-ឆ្នាំជូត
បុគ្គលកើតក្នុងឆ្នាំជូតតែងតែសម្លឹងមើលគោលដៅដែលខ្លួនអាចធ្វើទៅបាន ហើយបើកាលណាបុគ្គលនេះរកឃើញគោលដៅដែលខ្លួនប្រាថា្នហើយនោះ បុគ្គលនេះនឹងប្រឹងប្រែងមិនស្គាល់យប់ថ្ងៃដើម្បីសម្រេចបានគោលដៅនោះ។ ការងារអាជីពដែលស័ក្តិសមបំផុតសម្រាប់បុគ្គលកើតក្នុងឆ្នាំជូតនេះ គឺភ្នាក់ងារទេសចរណ៍, ជាងថតរូប, អ្នកស្រាវជ្រាវ, សិល្បករ, អ្នកគួកជេដីធ្លី, អ្នកការទូត និងអ្នកជំនួញនាំទំនិញចេញចូល ។ល។ និយាយពីរឿងលុយកាក់ មនុស្សនេះរកបានក៏ស្រួល និងចាយវិញក៏ស្រួលផងដែរ ។
ទិសដែលនឹងនាំសំណាងដល់បុគ្គលដែលកើតឆ្នាំជូតនេះ គឺ ទិសបូព៌ ។

-ឆ្នាំខាល
បុគ្គលកើតក្នុងឆ្នាំខាលពេញចិត្តធ្វើការងាររបស់ខ្លួនយ៉ាងរីករាយ ដរាបណាការងារនោះមានលក្ខណៈផ្តល់សេរីភាពក្នុងការបញ្ចេញសមត្ថភាព ។ ពួកមនុស្សកើតក្នុងឆ្នាំខាលនេះមានសមត្ថភាពខ្ពស់ណាស់ក្នុងការងារ និង អាចមានគំនិតគិតហួសឆ្ងាយពីដែនសមត្ថភាពរបស់អ្នកដទៃទៅទៀត ។ ប្រភេទការងារដែលមានលក្ខណៈអភិវឌ្ឍន៍ឆ្ពោះទៅមុខគឺស័ក្តិសមបំផុតសម្រាប់បុគ្គលកើតក្នុងឆ្នាំខាលនេះ ។ ពាក្យថា "ខ្ញុំចេះ" គឺជាពាក្យគន្លឹះមួយសម្រាប់បរិយាយអំពីសមត្ថភាពការងាររបស់បុគ្គលនេះ ។ សមត្ថភាព និង ឆន្ទៈបូកបញ្ចូលគ្នាធ្វើឲ្យបុគ្គលនេះអាចសម្រេចបានកិច្ចគ្រប់បែបយ៉ាងមិនថាស្ថិតក្នុងកាលៈទេសៈណានោះឡើយ ។ ចំណុចពិសេសមួយទៀតគឺថា បុគ្គលកើតក្នុងឆ្នាំខាលនេះ មានចរិតចង់ធ្វើការអភិវឌ្ឍអ្វីមួយដែលផ្តល់ផលប្រយោជន៍ដល់មនុស្សបានយូរអង្វែង ។

និយាយរឿងលុយកាក់ បុគ្គលមានកំណើតឆ្នាំខាលនេះ គឺជាមនុស្សហ៊ឺហា និង ចូលចិត្តចំណាយលើគ្រឿងអលង្ការ និងគ្រឿងតុបតែងឆើតឆាយ។ ហើយនៅពេលដែលបុគ្គលនេះដើរផ្សារម្តងៗ អ្វីដែលបុគ្គលនេះសម្លឹងមើលមុនគេគឺសម្លៀកបំពាក់ល្អៗ និងមានតម្លៃថ្លៃ ហើយមានម៉ូតទាន់សម័យ ព្រោះបុគ្គលនេះមិនខ្លាចរឿងបង្ហាញសោភ័ណខាងក្រៅឲ្យគេបានឃើញនោះឡើយ ។
