១.ឆ្នាំឆ្លូវ (សម្រាប់អ្នកកើតឆ្នាំ ១៩៨៥ ១៩៩៧ និង ២០០៩) ៖ អ្នកកើតឆ្នាំនេះ កើតពីតូចដូចមានជីវិតរាង កំសត់បន្តិច (មានអ្នកខ្លះត្រូវរស់នៅឆ្ងាយអំពី ពុកម៉ែ) តែមិនជាអ្វីព្រោះ ក្នុងគ្រួសារគេ មិនដែលភ្លេចគេទេ ហើយអ្នករាល់គ្នា តែងតែចាំផ្តល់សេចក្តីស្រឡាញ់ និង លើកទឹកចិត្តដល់គេជានិច្ច ។ គ្រប់ពេល គេតែងតែយល់ តែម្នាក់ឯងថា គេឯកោរ ប៉ុន្តែមិនមែនទេ ឳពុកម្តាយ និង បងប្អូន របស់គេ តែងតែនៅខាងគេ ជានិច្ច ប៉ុន្តែអ្នកទាំងនោះ មិនសូវជាបានបង្ហាញ អារម្មណ៍ពិតដាក់គេ ហើយ មិនបានប្រាប់ថាស្រឡាញ់គេ ឲ្យបានច្បាស់លាស់។ ប៉ុន្តែតាមពិតអ្នកទាំងអស់ ពិតជាស្រឡាញ់គេខ្លាំងណាស់។ អ្នកកើតឆ្នាំឆ្លូវនេះ មានប្រាជ្ញាគ្រាន់បើ និយាយស្តីតែមានហេតុ និងផល ច្បាស់លាស់ ទាស់ត្រង់ គេមានរឿងពិបាកចិត្ត ច្រើន តែមិនដែលនិយាយរ៉ាយរ៉ាប់ ប្រាប់គេ ប្រាប់ឯងឲ្យបាន ដឹងទាល់តែសោះ ។ មនុស្សនេះ មានគំនិតគិតល្អិតល្អន់ និងស៊ីជម្រៅ ចំពោះរឿងលុយកាក់ និង ការរៀបចំក្រុម គ្រួសារ ។ ជោគវាសនាគេនាថ្ងៃអនាគត បានបង្ហាញប្រាប់ថាអ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលមានសំណាងល្អជានិច្ច ដោយសារតែអ្នក មានក្តីសណ្តោស និងចិត្តសប្បុរស ចំពោះ មនុស្សនៅជុំវិញខ្លួន និង មនុស្សដែលភ្នែកអ្នកមើលទៅឃើញថា គេមានភាពលំបាក លំបិនច្រើន ជាងអ្នក ។ ចំពោះមុខរបរធ្វើការរកស៊ី ដើម្បីបានផលចំណេញវិញ អ្នកជាមនុស្សម្នាក់ពូកែ អាចនិយាយ បានថានៅ ពីរឆ្នាំក្រោយ ត្រូវនឹងឆ្នាំ២០១៩ អ្នកនឹងមានលុយ ច្រើន កើតចេញពីគំនិត និងសមត្ថភាព អ្នកផ្ទាល់ ដែលនឹងដឹកនាំផ្លូវជីវិត អ្នកឲ្យក្លាយជា ឯកឧត្តម អ្នកឧកញ៉ា ឬក៏ ជាប្រធានគ្រប់គ្រង ធុរកិច្ច ដ៏ធំដុំ មួយ ។
២.ឆ្នាំខាល (សម្រាប់អ្នកកើតឆ្នាំ ១៩៧៤ ១៩៨៦ និង ១៩៩៨) ៖ អ្នកគឺជាមនុស្សម្នាក់ដែលមានអត្តចរិក រឹងរូស ម៉ឺងម៉ាត់ រឹងមាំគួរឱ្យគោរព ស្ងប់ស្ងាត់ តែមិនចុះញ៉ម ចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ និង ចូលចិត្តជួយអ្នកដទៃ ជារឿយៗ ។ ទោះបីជីវិតរបស់អ្នកឆ្នាំខាលពេលនេះជួបប្រទះនូវភាពនឿយហត់លំបាកបន្តិចក្តី តែក៏មិនលំបាកខ្លាំងដល់ថ្នាក់អ្នកទ្រាំមិនបានដែរ ហើយរាប់ពីឆ្នាំនេះ ទៅមុខ ពីរឆ្នាំ ជាក់ស្តែង គឺឆ្នាំ ២០១៩ អ្នកនឹងឆ្លងផុតរឿងរ៉ាវអាក្រក់ៗទាំងអស់នោះហើយក៏ព្រោះតែសេចក្តីប្រឹងប្រែងនិងព្យាយាមក្នុងភារកិច្ច ឬ ការប្រកបការងារ ឬអាជីវកម្មរកស៊ីរបស់អ្នក។ ហេតុដូចនេះ អ្នកត្រូវតែមានភាពអត់ធ្មត់ឱ្យខ្លាំង ដើម្បីកុំឱ្យអ្នកដែល តែងតែចាំជួយជ្រោមជ្រែងអ្នក ប្រែជាខកបំណង។ វាសនាអ្នកនាថ្ងៃអនាគត នឹងប្រកបដោយភាពរុងរឿង និងជោគជ័យ ហើយអ្នក ក្លាយជាឧកញ៉ា ឬក៏ជំទាវ គហិបតី ឬក៏ជាអភិជនដែលមានទ្រព្យហូរហៀរ នឹងស្មានមិនដល់ ផងដែរ ។
