កុំអោយលោកអ្នកដែលមានឆ្នាំ មមី ឆ្លូវ មមែ និង ខាល រង់ចាំយូរ យើងខ្ញុំសូមបកប្រែផ្សាយ ជូនដូចតទៅនេះ!
១. ឆ្នាំមមី
លោកអ្នកនឹងទទួលបាននូវកាដូសំណាងចំនួន ពីរផងដែរ ក្នុងថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលា ខាងមុខនេះ៖
-កាដូទី១៖ ទាក់ទិននឹងរឿងស្នេហា អ្នកនឹងទទួលបានស្នេហាផ្អែម ល្ហែមពីដៃគូ របស់អ្នក លើសពី ១០០% ទៅទៀត ពោលគឺគេយល់ចិត្ត អ្នកខ្លាំងណាស់ ស្រលាញ់អ្នកខ្លាំងណាស់។
-កាដូទី២៖ ប្រាក់កាសដែលលោកអ្នកធ្លាប់តែខ្វះ វានឹងមិនមានទៀតឡើយសម្រាប់អ្នក គឺ អ្នកមានមនុស្សជួយជ្រុមជ្រែងការងារអ្នកឲ្យរលូន ដើម្បីអោយលោកអ្នករកបានចំណូល កាន់តែច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពជីវិត របស់អ្នក ។ ក្នុងថ្ងៃកំណត់ ខាងមុខនេះ អ្នកអាច ហៅខ្យល់ បានខ្យល់ ហៅភ្លៀងបានភ្លៀង ជាក់ជាមិនខានឡើយ គ្រាន់តែចាំទុកម្យ៉ាង គឺកុំឈ្លើយ កុំបំពាន អ្នកក្រ ឬក៏ អ្នកមានគុណ ។
២. ឆ្នាំឆ្លូវ
លោកអ្នកសំណាងណាស់ ហើយនឹងមានសំណាង ២ យ៉ាង ដោយលោកអ្នក មិនដែលនឹកស្មានដល់ថាឆាប់យ៉ាងនេះ សោះ៖
-កាដូទី១ គឺ សំណាងជាប្រាក់កាស់៖ ក្នុងថ្ងៃកំណត់ខាងមុខនេះ អ្នក នឹងមានលុយចាយវាយ សមល្មម បើមានបំណុល អ្នកនឹងអាចរកវិធីដោះស្រាយចេញ ហើយ បើមានអ្នកជំពាក់បំណុល អ្នកវិញ គេនឹងនឹកឃើញសងដល់អ្នក វិញជាក់ជាមិនខាន ។
-កាដូទី២ គឺសំណាងបានមិត្តថ្មីៗ ល្អៗ៖ លោកអ្នកនឹង មានមិត្តថ្មីៗជាច្រើន ហើយពួកគេសុទ្ធសឹងតែជា មនុស្សល្អៗ ហើយអាចពឹងពាក់បាននាថ្ងៃក្រោយ ។ មិត្តទាំងនោះ គឺមានគំនិត ល្អចំពោះអ្នកណាស់ ដោយគេតែគិតរុញច្រាន អ្នកអោយទទួលបាន ឳកាស ជោគជ័យក្នុង ជីវិត របស់អ្នក ។ មិត្តភាពថ្មីនេះ អាចកើតចេញពី ការងារ និង គ្រួសារ បណ្តាលអោយ អ្នកបានជួប និង រាប់អានជាមួយគ្នា ។
៣. ឆ្នាំមមែ
លោកអ្នកនឹងដល់សំណាងខាងលុយកាក់ និង មិត្តភាពហើយ!
-ទី១ លុយកាក់៖ លោកអ្នកនឹងទទួលបាននូវទ្រព្យសម្បត្តិជាលុយកាក់មួយចំនួន នៅក្នុងថ្ងៃ កំណត់ខាងលើនេះ ពីមនុស្សផ្ទុយភេទជាអ្នកយកមកអោយ ។ ប៉ុន្តែកុំបារម្ភ ព្រោះថា លុយកាក់នេះ គឺ អាចកើតចេញ ពីចិត្តសប្បុរសរបស់គេ ឬក៏ដោយសារតែ អ្នកធ្លាប់ជួយ យកអាសារគេកាល គ្រាកន្លងមក នោះឯង ។
-ទី២ មិត្តភាព៖ លោកអ្នកនឹង មានមិត្តថ្មីៗជាច្រើន ហើយពួកគេសុទ្ធសឹងតែជា មនុស្សល្អៗ ហើយអាចពឹងពាក់បាននាថ្ងៃក្រោយ ។ មិត្តទាំងនោះ អាចកើតចេញពី កន្លែងការងារថ្មីរបស់ អ្នក ឬក៏ ដៃគូស្នេហារបស់អ្នក ណែនាំមកអោយ ។
៤. ឆ្នាំខាល
លោកអ្នកសំណាងណាស់ ហើយនឹងមានសំណាង ២ យ៉ាង ដោយលោកអ្នក មិនដែលនឹកស្មានដល់ថាឆាប់យ៉ាងនេះ សោះ៖
-ទី១ សំណាងជារឿងល្អ៖ លោកអ្នកនឹងមានអ្នកជួយជ្រុមជ្រែង គ្រប់ទិសទី ក្នុង វិស័យ រកស៊ី ឬក៏ ការងារ របស់អ្នក ដែលធ្វើអោយទឹកមុខអ្នកញញឹមជានិច្ច ។
-ទី២ សំណាងជាប្រាក់កាស់៖ ក្នុងថ្ងៃកំណត់ខាងមុខនេះ អ្នក នឹងមានលុយចាយវាយច្រើន ដែលលុយនោះ កើតចេញ ចំណូលបន្ថែមរបស់អ្នក តាមរយៈ សំណង, គួកជេរ ឬក៏ កេរ្តិ៍ មរតក ពីគ្រួសារអ្នក ឬក៏កើតចេញពីការបង្វិល លក់ ដូរ របស់នានា ដូចជា ដី ផ្ទះ ជាដើម ។
Copyrighted: Moha Sneha
0 comments:
Post a Comment