ថ្មីៗនេះ យោងតាមការទស្សន៍ទាយចេញពីគេហទំព័រ ហោរាសាស្រ្តដ៏ល្បីមួយរបស់ចិន Feng Shui China បានប្រាប់អោយដឹងថា ចាប់ពីចុងឆ្នាំនេះទៅ នឹងមានឆ្នាំ ៤ ដែលមានឬទ្ធីតេជះល្អ ហើយអាចនាំខ្លួនគេអោយសម្រេចបានក្តីប្រាថ្នាជាច្រើនយ៉ាងផងដែរ ។ ឆ្នាំទាំង ៤ នោះ គឺ មាន ឆ្នាំ រកា ជូត កុរ និង មមី ៖
១. ឆ្នាំរកា
អ្នកដែលកើតនៅឆ្នាំនេះជាបុគ្គលដែលតែងតែផ្លាស់ប្តូរ អត្តចរិតជានិច្ច។ អ្នកដែលកើតនៅរសៀល និង យប់ គឺជាមនុស្សដែលមានសុខភាពរឹងមាំ ហើយមិនខ្វះឡើយនូវសម្លៀកបំពាក់ និងអាហារសម្រាប់បរិភោគ ប៉ុន្តែគេអាចនឹងរវល់បន្តិច។ អ្នកដែលកើតនៅពេលរសៀល ការរស់នៅគឺល្អ ប៉ុន្តែប្រហែលជាមិនអាចមានកេរ្តិ៍ឈ្មោះល្បីល្បាយដូចអ្នកដទៃ ដែលកើតពេលយប់ បាន ១០០% តែក៏អាចបានលើ ៩០%ដែរ ។ ចុងឆ្នាំនេះ គេនឹងមានសម្បត្តិជាប់កាយ និង សម្បត្តិក្រៅកាយ ចូលក្នុងជីវិត គេជាច្រើន គេឲ្យឈ្មោះថាសម្បតិ្តទេវត្តា និង សម្បត្តិមហាសាល ហេតុនេះ គេអាចមានដោយ មិនបានប្រឹង ក៏អាចថាបាន មានដោយមិនបាច់នឿយ ក៏អាចថាបាន ហើយវានឹងបន្តទៅមុខរហូតដល់ទៅជិតពេញ ៦ ខែ ឯណោះ ៕

២. ឆ្នាំជូត
អ្នកដែលកើតនៅឆ្នាំនេះមានចិត្តបរិសុទ្ធ មិនគេងប្រវ័ញ្ច និង មានប្រាជ្ញា លើស អ្នកដទៃ ពេលខ្លះគេមានគំនិតជាគ្រូផងដែរ ប៉ុន្តែ បើអ្នកកើតឆ្នាំនេះ ហើយចំថ្ងៃចន្ទ និង សុក្រទៀតគឺ ឥតខ្ចោះ តែម្តង ។ គេមិនចូលចិត្តប្រកាន់ជាមួយអ្នកដទៃ និង មិនចូលចិត្តតុបតែងខ្លួនដើម្បីទាក់ទាញអ្នកដទៃដូចគ្នា។ ដោយសារតែគេជាមនុស្សដែលមានចរិតបែបនេះហើយ ទើបគេអាចទទួលបានសំណាងជាទ្រព្យរបស់ថ្មីៗជាច្រើន នាចុងឆ្នាំនេះហើយបន្តទៅមុខ រហូតដល់ទៅជិតពេញ ៣ ខែ ឯណោះ ។ គេសាកសមនឹងការងារសាស្រ្តាចារ្យ ឬក៏អ្នកវិភាគ ផ្តល់យោបល់ ជាងការងារដទៃ ព្រោះគេសំបូរគំនិតណាស់ ប៉ុន្តែមិនមែនមានន័យថាគេមិនអាចធ្វើការអ្វីផ្សេងពីនេះឡើយ ៕

៣. ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលប្រកាន់យុតិ្តធម៌ ហើយជាមនុស្សទៀងត្រង់ ហើយចេះប្រើខួរក្បាលដើម្បីវិភាគរឿងមួយចំនួន។ អ្នកដែលកើតនៅពេលយប់មានជំលោះជាមួយអ្នកដទៃច្រើនជាងអ្នកដែលកើត នៅពេលព្រឹក។ ម្យ៉ាងទៀតអ្នកដែលកើតនៅខែមករា មីនា ឬក៏ កក្កដា អាចមានជីវិតដ៏ជោគជ័យមួយ ជាងខែដទៃ ។ អ្នកកើតឆ្នាំនេះ ស្អប់ការលាក់លៀម និង ភាពព្រងើយកន្តើយ ខ្លាំងមែនទែន ។ ការងារដែលគេអាចជោគជ័យធំក្នុងជីវិត គឺ ពាក់ព័ន្ធ នឹង ការប្រើប្រាស់ចំណេះ ក្រៅពីសញ្ញាបត្រដែលគេមាន ឧទាហរណ៍.បរិញ្ញាបត្រគណិត គួរតែបង្រៀនខ្មែរ ទើបហេងមួយជីវិត ។ ចំណាំ ទោះជាការប្រើប្រាស់ ចំណេះ របស់គេ មានលក្ខណៈផ្ទុយ ពីចំណេះដឹងដែលគេ បានរៀនក៏ ដោយ ក៏មនុស្សឆ្នាំនេះ អាចធ្វើបានយ៉ាងល្អបំផុត ។ លាភក្រៅ និង លាភក្នុង នឹងចាប់ផ្តើម ថ្កុំថ្កើង ដល់គេ ចាប់ពីចុងឆ្នាំនេះ រហូតទៅមុខ ដល់ទៅជិត ៥ខែពេញ ផងដែរ ៕

៤. ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះមានចិត្តទន់ភ្លន់ ហើយក៏ចេះប្រើប្រាស់អ្នកដទៃដែរ ប៉ុន្តែគុណវិបត្តិធំរបស់ គេទុកចិត្តមនុស្សជ្រុល ដែលអាចនាំរឿងមិនល្អដល់គេវិញ ។ អ្នកដែលកើតនៅឆ្នាំនេះ ទោះបីជាជួបរឿងលំបាកយ៉ាងណាក៏ដោយក៏មានអ្នកតាមជួយដែរ ដោយមិនចាំបាច់ព្រួយបារម្ភឡើយ ព្រោះភាពស្មោះត្រង់ ទន់ភ្លន់ និងចេះយល់ពីសុខទុក្ខអ្នកដទៃ មនុស្សឆ្នាំនេះ អាចទទួលបានសម្បតិ្តមហាសាលពីទេវត្តា នៅថ្ងៃណាមួយជាក់ជាមិនខាន ហើយអាចធ្វើឲ្យគេក្លាយជាអ្នកមានបានផងដែរ ។ នាចុងឆ្នាំនេះ គេនឹងជួបគូព្រេង ក៏ដូចជាមានសំណាងជាលុយកាក់ ច្រើនហូរហែរ នឹងបន្តទៅមុខ រហូតដល់ទៅជិតពេញ ១ឆ្នាំ ហេតុនេះ បើគេចង់ប្រកបការអ្វី ធ្វើ អ្វី ក៏បានដែរ កុំភិតភ័យបារម្ភឡើយ ៕

ប្រភពការទស្សន៍ទាយពី៖ Feng Shui China
Copyrighted: Moha Sneha
0 comments:
Post a Comment