ជំនឿ និង ហោរាសាស្ត្រ

ប្រជ្រុយ ៤ ទី​តាំង​ដែល​មិន​ល្អ​ចំពោះ​ស្នេហា


ប្រជ្រុយ​នៅក្នុង​ផ្ទៃ​ ស រ​បស់​កែវភ្នែក​ជាស​ញ្ញា​នៃ​រឿង​ស្នេហា​មាន​ឧបសគ្គ ងាយ​មាន​អ្នក​ទី​បី​ជ្រៀតជ្រែក​, ងាយ​ចែកផ្លូវ​គ្នា … ។​

១. ប្រជ្រុយ​នៅ​ចន្លោះ​ចិញ្ចើម​និង​ភ្នែក



​នៅក្នុង​សិល្ប​:​សម្គាល់​មនុស្ស​ដោយ​ទ្រង់ទ្រាយ​មុខ ផ្នែក​ចន្លោះ​រោមចិញ្ចើម​និង​ភ្នែក គឺជា​ខ្សែ ធ្នូរ​បង្ហាញ​ពី​ជីវិត​គ្រួសារ និង ទំនាក់ទំនង​មនោសញ្ចេតនា​របស់​មនុស្ស ។ អ្នកមាន​ប្រជ្រុយ​នៅ កន្លែង​នេះ មនោសញ្ចេតនា​មិន​សុវត្ថិភាព និង ងាយ​កើតមាន​បញ្ហា ។

២. ប្រជ្រុយ​នៅក្នុង​ផ្ទៃ​សរ​បស់​កែវភ្នែក



​ភ្នែក គឺជា​បង្អួច​ព្រលឹង​របស់​មនុស្ស​ម្នាក់ៗ ដែល​មិនគួរ​មាន​របស់​អ្វី​រារាំង​ឡើយ ហេតុនេះ​ប្រសិនបើ​នៅក្នុង​ផ្ទៃ​ស​របស់​កែវ​ភ្នែកមាន​ប្រជ្រុយ​នោះ រឿងរ៉ាវ​ស្នេហា​របស់​អ្នក​នឹងមាន ឧបសគ្គ​យ៉ាងច្រើន​, ងាយ​មាន​អ្នក​ទី​បី​ចូល​ជ្រៀតជ្រែក​, ពេល​ស្រឡាញ់គ្នា​ងាយ​ចែកផ្លូវ និង​ពេល​រៀបការ​ហើយ​នោះ​លំបាក​មាន​សុភមង្គល​ខ្លាំងណាស់ ។

៣. ប្រជ្រុយ​លើ​តួ​ស្លឹកត្រចៀក​



អ្នក​ដែលមាន​ប្រជ្រុយ​នៅលើ​តួ​ស្លឹកត្រចៀក គឺជា​មនុស្ស​ច្របូកច្របល់ ងាយ​ផ្លាស់ប្តូរ និង ជំនួស​គូស្នេហ៍​យ៉ាងច្រើន ។​

៤. ប្រជ្រុយ​នៅត្រង់​ចង្អូរ​ក្រោម​ច្រមុះ​



អ្នក​ដែលមាន​ប្រជ្រុយ​នៅត្រង់​ចង្អូរ​ក្រោម​ច្រមុះ ក្នុង​រឿង​ស្នេហា​ស្រឡាញ់​ងប់​ង​ល់ និង មាន​ចំណង់​ខ្លាំង ។ ប្រសិនបើ​ដៃគូ​ស្នេហ៍​មិនអាច​បំពេញ​រឿង​ដែល​ចង់បាន​នោះ សេចក្តីស្នេហា របស់​អ្នក​ទាំងពីរ​នឹង​កើត​បញ្ហា​មិន​ខាន ៕

ប្រភពពី៖ CEN.com.kh




0 comments:

Post a Comment

Powered by Blogger.