ការងារដែលស័ក្តិសមនឹងបុគ្គលនេះគឺប្រភេទការងារសម្តែង, និពន្ធ ,បង្រៀន, ថតរូប និងបើកយន្តហោះ។ បរិយាកាសការងារដែលល្អបំផុតសម្រាប់បុគ្គលនេះគឺបរិយាកាសដែលផ្តល់នូវសេរីភាពក្នុងការដោះស្រាយកិច្ចការដោយពុំមានសម្ពាធតឹងរ៉ឹង។ បុគ្គលកើតក្នុងឆ្នាំខាលនេះ ជាមនុស្សប្លែកខុសពីអ្នកដទៃ នៅពេលដែលបុគ្គលនេះត្រូវបានផ្តល់ឱកាសបញ្ចេញសមត្ថភាព បុគ្គលនេះតែងតែបញ្ចេញនូវទេពកោសល្យពិតប្រាកដឲ្យគេឯងបានដឹង ហើយពួកគេអនុវត្តន៍ការងាររបស់ពួកគេបានយ៉ាងល្អមិនគួរឲ្យជឿនោះឡើយ៕
ទិសដែលនឹងនាំសំណាងដល់បុគ្គលដែលកើតឆ្នាំខាលនេះ គឺ ទិសទក្សិណ ។
-ឆ្នាំរោង
ដោយកើតមកមានចរិតជាអ្នកដឹកនាំ បុគ្គលកើតក្នុងឆ្នាំរោងតែងមានអនាគតត្រចះត្រង់ជាងបុគ្គលណាៗទាំងអស់ ជាពិសេសនៅកន្លែងការងារ។ បុគ្គលនេះពោរពេញដោយភាពច្នៃប្រឌិត មហិច្ឆតា និង ភាពប៉ិនប្រសប់បំផុត។ សមត្ថភាពក្នុងការមើលឃើញពីទស្សនវិស័យក្នុងពេលអនាគតដែលអ្នកដទៃមើលមិនឃើញ បានធ្វើឲ្យបុគ្គលនេះបោះជំហានទៅមុខមុនគេរហូតនៅក្នុងកន្លែងការងារ។ បុគ្គលនេះមិនសូវជាចូលចិត្តធ្វើការក្រោមបង្គាប់ ឬធ្វើអ្វីមួយតាមគំនិតអ្នកដទៃនោះទេ ជាពិសេសបុគ្គលនេះតែងតែធ្វើអ្វីតាមមនសិការរបស់ខ្លួនជានិច្ច។ ការងារដែលស័ក្តិសមនឹងបុគ្គលនេះមានដូចជា ភ្នាក់ងារអចលនទ្រព្យ, ភ្នាក់ងារលក់, អ្នកគ្រប់គ្រង, អ្នករៀបចំផែនការ, និង ម្ចាស់ក្រុមហ៊ុន។
និយាយរឿងលុយកាក់វិញ បុគ្គលកើតក្នុងឆ្នាំរោងនេះ មិនដែលខ្វល់រឿងរកលុយកាក់នោះឡើយ ព្រោះគេអាចមានសមត្ថភាពរកលុយបានប៉ុន្មាន គឺបានប៉ុណ្ណឹង។ ប៉ុន្តែបើនិយាយរឿងចាយលុយវិញ បុគ្គលនេះគឺជាមនុស្សចាយលុយធំណាស់ ពោលគឺជាមនុស្សដៃទូលាយ។ និយាយម្យ៉ាងទៀត បុគ្គលនេះរកបានក៏ច្រើន ចាយវិញក៏ច្រើនដែរ៕
ទិសដែលនឹងនាំសំណាងដល់បុគ្គលដែលកើតឆ្នាំរោងនេះ គឺ ទិសឧត្តរ ។

-ឆ្នាំមមី
បុគ្គលកើតក្នុងឆ្នាំមមី ចូលចិត្តតែប្រភេទការងារណាដែលមានលក្ខណៈប្រកួតប្រជែងប៉ុណ្ណោះ និងមិនចូលចិត្តទាល់តែសោះចំពោះការងារណាដែលមានលក្ខណៈគួរឲ្យធុញទ្រាន់។ មុខអាជីពដែលស័ក្តិសមនឹងបុគ្គលកើតក្នុងឆ្នាំមមីនេះ មានដូចជា គ្រូបង្រៀន, អ្នករាយការណ៍ព័ត៌មាន, អ្នកនិពន្ធ ឬមេធាវី។ ក្រៅពីនេះបុគ្គលកើតក្នុងឆ្នាំមមីនេះ ក៏ជាមនុស្សពូកែខាងដោះស្រាយបញ្ហាផងដែរក្នុងរឿងការងារ ។ និយាយពីរឿងលុយកាក់ បុគ្គលកើតក្នុងឆ្នាំមមីនេះ ជាមនុស្សពូកែរកលុយខ្លាំងណាស់ ប៉ុន្តែបើចាយវិញគេមិនដែលចំណាយខ្ជះខ្ជាយឥតប្រយោជន៍នោះឡើយ គឺចេះគិតគូរល្អិតល្អន់ខ្លាំងណាស់ និងមិនមែនជាមនុស្សម៉ៅស្វិតនោះឡើយ ៕
