១. បុគ្គលឆ្នាំជូត៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងអស់ទុក្ខកង្វល់ អស់រឿងស្មុគស្មាញ និង អស់ភាពភ័យខ្លាច ដែលកើតចេញ ពីភាពខ្វះខាត ទ្រព្យសម្បត្តិ ប៉ុន្តែ នេះមិនមែនត្រូវ បាន ១០០% គ្រប់គ្នាទេ យ៉ាងណាមិញ បុគ្គលដែលកើតឆ្នាំនេះ ជាពិសេសកើតក្នុងថ្ងៃ ចន្ទ សុក្រ និង អាទិត្យ គឺល្អជាងគេ បន្ទាប់មក គឺថ្ងៃ ពុធ ។ បើលោកអ្នកមានគម្រោងការធ្វើការងារអ្វីមួយនោះ អ្នកនឹងទទួលបានជោគជ័យ សមប្រកបគួរជាទីមោទនៈ តែបើលោកអ្នកកំពុងតែ បរាជ័យរឿងអ្វីមួយវិញ លោកអ្នកនឹង ទទួលបានដំណឹងល្អ ពីវាត្រលប់មកវិញ សឹងតែនឹកស្មានមិនដល់ ។
២. បុគ្គលឆ្នាំឆ្លូវ៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងមានសំណាងដូចព្រានប្រម៉ាញ់សត្វ ដែលប្រើតែព្រួញមួយគ្រាប់សោះ បាញ់បានសត្វរហូតដល់ទៅ ២ ទៅ ៣ គឺមានន័យថា បើលោកអ្នកកំពុងតែប្រកបការងារ ឬក៏ ជួញអ្វីមួយនោះ អ្នកនឹងបានសម្រេច ហើយផលសម្រេចនោះ គឺច្រើនជាអណេក ដែលលោកអ្នកមិនដែលធ្លាប់គិតដល់ ប៉ុន្តែបើលោកអ្នក កំពុងខ្វះខាត ឬក៏ មានវិបត្តិផ្លូវចិត្តវិញ ចាប់ពីពេលនោះ ទៅលោកអ្នកស្រាប់តែស្រាកស្រាន្ត មានលាភ មានសំណាង និង មានរឿងល្អផ្ទួនៗ ដទៃកើតឡើង ក៏អាចថាបានដែរ ។
៣. បុគ្គលឆ្នាំថោះ៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងលែងមានរឿងព្រួយចិត្តទៀតហើយ ហើយថែមទាំងមានដំណឹងល្អៗ ដែលលោកអ្នកកំពុងរំពឹងនឹកដល់ទៀតផង ។ ស្របពេលនេះ អ្នកគួរតែស្រលាញ់ខ្លួនឯងអោយបានច្រើន និងមិនត្រូវពិចារណាការងាររបស់អ្នកដទៃ ធំជាងការងារដែលខ្លួនកំពុងប្រឈមឡើយ ព្រោះ ការងារផ្ទាល់របស់អ្នក នឹងផ្តល់ផ្លែផ្កា ដល់អ្នក រហូតដល់ទៅ ១០ ដង បើធៀបនឹងការងាររបស់អ្នកដទៃ ដែលកំពុង តែទាញអ្នកអោយចូលរួម ។ អ្នកកើតឆ្នាំនេះ សំណាងខ្លាំង លាភខ្លាំង និង ជួបរឿងល្អខ្លាំង គឺ អ្នកកើតចំថ្ងៃ អាទិត្យ ចន្ទ និង ពុធ ។
