ជំនឿ និង ហោរាសាស្ត្រ

រឿង​ល្អ​មួយ​ចំនួន ដែល​ឆ្នាំ កុរ ច រកា និង ថោះ ត្រូវ​ដឹង​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ដល់​ ទី​២១ ខែ​តុលា នេះ!


ក្តៅៗ!!! តើលោកអ្នកដឹងទេថា ឆ្នាំ កុរ ច រកា និង ថោះ នឹងមានរឿងអ្វី កើតឡើង ចាប់ពីថ្ងៃ ១៧ តុលា ដល់ថ្ងៃ ២១ តុលា ឆ្នាំ២០១៧ ខាងមុខនេះ? វាស្តាប់ទៅដូចជាឆាប់បន្តិច ប៉ុន្តែវាជាការពិត ដែលឆ្នាំទាំង ៤ ខាងលើ ត្រូវតែអាចសម្រេច រឿងរ៉ាង មួយចំនួនដែលយើងកំពុងទន្ទឹងចង់បាននោះ ។ យោងលើការទស្សន៍ទាយពី គេហទំព័រ Taiiwan Secret ពីសំណាក់លោកគ្រូទស្សន៍ទាយ ឈ្មោះ Xiao Lixin បានប្រាប់ឲ្យ ដឹងថា នៅថ្ងៃទី ១៧ ដល់ ២១ ខែតុលា ខាងមុខ នេះ មានឆ្នាំ ៤ ដែល គិតក៏មិនដែលនឹងស្មានថា គេមានសំណាង ដល់ថ្នាក់ នេះ ដែរ ។ តែទោះយ៉ាងណា ក៏លោកគ្រូ បានជម្រាបឲ្យដឹងមុនថា ការទស្សន៍ទាយ មិនបានលម្អិតប៉ុន្មានទេ ព្រោះ បុគ្គលម្នាក់ៗ អាចកើតក្នុងពេលវេលា ថ្ងៃកំណើត ឬក៏​ខែកំណើត ខុសៗ គ្នា ។

កុំអោយលោកអ្នកដែលមានឆ្នាំ កុរ ច រកា និង ថោះ រង់ចាំយូរ យើងខ្ញុំសូមបកប្រែផ្សាយ ជូនដូចតទៅនេះ!

១. ឆ្នាំកុរ
លោកអ្នកនឹងដល់សំណាងខាងលុយកាក់ និង មិត្តភាពហើយ!

-ទី១ លុយកាក់៖ លោកអ្នកនឹងទទួលបាននូវទ្រព្យសម្បត្តិជាលុយកាក់មួយចំនួន នៅក្នុងថ្ងៃ កំណត់ខាងលើនេះ ពីមនុស្សផ្ទុយភេទជាអ្នកយកមកអោយ ។ ប៉ុន្តែកុំបារម្ភ ព្រោះថា លុយកាក់នេះ គឺ អាចកើតចេញ ពីចិត្តសប្បុរសរបស់គេ ឬក៏ដោយសារតែ អ្នកធ្លាប់ជួយ យកអាសារគេកាល គ្រាកន្លងមក នោះឯង ។

-ទី២ មិត្តភាព៖ លោកអ្នកនឹង មានមិត្តថ្មីៗជាច្រើន ហើយពួកគេសុទ្ធសឹងតែជា មនុស្សល្អៗ ហើយអាចពឹងពាក់បាននាថ្ងៃក្រោយ ។ មិត្តទាំងនោះ អាចកើតចេញពី កន្លែងការងារថ្មីរបស់ អ្នក ឬក៏ ដៃគូស្នេហារបស់អ្នក ណែនាំមកអោយ ។



២. ឆ្នាំច
លោកអ្នកសំណាងណាស់ ហើយនឹងមានសំណាង ២ យ៉ាង ដោយលោកអ្នក មិនដែលនឹកស្មានដល់ថាឆាប់យ៉ាងនេះ សោះ៖

