ប្រសិនបើក្នុងផ្ទះមានឆ្នាំ ខាល ឬក៏ ឆ្នាំរោង និង វក ឬក៏ រកា ចាត់ទុកថាគ្រួសារមានសំណាងខ្លាំងជាងគេ (អាចមានទ្រព្យធំ និង ដំណឹងល្អចូលព្រមគ្នា ដោយឥតព្រៀងទុក) ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ ព្រោះថា ឆ្នាំទាំង ៤ ខាងលើ ត្រូវបានចាត់ចូលក្នុង ចំណាត់ថ្នាក់ កំពូល ក្នុងពាក់កណ្តាល ខែវិច្ឆិកា ២០១៧ ខាងមុខនេះ តើលោកអ្នកដឹងទេថាហេតុអ្វីទៅ?
មុននឹងដឹងថាមកពីហេតុអ្វី លោកគ្រូ Xiao Lixin សូមប្រាប់លោកអ្នកអោយដឹងអំពី បង្គុំធាតុ និង កត្តាសំណាង នៃឆ្នាំខាល ក៏ដូចជាឆ្នាំរោង ព្រមទាំង ឆ្នាំវក ក៏ដូចជាឆ្នាំរកា នេះ ជាមុនសិន ៖
១. ឆ្នាំខាល
-បង្គុំធាតុ៖ នៅក្នុងពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកមានពង្ស ខ្លាដំបងមាស ឈរលើស្លឹកពោធិ៍មាស ហើយមាន ធាតុជាមាស ផងដែរ (តាមក្បួនធាតុទាំងបួនរបស់ចិន គឺល្អណាស់) ដែលសំដៅ ដល់មានទ្រព្យ មានដំណឹងល្អ មានបរិវារ មានសុខភាពល្អ មានញាតិកុះករ និង មានសំណាងលើរឿងរូបិយក្នុងជីវិតជាច្រើនយ៉ាងច្រើនសណ្ឋាន ។ បើក្នុងចិត្តគិតគូររឿងល្អអ្វីនឹងបានកើតជារូបរាងក្នុងពេលឆាប់ៗ ។
-កត្តាសំណាង៖ នៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកនឹងទទួលបានសំណាងពីមនុស្សកើត ឆ្នាំ ខាលដូចគ្នា មមី និង ច ច្រើនជាងគេ ។ ប្រសិនបើការធ្វើដំណើរ រកស៊ីជួញដូរ ឬក៏បណ្តាក់ទុន នានា នៅទិសបូព៌ ឬក៏ ទិសទក្សិណ ភាគរយច្រើន នឹងទទួលបានជោគជ័យ តាមចិត្តប៉ង រីឯទិសមានភាគរយល្អបន្ទាប់គឺ ទិសឦសាន្ត ។ ប្រសិន បើមនុស្សប្រុសស្រី ឆ្នាំនេះ ចង់បានគូ គួរណាសម្លឹង មនុស្សប្រុសស្រី នៅ បូព៌ ឬក៏ ឦសាន្ត នៃផ្ទះ របស់អ្នក (សម្រាប់អ្នកកំពុងស្វែងរកគូ មិនថា កម្លោះ ក្រមុំ មេម៉ាយ ឬពោះម៉ាយឡើយ)។
២. ឆ្នាំរោង៖
-បង្គុំធាតុ៖ នៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកមានពង្សជា នាគខៀវ ឈរលើអាកាស ធាតុខ្យល់ (តាមក្បួនធាតុទាំងបួនរបស់ចិន គឺគ្រប់បញ្ហានឹងត្រូវបញ្ចប់ពេលមានវត្តមានអ្នកចូលរួម) ដែលមានបុណ្យបារមីខ្ពស់ មានបរិវារច្រើនកុះករ មានយសសក្ត និង ទ្រព្យសម្បត្តិច្រើនហូរហៀរ ទៅទីជិតឆ្ងាយមានមនុស្សល្អតាមជួយ មើលថែ ផ្គត់ផ្គង់ អោយសម្បូរណ៍សប្បាយ និង មានសេចក្តីសុខបរិបូរណ៌ ជានិច្ច។ មនុស្សស្រីវិញ គឺកាន់តែទទួលបានសំណាង ទ្វេដង ធៀបនឹងមនុស្សប្រុស ។
-កត្តាសំណាង៖ នៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកនឹងទទួលបានលាភសំណាងជាច្រើនហូរហែរ ពីមនុស្សដែលមានកំណើតក្នុងឆ្នាំ រោង (ភេទផ្ទុយ) មមែ វក និង កុរ ។ ប្រសិនបើលោកអ្នកកំពុង តែសម្លឹងរកគោលដៅរកស៊ី ជួញដូរ វិនិយោគ ឬក៏ ធ្វើការនានា សូមធ្វើដំណើរទៅទិស អាគ្នេយ៍ នីរតី និង បស្ចិម ព្រោះ ទីនោះ មានអ្វីដែលអ្នកប្រាថ្នា ចង់បាន និង មានលាភសក្ការៈជាច្រើន កំពុងរង់ចាំអ្នក ។ ប្រសិនបើអ្នកកំពុង រកគូស្រករ នោះ គូដែលកើតចេញពីទិស ទក្សិណ និង និរតី នៃផ្ទះ របស់អ្នក គឺជាគូ ដ៏គាប់ប្រសើរបំផុត រីឯគូដែលប្រសើរបន្ទាប់ មានតែទិសឧត្តរ តែមួយគត់ ៕
-បង្គុំធាតុ៖ នៅក្នុងពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកមានពង្ស ស្វាទេវត្តា គង់លើខ្នងដំរីគុជ ធាតុដី (តាមក្បួនធាតុទាំងបួនរបស់ចិន គឺរកស៊ី ដោះស្រាយ ដោយប្រើភាពស្មោះត្រង់ និង សម្តីពិត នឹងទទួលបានផល នឹកស្មានមិនដល់) ដែលសំដៅ ដល់មានទ្រព្យ មានដំណឹងល្អ មានបរិវារ មានសុខភាពល្អ មានញាតិកុះករ និង មានសំណាងលើរឿងរូបិយក្នុងជីវិតជាច្រើនយ៉ាងច្រើនសណ្ឋាន ។
-កត្តាសំណាង៖ នៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកនឹងទទួលបានសំណាងពីមនុស្សកើត ឆ្នាំ មមី ច និង កុរ ច្រើនជាងគេ ។ ប្រសិនបើការធ្វើដំណើរ រកស៊ីជួញដូរ ឬក៏បណ្តាក់ទុន នានា នៅទិស ឧត្តរ និង ឦសាន្ត ភាគរយច្រើន នឹងទទួលបានជោគជ័យ តាមចិត្តប៉ង រីឯទិសមានភាគរយល្អបន្ទាប់គឺ ទិស អាគ្នេយ៍ ។ ប្រសិន បើមនុស្សប្រុសស្រី ឆ្នាំនេះ ចង់បានគូ គួរណាសម្លឹង មនុស្សប្រុសស្រី នៅ បូព៌ ឬក៏ បស្ចិម នៃផ្ទះ របស់អ្នក (សម្រាប់អ្នកកំពុងស្វែងរកគូ មិនថា កម្លោះ ក្រមុំ មេម៉ាយ ឬពោះម៉ាយឡើយ)។
៤. ឆ្នាំរកា៖
-បង្គុំធាតុ៖ នៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកមានពង្សជាមាន់មាស ក្នុងឋានព្រះឥន្រ្ទ ធាតុខ្យល់ (តាមក្បួនធាតុទាំងបួនរបស់ចិន គឺគ្មានបញ្ហាអ្វីអាចចូលក្នុងជីវិតរបស់អ្នកបានយូរឡើយ ព្រោះអ្នកជាមនុស្សមានសំណាងខ្លាំង) ដែលមានបុណ្យបារមីខ្ពស់ មានបរិវារច្រើនកុះករ មានយសសក្ត និង ទ្រព្យសម្បត្តិច្រើនហូរហៀរ ទៅទីជិតឆ្ងាយមានមនុស្សល្អតាមជួយ មើលថែ ផ្គត់ផ្គង់ អោយសម្បូរណ៍សប្បាយ និង មានសេចក្តីសុខបរិបូរណ៌ ជានិច្ច។