៤. បុគ្គលឆ្នាំមមី៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងប្រទះនូវការងារដែលនឹងធឹងមួយ ដែលនាំខ្សែជីវិតអ្នកអោយស្រាយចោល នៅរឿងអាក្រក់ៗ ក្នុងជីវិត ជាពិសេស រឿងខ្សត់ទ្រព្យ រឿងវិបត្តិផ្លូវអារម្មណ៍ និង រឿងវិទាទទំនាស់ នានា ។ ដើម្បីអោយខ្លួនអ្នកកាន់តែសំណាង ក្រោយកាលកំណត់ខាងលើ អ្នកគួរតែ សាងកុសលអោយច្រើន កុំគុំគួនរឿងចាស់ តាំងចិត្តជាព្រះ និង មិនត្រូវមើលងាយមនុស្សនៅក្បែរខ្លួនឡើយ ។ បើអ្នកធ្វើរឿងខាងលើបានអាចនិយាយបានថា លាភសំណាង និង ដំណឹងល្អៗ នឹងរត់ចូលដល់ខ្លួនអ្នក ១០០% ជាក់ជាមិនខាន ។ ចូរធ្វើការស្រម៉ៃនៅរបស់ដែលអ្នកចង់បានអោយច្រើនៗ និង ធំៗ ចោះ ព្រោះ ខណៈនេះ ក្តីស្រម៉ៃរបស់អ្នកអាចក្លាយជាការពិត ក្នុងពេលណាមួយមិនខាន ។
៥. បុគ្គលឆ្នាំរកា៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងបានដំណឹងដែលអ្នករំពឹង ហើយដំណឹងនោះនឹងនាំអ្នកអោយឈ្នះអស់មារសត្រូវ ដែលតាមយាយីក្នុងជីវិត របស់អ្នក បន្ទាប់មក លាភសំណាងធំ ក្នុងខ្សែជីវិតរបស់អ្នកនឹងមកដល់ ល្អហួសស្មាន ។ អ្នកកើតឆ្នាំនេះ ហើយកើតក្នុងថ្ងៃ អង្គារ និង សៅរ៍ គឺល្អ ជាង អ្នកកើតថ្ងៃ ចន្ទ ពុធ ព្រហស្បតិ៍ និង អាទិត្យ ដល់ទៅ ២០% ដែលជាហេតុ ធ្វើអោយវត្ថុបំណងរបស់គេ រំកិលទៅកៀកនឹងភាពជោគជ័យបានឆាប់រហ័ស គួរជាទីពេញចិត្ត ប៉ុន្តែអ្នកកើតចំថ្ងៃដទៃក៏មិនអន់ដែរ គឺលាភដែលនឹងត្រូវទទួលបាន គឺមិនទាបជាង ៨០% ដែរ ។
៦. បុគ្គលឆ្នាំកុរ៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងជួបមនុស្សល្អម្នាក់ ដែលជំរុញខ្សែជីវិត ខាងភោគទ្រព្យ អោយរីកដុះដាលឡើង ជាបន្តបន្ទាប់ ។ មនុស្សម្នាក់នោះ អាចកើតក្នុងឆ្នាំកំណើតណាមួយ ដូចតទៅនេះ៖ ឆ្នាំ ជូត រោង ម្សាញ់ វក ឬក៏ ច ។ បើអ្នកកំពុងចង់ប្រកបការងារអ្វីមួយនោះ អ្នកគួរតែសួរនាំអំពីឆ្នាំកំណើតរបស់បុគ្គលនោះ ជាមុនសិន ក្រែងលោ គេមិនស្ថិតក្នុងឆ្នាំខាងលើ ដែលអាចនឹងនាំអ្នកអោយបរាជ័យ ឬក៏ មិនអាចសម្រេចបាននូវអ្វីដែលអ្នកបានរំពឹង ១០០% ។ ជាមួយគ្នានេះ ដែរ អ្នកកើតឆ្នាំនេះ នឹងទទួលបានពរសំណាង លាភសំណាង ពីទេវត្តាទ្រព្យ និង ទេវត្តាសំណាង ច្រើនជាងឆ្នាំដទៃ ក្រោយកាលកំណត់ខាងលើ ។
ប្រភពពីចិន៖ Taiiwan Secret
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment