១. ចំពោះអ្នកកើតថ្ងៃចន្ទ
ជាមនុស្សមានភ័ព្វសំណាល្អ មិនសូវលោភលន់នឹងទ្រព្យសម្បត្ដិ ចេះមានគំនិតសន្សំសំចៃ ចេះមានចិត្ដស្រឡាញ់រាប់អានបងប្អូន មានប្រាជ្ញាឈ្លាសវៃ និងមានចិត្ដមោះមុតក្លាហាន ពុះពារគ្រប់ឧបសគ្គ អ្នកនោះជាអ្នកមានវេហាចរចាពិរោះ វាសនាបុណ្យសក្ដិកើតឡើងដោយសារការប្រឹងប្រែងរបស់ខ្លួន ជាមនុស្សសម្បូរទៅដោយមិត្ដភក្ដិ។
ហេតុដូចនេះ លាភសំណាងក្នុងខែតុលា របស់អ្នក គឺ ទទួលបានការស្រលាញ់ពីដៃគូយ៉ាងខ្លាំង និង មានឳកាសចាប់បានរបរថ្មី ដែលនាំមកនូវចំណូលខ្ពស់។

២. ចំពោះអ្នកកើតថ្ងៃអង្គារ
ជាមនុស្សអភ័ព្វញាតិការ ចិត្ដច្រើនងាករេ បើសេពគប់មិត្ដភក្ដិ ល្អតែមុនដំបូង លុះចុងក្រោយទៅច្រើនសោះអង្គើយដាក់គ្នា ជាមនុស្សជួយយកអាសាគេ មិនបាននាំឱ្យមានទុក្ខទោសដល់ខ្លួន លាភសក្ការៈបានមកទុកដាក់មិនសូវគង់វង្ស តែជាមនុស្សមានថ្វីមាត់ និយាយស្ដីអ្វីច្រើនមានគេយកចិត្ដទុកដាក់ស្ដាប់។
ហេតុដូចនេះ លាភសំណាងក្នុងខែតុលា របស់អ្នក គឺ ទទួលបានបុណ្យស័ក្ត អំណាច និង ទ្រព្យសម្បតិ្ត ដូចក្តីរំពឹង។
៣. ចំពោះអ្នកកើតថ្ងៃពុធ
ជាមនុស្សមានចិត្ដស្លូតបូតនឹងន លាភសក្ការៈច្រើនរកបានដោយការប្រឹងប្រែងរបស់ខ្លួន អាចរក្សាទ្រព្យសម្បត្ដិគង់វង្ស ជាមនុស្សមានសម្តីចរចាពិរោះ គួរជាទីស្រឡាញ់នៃអ្នកផងទាំងពួង តែពឹងពាក់អ្នកដទៃមិនបាន។
ហេតុដូចនេះ លាភសំណាងក្នុងខែតុលា របស់អ្នក គឺ មានមនុស្សចាំជួយជ្រុមជ្រែងរាល់កិច្ចការងារ និង ទទួលបានការជឿងទុកចិត្តពីសំណាក់មនុស្សឋានៈខ្ពស់ជាងខ្លួន ។
៤. ចំពោះអ្នកកើតថ្ងៃព្រហស្បតិ៍
ជាមនុស្សមានភ័ព្វសំណាង សល់ទ្រព្យសម្បត្ដិច្រើន ជាមនុស្សមានគំនិតសន្សំសំចៃ សេពគប់មិត្ដភក្ដិ ច្រើនមិនសូវសមប្រកប មានគេច្រណែននិន្ទាឈ្នានីស ជាមនុស្សមើលស្រាលចំពោះការងារ ធ្វើគុណដល់គេ ច្រើនបានទោសមកវិញ។
ហេតុដូចនេះ លាភសំណាងក្នុងខែតុលា របស់អ្នក គឺ ទទួលបានចំណងដៃពីបុព្វជាតិ មានដូចជា បុត្រទ្រព្យ សម្បត្តិទ្រព្យ ឬក៏ គូទ្រព្យ។ ប៉ុន្តែក្នុងចំណោមទ្រព្យទាំង ៣នេះ បើទ្រព្យ ណាមកដល់មុន ទ្រព្យ ២ទៀត នឹងត្រូវរង់ចាំដល់ខែក្រោយបន្ទាប់ទើបអាចកើតឡើង។
៥. ចំពោះអ្នកកើតថ្ងៃសុក្រ
ជាមនុស្សប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃ ជាមនុស្សសម្តីតិច មិនសូវចូលចិត្ដចរចាច្រើនឥតប្រយោជន៍ ញាតិផងទាំងពួងចោមស្រឡាញ់រាប់អាន ជាមនុស្សដែលមានចិត្ដអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ តែជាមនុស្សចូលចិត្ដលេងល្បែងភ្នាល់ផ្សេងៗ។
ហេតុដូចនេះ លាភសំណាងក្នុងខែតុលា របស់អ្នក គឺ ទទួលបានចំណេះដឹងថ្មី ត្រូវតាមគោល បំណងដែលអ្នកធ្លាប់ប៉ង ថែមទាំងមានមនុស្សមកអែបអបអ្នកទៀតផង។

៦. ចំពោះអ្នកកើតថ្ងៃសៅរ៍
ជាមនុស្សដែលមានគូច្រើន បើប្រុសវិញច្រើនធ្វើឱ្យស្រីៗចូលចិត្ដ និងមានគេនាំលាភយកមកឱ្យជារឿយៗ ជាមនុស្សប្រកាន់នូវពាក្យសម្ដីរបស់ខ្លួន កាលនៅពីតូចអភ័ព្វញាតិការ លុះធំឡើងកាលណាទើបសម្បូរទៅដោយទ្រព្យសម្បត្ដិថ្កុំថ្កើងរុងរឿងឡើងវិញ។
ហេតុដូចនេះ លាភសំណាងក្នុងខែតុលា របស់អ្នក គឺ ទទួលបានការកើតសរសើរ ការលើកទឹកចិត្ត ពីចៅហ្វាយនាយ និង អាចទិញបានរបស់ថ្មីជាទីស្រលាញ់ចូលផ្ទះ ។
៧. ចំពោះអ្នកកើតថ្ងៃអាទិត្យ
ជាមនុស្សដែលមានចិត្ដកំណាញ់ តែចេះយកចិត្ដគាប់គួរចំពោះអ្នកដទៃ ធ្វើការអ្វីៗខ្ជីខ្ជា ច្រើនតមទាស់តមាត់ចំពោះបងប្អូនឯង ចង់សេពគប់មិត្ដភឿននឹងនាំទុក្ខភ័យដល់ខ្លួន និយាយស្ដីអ្វីច្រើនជឿទុកចិត្ដលើគេ។
ហេតុដូចនេះ លាភសំណាងក្នុងខែរបស់អ្នក គឺ មានញាតិមិត្តថ្មីៗរាប់អានច្រើន មានសម្ភារៈថ្មីៗ ច្រើនសម្រាប់ប្រើប្រាស់ តែសម្រាប់អ្នកគ្មានគូ នឹងអាចជួបគូ បើអ្នកមានគូស្រាប់ នឹងអាចមានបុត្រក្នុងខែនេះផងដែរ ។
Copyrighted: Moha Sneha
0 comments:
Post a Comment