ទិសដែលនឹងនាំសំណាងដល់បុគ្គលដែលកើតឆ្នាំមមីនេះ គឺ ទិសបូព៌ ។

-ឆ្នាំវក
បុគ្គលកើតក្នុងឆ្នាំវកមិនចូលចិត្តធ្វើការក្រោមឱវាទអ្នកដទៃនោះឡើយ ហើយគេតែងអនុវត្តន៍ច្រើនជាងនិយាយតែមាត់ ។ បុគ្គលនេះកើតមកគឺជាមនុស្សមមាញឹកមិនឈប់ឈរនោះឡើយ ពោលគឺធ្វើគ្រប់អ្វីៗទាំងអស់ឲ្យបានល្អប្រសើរដាច់គេ ។ ពួកគេគឺជាមនុស្សមានមហិច្ឆតា មានភាពច្នៃប្រឌិតខ្ពស់ និង មានសុទិដ្ឋិនិយម។ ទោះជាយ៉ាងណា មុខរបរដែលស័ក្តិសមបំផុតសម្រាប់បុគ្គលកើតក្នុងសីហរាសីមានដូចជា ការងារសម្តែង, គ្រប់គ្រង, បង្រៀន និងនយោបាយ ជាពិសេសគឺការងារដឹកនាំ។
បុគ្គលកើតក្នុងឆ្នាំវកនេះ គឺជាមនុស្សចិត្តទូលាយបំផុតរឿងលុយកាក់។ លើសពីនេះទៅទៀត ប្រសិនបើបុគ្គលនេះសល់លុយដែលខ្លួនគិតថាចាយមិនអស់ បុគ្គលកើតក្នុងឆ្នាំវក នេះ មិនដែលយកទៅចាយផ្តេសផ្តាសនោះឡើយ តែយកលុយនោះទៅជួយមិត្តភក្តិដែលខ្សត់ខ្សោយទៅវិញ។
ទិសដែលនឹងនាំសំណាងដល់បុគ្គលដែលកើតឆ្នាំវកនេះ គឺ ទិសបស្ចិម ។
-ឆ្នាំច
បុគ្គលកើតក្នុងឆ្នាំចអាចក្លាយជាមេដឹកនាំដ៏ល្អឥតខ្ចោះ និងស័ក្តិសមនឹងទទួលឋានៈនេះបំផុតដោយសារតែបុគ្គលនេះជាមនុស្សពូកែប្រឹងប្រែងតស៊ូក្នុងការងារ។ បុគ្គលនេះចូលចិត្តធ្វើការជាមួយមនុស្ស និងប្រឡូកក្នុងសង្គម។ ក្រៅពីនេះ ការងារដែលស័ក្តិសមនឹងបុគ្គលកើតក្នុងឆ្នាំចមានដូចជាៈ មន្ត្រីប៉ូលិស, មេធាវី ឬចៅក្រម, អ្នកការទូត, មន្ត្រីស៊ីវិល, អ្នកនិពន្ធចម្រៀង ឬភាពយន្ត និងអ្នករចនាម៉ូត ។
ចំពោះរឿងលុយកាក់វិញ បុគ្គលកើតក្នុងឆ្នាំចនេះ គឺជាមនុស្សដែលពូកែបំផុតរឿងថ្លឹងថ្លែងពីចំណូល និងចំណាយ។ លុយដែលបុគ្គលនេះរកបានតែងចំណាយទៅវិញចំទិសដៅ មិនមែនចេះតែចំណាយខ្ជះខ្ជាយផ្តេសផ្តាសនោះឡើយ ៕
ទិសដែលនឹងនាំសំណាងដល់បុគ្គលដែលកើតឆ្នាំចនេះ គឺ ទិសឧត្តរ ។
0 comments:
Post a Comment