៣.ឆ្នាំរោង (សម្រាប់អ្នកកើតឆ្នាំ ១៩៧៦ ១៩៨៨ និង ២០០០)៖ អ្នកកើតឆ្នាំនេះ នឹងត្រូវទទួលបានការប្រទានពរជ័យ និងលាភសំណាង ពីទេវតារក្សាឆ្នាំនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់។ មនុស្សឆ្នាំរោងនេះ ត្រូវមនុស្សគ្រប់គ្នាមើលនឹងភ្នែក ថាជាមនុស្សខ្ជិលច្រអូស តែតាមពិត មិនមែន ទេ គេ ជាមនុស្សលាក់ពុក មានគំនួចក្នុងចិត្តច្រើន មិនចូលចិត្តសំដែល ភាពឧស្សាហ៍ ស្វាហាប់ របស់ខ្លួនឲ្យ មនុស្សជុំវិញ បានដឹងឡើយ ។ យ៉ាងណាមិញ មនុស្សឆ្នាំនេះ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសម្រាប់ខ្លួនអ្នក គឺត្រូវតែ សំដែង ភាពរហ័សរហួន និង កាយវិការ ឧស្សាហ៍ព្យាយាម របស់ខ្លួន ដែលខ្លួនមាន ដល់មនុស្ស ជុំវិញ អោយបានដឹង បានលឺ និង ឃើញ ផង ព្រោះ មនុស្សជុំវិញ ចង់ផ្តល់ឳកាស និង ជោគលាភ ដល់អ្នកណាស់ តែគេខ្លាចរអា អ្នកធ្វើមិនកើត ដូច្នេះអ្នកត្រូវចាប់ឱកាសល្អនេះ ឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តា និង មនុស្សជុំវិញអ្នក នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ។
៤.ឆ្នាំមមែ (សម្រាប់អ្នកកើតឆ្នាំ ១៩៧៩ ១៩៩១ និង ២០០៣) ៖ អ្នកកើតឆ្នាំនេះ មានចរិកស្លូតបូត ជាសារជាតិកំណើតរបស់ខ្លួន ប៉ុន្តែមិនមែនមឹសៗទេ គឺគ្រាន់តែមិនចងក្លាយជាមនុស្សនាំរឿងដាក់ខ្លួនប៉ុណ្ណោះ ។ គ្រប់ពេល គេតែងតែយល់ តែម្នាក់ឯងថា គេឯកោរ ប៉ុន្តែមិនមែនទេ ឳពុកម្តាយ និង បងប្អូន របស់គេ តែងតែនៅខាងគេ ជានិច្ច ប៉ុន្តែអ្នកទាំងនោះ មិនសូវជាបានបង្ហាញ អារម្មណ៍ពិតដាក់គេ ហើយ មិនបានប្រាប់ថាស្រឡាញ់គេ ឲ្យបានច្បាស់លាស់។ ប៉ុន្តែតាមពិតអ្នកទាំងអស់ ពិតជាស្រឡាញ់គេខ្លាំងណាស់។ អ្នកកើតឆ្នាំមមែនេះ មានប្រាជ្ញាគ្រាន់បើ និយាយស្តីតែមានហេតុ និងផល ច្បាស់លាស់ ទាស់ត្រង់ គេមានរឿងពិបាកចិត្ត ច្រើន តែមិនដែលនិយាយរ៉ាយរ៉ាប់ ប្រាប់គេ ប្រាប់ឯងឲ្យបាន ដឹងទាល់តែសោះ ។ មនុស្សនេះ មានចំណុចអន់ម្យ៉ាងត្រង់ទុកចិត្តគេដោយភ្លេចពិចារណា អោយបានស៊ីជម្រៅ តែរឿងទាក់ទងនឹងលុយកាក់វិញ គេទៅជាមនុស្សពូកែល្អិតល្អន់ និងស៊ីជម្រៅទៅវិញ សឹងតែនឹកស្មានមិនដល់ ។ ជោគវាសនាគេនាថ្ងៃអនាគត បានបង្ហាញប្រាប់ថាអ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលមានសំណាងល្អជានិច្ច ដោយសារតែអ្នក មានក្តីសណ្តោស និងចិត្តសប្បុរស ចំពោះ មនុស្សនៅជុំវិញខ្លួន និង មនុស្សដែលភ្នែកអ្នកមើលទៅឃើញថា គេមានភាពលំបាក លំបិនច្រើន ជាងអ្នក ។ ចំពោះមុខរបរធ្វើការរកស៊ី ដើម្បីបានផលចំណេញវិញ អ្នកជាមនុស្សម្នាក់ពូកែ អាចនិយាយ បានថានៅ ពីរឆ្នាំក្រោយ ដែលត្រូវនឹងឆ្នាំ២០១៩ អ្នកនឹងមានលុយ ច្រើន កើតចេញពីគំនិត និងសមត្ថភាព អ្នកផ្ទាល់ ដែលនឹងដឹកនាំផ្លូវជីវិត អ្នកឲ្យក្លាយជា ឯកឧត្តម អ្នកឧកញ៉ា ឬក៏ ជាប្រធានក្រុមហ៊ុន នាយកសាលា មេស្រុក ដ៏ធំដុំ មួយ ជាដើម ។
៥.ឆ្នាំវក (សម្រាប់អ្នកកើតឆ្នាំ ១៩៨០ ១៩៩២ និង ២០០៤) ៖ អ្នកគឺជាមនុស្សម្នាក់ដែលមានអត្តចរិក គួរអាយគោរពស្រលាញ់ ប៉ុន្តែរៀងជារឹងរូស កាច ឆ្នាស បន្តិច ទោះជាយ៉ាងណាក៏ដោយក៏នៅតែមានហេតុផលដែរ ។ ទោះបីជីវិតរបស់អ្នកពេលនេះជួបប្រទះនូវភាពនឿយហត់លំបាកបន្តិចក្តី តែក៏មិនលំបាកខ្លាំងដល់ថ្នាក់អ្នកទ្រាំមិនបានដែរ ហើយរាប់ពីឆ្នាំនេះ ទៅមុខ ពីរឆ្នាំ ជាក់ស្តែង គឺឆ្នាំ ២០១៩ អ្នកនឹងឆ្លងផុតរឿងរ៉ាវអាក្រក់ៗទាំងអស់នោះហើយក៏ព្រោះតែសេចក្តីប្រឹងប្រែងនិងព្យាយាមក្នុងភារកិច្ច ឬ ការប្រកបការងារ ឬអាជីវកម្មរកស៊ីរបស់អ្នក។ ហេតុដូចនេះ អ្នកត្រូវតែមានភាពឧស្សាហ៍ ព្យាយាម ខាំមាត់ សង្កត់ចិត្ត អត់ធ្មត់ឱ្យបានខ្លាំង ដើម្បីកុំឱ្យអ្នកដែល តែងតែចាំជួយជ្រោមជ្រែងអ្នក ប្រែជាខកបំណង។ វាសនាអ្នកនាថ្ងៃអនាគត នឹងប្រកបដោយភាពរុងរឿង និងជោគជ័យ ហើយអ្នក ក្លាយជាសេដ្ឋី ឧកញ៉ា ឬក៏ ជាអភិជនដែលមានទ្រព្យហូរហៀរ នឹងស្មានមិនដល់ ផងដែរ ចំពោះអ្នកដែលស្រលាញ់ការងាររាជការ នឹងបានក្លាយជាឯកឧត្តម ឬក៏ លោកជំទាវមិនខាន ឡើយ ។
៦.ឆ្នាំរកា (សម្រាប់អ្នកកើតឆ្នាំ ១៩៦៩ ១៩៨១ និង ១៩៩៣)៖ អ្នកកើតឆ្នាំនេះ មានអត្តចរិក ម៉ឺងម៉ាត់ ម៉ត់ចត់ ចេះគិតគូរវែងឆ្ងាយ ពីអនាគតខ្លួន ដូច្នេះគេជាមនុស្សម្នាក់ទទួលបានពរច្រើនពីទេវត្តាប្រចាំឆ្នាំទាំង ១២ ។ មនុស្សឆ្នាំរកានេះ ត្រូវមនុស្សគ្រប់គ្នាមើលនឹងភ្នែក ថាជាមនុស្សទុយមុយ មិនសូវជាចូលចិត្តធ្វើការងារ ខ្ជះខ្ជាយ លើរឿងការងារមួយចំនួន ប៉ុន្តែនោះគឺខុសស្រឡះ ព្រោះគេជាមនុស្សលាក់ពុក មានគំនួចក្នុងចិត្តច្រើន មិនចូលចិត្តសំដែង ភាពឧស្សាហ៍ ស្វាហាប់ របស់ខ្លួនឲ្យ មនុស្សជុំវិញ បានដឹងឡើយ ។ យ៉ាងណាមិញ មនុស្សឆ្នាំរកានេះ ប្រសិនបើអ្នកជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្តជួយអ្នកដទៃថែមទៀតនោះ សំណាងអាក្រក់ គ្រោះកាច គ្រោះកម្ម គ្រោះចង្រៃនឹងរលាយបាត់សូន្យឈឹង ពីអ្នកតែម្តង ហើយចាប់ពីពេលនេះតទៅ ជីវិតអ្នកនឹង មានតែរឿងល្អៗកើតឡើងចំពោះអ្នកជាហូរហែរ ទោះតិចក្តី ច្រើនក្តី ។ ហើយចំណុចដែលអ្នកគួរកែប្រែសម្រាប់ខ្លួនអ្នក គឺត្រូវតែ សំដែង ភាពរហ័សរហួន និង កាយវិការ ឧស្សាហ៍ព្យាយាម របស់ខ្លួន ដែលខ្លួនមាន ដល់មនុស្ស ជុំវិញ អោយបានដឹង បានលឺ និង ឃើញ ផង ព្រោះ មនុស្សជុំវិញ ចង់ផ្តល់ឳកាស និង ជោគលាភ ដល់អ្នកណាស់ តែគេខ្លាចរអា អ្នកធ្វើមិនកើត ដូច្នេះអ្នកត្រូវចាប់ឱកាសល្អនេះ ឱ្យបានជាប់ល្អកុំឱ្យរបូតបាត់ទៅវិញ ព្រោះថា ទេវត្តា និង មនុស្សជុំវិញអ្នក នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នក ដើម្បីអោយថ្ងៃអនាគតអ្នកអាចក្លាយ ជាមនុស្សមានមុខ មានមាត់ មានទ្រព្យ មានបរិវា ជាច្រើនក្នុងសង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ។
៧.ឆ្នាំច (សម្រាប់អ្នកកើតឆ្នាំ ១៩៧១ ១៩៨៣ និង ១៩៩៥)៖ អ្នកកើតឆ្នាំនេះ មានចរិកល្អ ថ្លៃថ្នូរ មិនងាយរណបនឹងនរណាដោយគ្មានហេតុផលឡើយ ។ មនុស្សឆ្នាំចនេះ ត្រូវមនុស្សគ្រប់គ្នាមើលនឹងភ្នែក ថា ជាមនុស្សមានលុយកាក់ច្រើន ហំហាន ទុយនុយស្អាត និងមានឧបករណ៍ប្រើប្រាស់ជុំវិញខ្លួនឡូយៗ ប៉ុន្តែធាតុពិតមនុស្សឆ្នាំនេះ មានរឿងពិបាកក្នុងចិត្តជាច្រើន សូម្បីតែលុយដែលអ្នកឃើញគេកំពុងចំណាយនេះ ក៏គេគិតមិនដឹងជាប៉ុន្មានដង ប៉ុន្មានសារ ដែរ ទម្រាំប្រតិបត្តិការ ចាយវាយម្តងៗនោះ ។ ទោះជាយ៉ាងនេះក៏ ដោយមនុស្សនេះ ចូលចិត្តបុណ្យទានណាស់ ដូច្នេះហើយខ្សែជីវិតរបស់គេមិនងាយនឹងស្យុតឡើយ មានតែឡើងទៅមុខ គ្រាន់តែច្រើន ឬក៏ តិច លឿន ឬក៏ឆាប់ ប៉ុណ្ណោះ ។ ហើយមួយវិញទៀត គេមិនដែលទុកមនុស្សនៅក្បែរខ្លួនអោយរងទុក្ខតែឯងឡើយ គឺគេតែងតែចូលរួម ចែករំលែក និង ផ្តល់ជាគំនិត ហេតុនេះហើយ វត្ថុសក្តិសិទ្ធិ ទេវត្តា និង មនុស្សជុំវិញអ្នកខ្លួន នឹងផ្តល់នូវឳកាសសំណាង ជាច្រើនដល់ អ្នកឆ្នាំចនេះ ដើម្បីអោយថ្ងៃអនាគតអ្នកឆ្នាំនេះអាចក្លាយ ជាមនុស្សមានមុខ មានមាត់ ធំដុំម្នាក់ ក្នុង សង្គម និង មានទ្រព្យសម្បិត្តច្រើន ហូរហៀរ ឬក៏ អាចឈានក្លាយជាសេដ្ឋីផងក៏មាន ៕
Copyrighted: Moha Sneha
0 comments:
Post a Comment