ជំនឿ និង ហោរាសាស្ត្រ

ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ទៅ ឆ្នាំ មមី និង វក ត្រូវ​អ​នុវត្ត​​រឿង​មួយ​ចំនួន​ដើម្បី​ទទួល​បាន​លាភ​សំណាង!


ផ្អែកលើការទស្សន៍ទាយ ពី គេហទំព័រហោរាសាស្រ្តចិន Feng Shui China ដែល ប្រជាជនចិន ជឿទុកចិត្ត នោះ ចាប់ពីថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ទៅ ៥ ថ្ងៃជាប់គ្នា គឺជាថ្ងៃល្អ ខែល្អ ពេលវេលាល្អ សម្រាប់ឆ្នាំមមី និង ឆ្នាំ​វក ក្នុង ការធ្វើកិច្ច​ការងារ​មួយចំនួន ដើម្បីអោយ​ជីវិត រស់នៅរបស់គេ មានភាពសុខស្រួល សម្បូណ៌ សប្បាយ មានលុយកាក់ចាយ គ្រប់គ្រាន់ និង មានញាតិមិត្តចោមរោម ស្រលាញ់រាប់អាន មិនចេះខ្វះ ពោលគឺចាប់ពី ថ្ងៃ១៥ ខែកញ្ញា នេះឈាន ចូលមកភ្លាម គេត្រូវតែ អនុវត្តដូចតទៅនេះ៖

១. ឆ្នាំមមី៖

- ​​ស្ថិតចំចំណុច ស្តេច​សេះ.ស មាន​ឬកពារល្អ មានបញ្ញា​ច្រើន ចិត្តបុណ្យ មានបុណ្យកុសល្យ មាន​ព្រេងវាសនាខ្ពស់ ថ្ងៃអនាគត​មាន​មនុស្សល្អៗ​ចាំ​ជួយ​ជ្រោម​ជ្រែង​ការងារ ហើយ​នឹង​បាន​យស​ស័ក្តធំដុំ និង ទទួល​បាន​ការ​កើត​សរ​សើរ​ច្រើន​ពី​អ្នក​ផង ។

- អ្វីដែលត្រូវអនុវត្ត ដើម្បីនាំសំណាង ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នេះទៅ៖ ក្រោកពីដំណេក មុនម៉ោង ៦:00 ព្រឹក លាងបាតជើង ទន្រាំ ៣ ដង ហើយសឹម លុបមុខ ដើម្បីបណ្តេញចង្រៃ និង ទាញ លាភសំណាងចូល ក្នុងថ្ងៃថ្មី និង សូត្រ​ធម៌​អមោ​តស្ស ៣ ចប់ ទើប​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​ការងារ​ប្រចាំ​ថ្ងៃ ។

- ចំណុចដែលត្រូវជៀសផុត គឺ ជំងឺព្យាធិ គ្រោះថ្នាក់ និង ការបោកបញ្ឆោត ។
- ចំណុចសំណាងដែលត្រូវមាន គឺ ទំនាក់​ទំនងល្អៗ ទ្រព្យសម្បត្តិ ស្នេហា និង ការបណ្តាក់ទុនថ្មី ។


២. ឆ្នាំវក៖

- ស្ថិតចំចំណុច ​ស្តេច​ស្វា​ លើ​គិរី និ​ន្រ្ទា មាន​សម្បត្តិ​ច្រើន​ជាង​ ផ្ទះសេដ្ឋី​ ធាតុ​មាសទឹកដប់​ ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​ ទៅណាមកណា​មាន​មនុស្សចោមរោម​ស្រលាញ់ លុះ​និយាយ​ការងារ​អ្វី​នឹងបានសម្រេច នឹងឈ្នះ​គេទាំងពួង ហើយ​ថ្ងៃ​អនាគត​នឹង​មាន​ទ្រព្យ​ហូរហៀរ។

- អ្វីដែលត្រូវអនុវត្ត ដើម្បីនាំសំណាង ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នេះទៅ៖ ក្រោកពីដំណេក មុនម៉ោង ៦:៣0 ព្រឹក លុបមុខ បន្ទាប់មក យកទឹកដាក់បាតដៃ ទះលើទ្រូង ៣ ដង ដើម្បីហៅទ្រព្យសំណាងចូល ក្នុងថ្ងៃថ្មី និង ត្រូវ​សូត្រធម៌ នមោតស្ស​ ៣ ចប់​ដើម្បី បង្កើន​សិរី ទ្វេ​ដង ។

- ចំណុចដែលត្រូវជៀសផុត គឺ ភាព​មន្ទិល​សង្ស័យ ភាពម៉ងសៅ ក្តីខ្វះខាត គ្រោះ​ថ្នាក់ និង ការភ័ន្តច្រឡំ ។
- ចំណុចសំណាងដែលត្រូវមាន គឺ ទ្រព្យសម្បត្តិ ស្នេហា និង ដំណឹងល្អៗពី​ទី​ឆ្ងាយ​ ។


ប្រភពពី៖ Feng Shui China
ប្រែសម្រួលដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.