យម៖ នៅក្នុងថ្ងៃនេះ ជួបលើកំណាត់ផ្លូវលំបាកបន្តិចហើយ បើមានធ្វើអ្វីមួយផង តែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំឱ្យជួបរឿងហ្មងសៅមិនតិចឡើយ។ ចំពោះអ្នកប្រកបការងាររាជការឬក្រុម ឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិច ចូរប្រយ័ត្នកើតជម្លោះវិវាទ។ ចំណែកអ្នកប្រកបរបររកសុីជួញដូរមានការជឿនលឿនទៅមុខយ៉ាងរហ័ស ហៀយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់មានពីមុនក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯស្នេហា មានការខ្វល់ខ្វាយតែម្នាក់ឯង ហួសព្រំដែន៕
Copyrighted: Moha Sneha
0 comments:
Post a Comment