-ទី១ សំណាងជារឿងល្អ៖ លោកអ្នកនឹងមានអ្នកជួយជ្រុមជ្រែង គ្រប់ទិសទី ក្នុង វិស័យ រកស៊ី ឬក៏ ការងារ របស់អ្នក ដែលធ្វើអោយទឹកមុខអ្នកញញឹមជានិច្ច ។

-ទី២ សំណាងជាប្រាក់កាស់៖ ក្នុងថ្ងៃកំណត់ខាងមុខនេះ អ្នក នឹងមានលុយចាយវាយច្រើន ដែលលុយនោះ កើតចេញ ចំណូលបន្ថែមរបស់អ្នក តាមរយៈ សំណង, គួកជេរ ឬក៏ កេរ្តិ៍ មរតក ពីគ្រួសារអ្នក ឬក៏កើតចេញពីការបង្វិល លក់ ដូរ របស់នានា ដូចជា ដី ផ្ទះ ជាដើម ។



៣. ឆ្នាំរកា
លោកអ្នកនឹងទទួលបាននូវកាដូសំណាងចំនួន ពីរផងដែរ ក្នុងថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ខាងមុខនេះ៖

-កាដូទី១៖ ទាក់ទិននឹងរឿងស្នេហា អ្នកនឹងទទួលបានស្នេហាផ្អែម ល្ហែមពីដៃគូ របស់អ្នក លើសពី ១០០% ទៅទៀត ពោលគឺគេយល់ចិត្ត អ្នកខ្លាំងណាស់ ស្រលាញ់អ្នកខ្លាំងណាស់។

-កាដូទី២៖ ប្រាក់កាសដែលលោកអ្នកធ្លាប់តែខ្វះ វានឹងមិនមានទៀតឡើយសម្រាប់អ្នក គឺ អ្នកមានមនុស្សជួយជ្រុមជ្រែងការងារអ្នកឲ្យរលូន ដើម្បីអោយលោកអ្នករកបានចំណូល កាន់តែច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពជីវិត របស់អ្នក ។ ក្នុងថ្ងៃកំណត់ ខាងមុខនេះ អ្នកអាច ហៅខ្យល់ បានខ្យល់ ហៅភ្លៀងបានភ្លៀង ជាក់ជាមិនខានឡើយ គ្រាន់តែចាំទុកម្យ៉ាង គឺកុំឈ្លើយ កុំបំពាន អ្នកក្រ ឬក៏ អ្នកមានគុណ ។



៣. ឆ្នាំថោះ
លោកអ្នកសំណាងណាស់ ហើយនឹងមានសំណាង ២ យ៉ាង ដោយលោកអ្នក មិនដែលនឹកស្មានដល់ថាឆាប់យ៉ាងនេះ សោះ៖

-កាដូទី១ គឺ សំណាងជាប្រាក់កាស់៖ ក្នុងថ្ងៃកំណត់ខាងមុខនេះ អ្នក នឹងមានលុយចាយវាយ សមល្មម បើមានបំណុល អ្នកនឹងអាចរកវិធីដោះស្រាយចេញ ហើយ បើមានអ្នកជំពាក់បំណុល អ្នកវិញ គេនឹងនឹកឃើញសងដល់អ្នក វិញជាក់ជាមិនខាន ។

-កាដូទី២ គឺសំណាងបានមិត្តថ្មីៗ ល្អៗ៖ លោកអ្នកនឹង មានមិត្តថ្មីៗជាច្រើន ហើយពួកគេសុទ្ធសឹងតែជា មនុស្សល្អៗ ហើយអាចពឹងពាក់បាននាថ្ងៃក្រោយ ។ មិត្តទាំងនោះ គឺមានគំនិត ល្អចំពោះអ្នកណាស់ ដោយគេតែគិតរុញច្រាន អ្នកអោយទទួលបាន ឳកាស ជោគជ័យក្នុង ជីវិត របស់អ្នក ។ មិត្តភាពថ្មីនេះ អាចកើតចេញពី ការងារ និង គ្រួសារ បណ្តាលអោយ អ្នកបានជួប និង រាប់អានជាមួយគ្នា ។




Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.