ជំនឿ និង ហោរាសាស្ត្រ

ដល់​វេន ម្សាញ់ និង វក ម្តង តើ​អ្នក​អាច​ញញឹម​តាម​លោក​គ្រូ Xiao Lixin បាន​ទេ?


ខាង​ក្រោម​នេះ ជា​អ្វី​ដែល​ឆ្នាំ​ម្សាញ់ និង វក ត្រូវ​ដឹង ហើយ​ត្រូវ​ញញឹម​តាម​លោក​គ្រូ​ទស្សន៍​ទាយ Xiao Lixin៖

តើអ្នកធ្លាប់លឺធម៌ព្រះពុទ្ធមួយឃ្លាថា ”រូបំ ទុក្ខំ អនិច្ចំ អនត្តា” ដែរឬទេ? ចំពោះ ”រូបំ ទុក្ខំ” មានន័យថា មានរូបមានទុក្ខ។ ដូច្នេះហើយយើងមិនអាចជៀសវាងអ្វី ដែលនឹងកើតឡើងនៅចំពោះមុខបានទេ។ វាមិនសំខាន់ចំពោះអ្វីនឹងកើតឡើងនោះទេ គឺវាសំខាន់ត្រង់ថាតើយើងនឹងប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងយ៉ាងម៉េច? រាល់បញ្ហាតែងតែមានដំណោះស្រាយយ៉ាងណាមិញចំពោះការបរាជ័យនៅក្នុងឆាកជីវិតក៏អាចកែខៃ រៀនសូត្រពីវាបានដែរដើម្បីបញ្ជៀសការកើតឡើងម្តងទៀត។ ដោយសារតែបែបនេះ មហាស្នេហា សូមលើកយក ឆ្នាំចំនួន ២ ដែលរមែង កើតទុក្ខមុន ហើយទើប អាចបានទទួលលាភសំណាង ជាក្រោយ ក្នុងជីវិត របស់ពួកគេ ។ តើមានឆ្នាំណាខ្លះ មានរឿងបែបនេះ? សូមអានការទស្សន៍​ទាយ របស់ លោកគ្រូ Xiao Lixin របស់គេហទំព័រ ហោរាសាស្រ្តដ៏ធំ មួយរបស់ចិន បន្តិចមើល!


1. ឆ្នាំម្សាញ់៖
«នឿយ​មុន ស្រណុក​ក្រោយ» ជា​សុភាសិត​សម្រាប់​អ្នក ហើយ​ត្រូវ​នឹង​អ្នក ។



អ្នកកើតឆ្នាំនេះ កាចដោយរឿង មានចិត្តសម្បុរស គោរពអ្នកដទៃ និង ចេះផ្តល់តម្លៃ នូវកិច្ចការងារ ដែលនៅជុំវិញខ្លួន ជានិច្ច ។ មនុស្សនេះ កម្រចេះ កុហក ចេះពុតត្បុត ឬក៏ កេងប្រវណ្ឌ ទ្រព្យរបស់អ្នកដទៃឡើយ ។ ទោះជាបែបនេះក្តីជីវិត គេនៅតែមានទុក្ខមួយចំនួន ដែល ត្រូវហែលឆ្លង ដើម្បីអោយគេ អាចវិវឌ្ឍជីវិត ទៅមុខ ប្រកបដោយតម្លៃ និងភាពជោគជ័យ ។ ទុក្ខទាំងនោះច្រើនកើតចេញពីចិត្តសណ្តោសពេក ទុកចិត្តពេក ស្រលាញ់ពេក និង បារម្ភពេក ចំពោះអ្នកដទៃ ដែលនាំឲ្យខ្លួនឯង យ៉ាប់យ៉ឺន វិលវល់ និង បារម្ភ គ្រប់ពេល ឥតល្ហែរ រីឯ រឿងលុយកាក់ គេមានភាពខ្វះខាត ដោយពេលប៉ុណ្ណោះ ។ តែកុំបារម្ភ កុំភ័យ និង កុំគេងមិន លក់ អី ព្រោះថា អ្នកជាមនុស្សដែល មានគំនូសវាសនា បែបនេះ ឯង បើ មិនមានទុក្ខ លើ លើ ក៏មិនអាចទាញយីអ៊ុន អ្នកឲ្យទៅមុខ ខិតទៅរកភាពជោគជ័យដ៏ធំ សម្បើមដែរ ។ ដែលជោគជ័យនាថ្ងៃអនាគតនោះ អាចធ្វើអោយអ្នកក្លាយ ជាអ្នកមាន សេដ្ឋី ឬក៏ គហបតី ផងដែរ ។ ចូរញញឹមទទួលយករឿងល្អ ទាំងអស់នោះចុះ និងត្រូវឈប់ពិបាកចិត្តទៅ ។ តើ​អ្នក​អាច​ធ្វើ​បាន​ទេ?


2. ឆ្នាំវក៖
«បរា​ជ័យ​ថ្ងៃ​នេះ ដើម្បី​ជោគ​ជ័យ​ថ្ងៃ​ស្អែក» ជា​សុភាសិត​ដែល​ត្រូវ​នឹង​អ្នក​ ។



អ្នកកើតឆ្នាំនេះ ច្រើនតែមានគំនិតជ្រៅ ស្មានមិនដល់ និងមានល្បិចច្រើន ស្មានមិនដល់ ដូចគ្នា ។ ម៉្យាងទៀតមនុស្សឆ្នាំនេះ ស្រលាញ់នរណាហើយ គឺងប់ណាស់ មិនងាយផ្លាស់ចិត្តពីរបី តាមតែនឹកឃើញទេ ហើយគេជាមនុស្សមានជំហ៊រច្បាស់លាស់ក្នុងជីវិតណាស់ ។ គេស្រលាញ់ ការងារ និង គ្រួសារ របស់គេណាស់ សឹងថាអ្នកណាប៉ះមិនបាន ។ តែទោះជាបែប នេះក្តី ជីវិតគេត្រូវជួបទុក្ខមួយចំនួនជា​ច្រើនដង​ មុននឹងជីវិតគេអាចក្លាយ ជាអ្នកមានទ្រព្យ មានបុណ្យស័ក្ត មានអំណាច និង មានកិត្តិនាមខ្ទរខ្ទារបាន ។ ទុក្ខនេះអាចជា ភាពខ្វះខាតលុយកាក់់ ទំនាស់គ្រួសារ និង ជួបមនុស្សក្បត់ចិត្ត ឬមិនស្មោះត្រង់ នឹងខ្លួន ។ បើគេបានឆ្លងរឿងអាក្រក់ ឬស្រមោលអាក្រក់ ទាំងនេះ បាន នាថ្ងៃមុខ គេនឹងជោគជ័យ ក្នុងជីវិត ហើយក្លាយជា អ្វីមួយដែលល្អក្រៃលែង តាមតែចិត្តគេប្រាថ្នា ចង់បាន ។ ដូច្នេះលោកគ្រូ សូមសួរថា អ្នកអាចញញឹម មានហើយឬនៅ ? ទុក្ខទាំងឡាយនេះ អ្នកព្រមទទួលយកវាទេ?


Copyrighted: Moha Sneha
Source: Taiiwan Secret (Xiao Lixin)

0 comments:

Post a Comment

Powered by Blogger.