១. ឆ្នាំជូត និងឆ្នាំមមី
ឆ្នាំទាំងពីរនេះ គួរតែតាំងរូបចម្លាក់ ស្វាតោងដំរី ដែលធ្វើពីលោហៈស្ព័ន ដែលមានលាប ព័ណ៌ មាស និងត្នោត ដែលតំណាងឲ្យភាពរុងរឿង រកស៊ីដាក់ចុះដុះតាមដៃ និងមានសុខភាពល្អ!
២. ឆ្នាំឆ្លូវ និងឆ្នាំមមែ
ឆ្នាំទាំងពីរខាងលើនេះ ត្រូវតាំងរូបមេកណ្តុរស្ពាយថង់មាសថង់ប្រាក់ ក្នុងបន្ទប់គេង ព្រោះវានឹងជួយជ្រោងរាសីរបស់លោកអ្នកអោយខ្ពង់ខ្ពស់ ព្រមទាំងជួយឲ្យក្រុមគ្រួសារអ្នកមានភាព រីករាយជានិច្ច ហើយគ្មានរឿងឈ្លោះប្រកែកគ្នាកើតឡើង ប៉ុន្តែត្រូវតំណមតាំងរូបពាក់ព័ន្ធនឹង នាគ ឬហង្ស ព្រោះវានឹងនាំតែរឿងក្តៅក្រហាយមកវិញជាក់ជាមិនខាន!
៣.ឆ្នាំខាល និងឆ្នាំវក
ឆ្នាំទាំងពីរជាប្រភេទឆ្នាំដែលមានអំណាច ខ្លាំង និងកាច ពេលខ្លះអាចធ្វើអ្វីដោយគ្មានហេតុផល ហេតុនេះអ្នកត្រូវតែតាំងរូបចម្លាក់គុជសារគ្របរំលេចដោយត្បូង ឬក្រណាត់ ក្រហម ព្រោះវានឹងជួយអោយលោកអ្នកធ្វើអ្វីចេះតែត្រូវ មានសុខភាពល្អ និងមានមនុស្សចាំ ជួយយកអាសារគ្រប់ពេលដែលអ្នកលំបាក!
៤.ឆ្នាំថោះ និងឆ្នាំរកា
ប្រភេទឆ្នាំថោះស្លូតបូត ម៉ឺងម៉ាត់ ប៉ុន្តែមិនសូវយល់ញាតិ ឯឆ្នាំរកា ជាប្រភេទពង្សយក្សា ដែលចង់ធ្វើអ្វីតាមតែចិត្ត តែមានហេតុផលត្រឹមត្រូវ ហើយស្រលាញ់ញាតិមិត្តបងប្អូនណាស់ ហេតុនេះបើអ្នកកើតក្នុងឆ្នាំណាមួយខាងលើនេះ ត្រូវតាំងរូបសេះព័ណ៌មាសពីរក្បាល ក្នុង បន្ទប់គេង ព្រោះវានឹងធ្វើអោយរាល់កិច្ចការរបស់អ្នកមានសភាពរលូនជាធម្មតា មានទ្រព្យច្រើន មានញាតិអាណិតស្រលាញ់ច្រើន និងឈ្នះអស់មារសត្រូវគ្រប់ទិសទី!
៥. ឆ្នាំរោង និងឆ្នាំច
ឆ្នាំទាំងពីរខាងលើនេះ តំណមអួតក្អេងក្អាង និងមើលងាយអ្នកដទៃ ហើយរូបចម្លាក់ដែល លោកអ្នកត្រូវតាំងក្នុងបន្ទប់គេងគឺរូប តោស្ព័ន ឬក្នុងប្រទេសចិនគេ ហៅថា Foo Dogs (ឆ្កែមួយប្រភេទដែលយាមក្នុងព្រះរាជវាំងចិន) ព្រោះវាតំណាងឲ្យស្ថេរភាព និរន្តភាព សន្តិភាព និងភាពមានបានសម្បូរណ៌ហូរហៀរ!
៦.ឆ្នាំម្សាញ់ និងឆ្នាំកុរ
ប្រភេទឆ្នាំពីរនេះ គួរតែតាំងរូបចម្លាក់ស្វាជិះសេះព័ណ៌មាស ឬព័ណ៌ប្រាក់ ហាមដាច់ខាត ព័ណ៌ខ្មៅ ព្រោះវានឹងប្រែជាប្រផ្នូលអាក្រក់ទៅវិញ ។ រូបស្វាជិះសេះនេះតំណាងអោយ ភាពស្វាហាប់ រួសរាយរាក់ទាក់ មានចំណេះដឹងខ្ពង់ខ្ពស់ មានមុខរបរឋិតឋេរ ព្រមទាំងតំណាង អោយមានទ្រព្យច្រើនតាមចំនួនកូនដែលអ្នកមាន ឬនឹងមាននាថ្ងៃអនាគត!
Credit: Fengshui China 2017
Copyrighted: Moha Sneha
0 comments:
Post a Comment