-កត្តាសំណាង៖ នៅពាក់កណ្តាល ខែវិច្ឆិកាខាងមុខនេះ អ្នកនឹងទទួលបានលាភសំណាងជាច្រើនហូរហែរ ពីមនុស្សដែលមានកំណើតក្នុងឆ្នាំ ជូត ឆ្លូវ រកា (ភេទផ្ទុយ) និង កុរ ។ ប្រសិនបើលោកអ្នកកំពុង តែសម្លឹងរកគោលដៅរកស៊ី ជួញដូរ វិនិយោគ ឬក៏ ធ្វើការនានា សូមធ្វើដំណើរទៅទិស ពាយព្យ នីរតី និង បស្ចិម ព្រោះ ទីនោះ មានអ្វីដែលអ្នកប្រាថ្នា ចង់បាន និង មានលាភសក្ការៈជាច្រើន កំពុងរង់ចាំអ្នក ។ ប្រសិនបើអ្នកកំពុង រកគូស្រករ នោះ គូដែលកើតចេញពីទិស បូព៌ អាគ្នេយ៍ និង ទក្សិណ នៃផ្ទះ របស់អ្នក គឺជាគូ ដ៏គាប់ប្រសើរបំផុត រីឯគូដែលប្រសើរបន្ទាប់ មានតែទិសពាយព្យ តែមួយគត់ ៕
ដោយសារតែបង្គុំធាតុ និង កត្តាសំណាង នៃឆ្នាំខាល ឬក៏ រោង និង ឆ្នាំវក ឬក៏ រកា នេះហើយ ទើប លោកគ្រូ Xiao Lixin ហ៊ានអះអាងថា ក្នុងពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ បើគេកំពុងតែមានទុក្ខ គេ នឹងរួចផុត ពីទុក្ខ បើគេកំពុងក្រ គេនឹងងើបទៅជាមាន បើគេមានបំណងចង់ធ្វើអ្វី មួយ នៅក្នុងពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ គេនឹងអាចធ្វើវាបាន ដោយមិនអ្វីមករាំងស្ទះឡើយ ហើយក្រុមគ្រួសារណាដែលមានវត្តមានពួកគេ គឺនឹងមានសំណាងធំកើតឡើង ហើយទទួលបានតែដំណឹងល្អៗ ជានិច្ច ។ ដូច្នេះ តើ ឆ្នាំខាល ឬក៏ រោង និង ឆ្នាំវក ឬក៏ រកា អាចនិយាយពីអារម្មណ៍ពិតចំពោះ ការទស្សន៍ទាយនេះ ទៅកាន់ លោកគ្រូ ទេ? តើគ្រួសារអ្នកទាំងមូល គិតថាអ្នកជាមនុស្សនាំសំណាង មែន ឬក៏ មិនមែន នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ?
ជាចុងក្រោយ លោកគ្រូ Xiao Lixin សូមប្រសិទ្ធពរជ័យ គ្រប់ប្រការ ដល់លោកអ្នក ដែលកើត ឆ្នាំខាល ឬក៏ រោង និង ឆ្នាំវក ឬក៏ រកា ព្រមទាំងក្រុមគ្រួសារ របស់គេ អោយ ជួបតែសំណាង ជានិច្ច និរន្ត តទៅ ដោយមិនចំពោះ តែខែវិច្ឆិកា តែមួយខែនោះ ទេ គឺគ្រប់ពេលវេលាតែម្តង ៕
ប្រភពពី៖ Taiiwan Secret
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment