ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា ឆ្នាំកុរ នឹងហេងៗ និងអាចមានលាភសំណាង មានក្តីសុខ មានការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន និង មានលាភតិចទេ ម្យ៉ាងវិញទៀតក្រុមគ្រួសារណាដែលមាន ពួកគេនឹងជួបតែសំណាង និង ជោគជ័យគ្រប់ភារកិច្ច។
ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ដើម្បីលោកអ្នកបានជ្រាបដូចតទៅនេះ! ក្រោយពីអានសូម លោកអ្នកមេត្តាជួយ ចែករំលែក ដើម្បីអោយ អ្នកដទៃដែលមានឆ្នាំនេះ បានដឹងផង អរគុណ!!!

***ឆ្នាំជូត
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំជូត បើជាមនុស្សប្រុសរាងក្បាលខូចបន្តិច ប៉ុន្តែឆ្លាត និង មានឧត្តមគតិគ្រាន់បើ បើមនុស្សស្រីវិញ ច្រើនលែងឬកជាស្រីស្អាត ហើយក៏មានមនុស្សប្រុសជាច្រើន តាមលួងលោមស្រលាញ់ដែរ ប៉ុន្តែនាងគឺជាស្រ្តីគំរូសម្រាប់ស្រ្តីដទៃ ដោយសារតែនាងឧស្សាហ៍ ហ៊ានលះបង់ មានចិត្តក្លាហាន និង ស្រលាញ់សុច្ចរិតភាព តែទោះជាយ៉ាងណាមនុស្សទាំងពីរភេទនេះ មិនងាយ ប្រគល់ ក្តីស្រលាញ់របស់គេឲ្យ ទៅនរណាផ្តេសផ្តាស ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយឡើយ អ្នកណាបានពួកគេជាគូគឺដូចទទួលបានសំណាងចេញពីការធ្វើបុណ្យ ១០ ជាតិ អ៊ីចឹង ។

ដោយសារតែកត្តានេះហើយ ទើបវត្ថុស័ក្ត ប្រសិទ្ធពរជ័យដល់គេ ឲ្យហេងៗ និងអាចមាន លាភសំណាង នៅមុនចុងខែកញ្ញា នេះ ដែលលាភសំណាងមួយនោះ អាចចេញពីការខិតខំរបស់គេ អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឋានៈ និង តួនាទី ឲ្យផងក៏ថាបាន ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬចៅហ្វាយនាយផងដែរ និងទទួលបានដំណឹងគួរជាទីពេញចិត្ត ដែលខ្លួនកំពុងតែរំពឹង ផងដែរ ៕
Copyrighted: Moha Sneha
0 comments:
Post a Comment