ផ្អែកលើការទស្សន៍ទាយ ក្នុងគេហទំព័រ Taiiwan Secret ជាភាសាចិន បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ៦ ដែលនឹងហេងៗ និងអាចមានលាភសំណាង តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ម្តងពីរឆ្នាំសិន ប៉ុន្តែមិនបាច់កង្វល់ទេ ឆ្នាំដែលនៅសល់ នឹងត្រូវបកស្រាយជូនជាបន្តបន្ទាប់ ដើម្បីឲ្យលោកអ្នកបានទទួលជ្រាប ។ លើកចុងក្រោយនេះ សូមធ្វើការបកស្រាយអំពីឆ្នាំបីទៀត ដែលមាន ឆ្នាំរកា និង ឆ្នាំច ។
អានវគ្គមុន៖ (ក្នុងផ្ទះមានឆ្នាំ ខាល ជូត និង ឆ្លូវ គឺមានលាភល្អប្រពៃណាស់ មុនចុងខែកញ្ញានេះ!)
៤.ឆ្នាំម្សាញ់
បុគ្គលទាំងឡាយណា ដែលមានកំណើត កើតឆ្នាំម្សាញ់ គឺជាមនុស្សអង់អាចក្លាហាន ហ៊ានថា ហ៊ានធ្វើ ជាមនុស្សមិនលេបសម្តី និងមិនចូលចិត្តមនុស្សមើលងាយស្រាលខ្លួន ។ ហេតុដូចនេះ ហើយគេតែងតែមានមហិច្ឆិតា ចង់បាននូវអ្វីដែលគេចង់បាន ដោយពេលខ្លះគេខំ លាក់បាំងវានៅក្នុងចិត្តមិនប្រាប់នរណាម្នាក់ឡើង ព្រោះគេខ្លាចអ្នកដទៃខកចិត្ត ប្រសិនបើគេ មិនអាចសម្រេចនូវអ្វី ដែលគេចង់បាននោះ ឬក៏ វត្ថុបំណងនោះបាន ។ មនុស្សឆ្នាំនេះ ភាគច្រើនកាច ប៉ុន្តែចិត្តល្អណាស់ ។

ដោយសារតែបែបនេះហើយ មនុស្សនេះ តែងតែមានសំណាងជានិច្ច គ្រាន់តែតិច ឬច្រើន ប៉ុណ្ណោះ ។ នៅមុនចុងខែ ៩ នេះ គេនឹងអាចទទួលបានលាភសំណាងមួយ ឬអាចឈ្នះរង្វាន់ (ឆ្នោតផ្សង សំណាង ឬក៏ការចាប់រង្វាន់) ជាទីពេញចិត្ត និងមានមនុស្សមករាប់អានអ្នកច្រើន! លាភសំណាងទាំងនេះ ម្ចាស់ខ្លួនស្តាប់ហើយសឹងតែមិនជឿថា វាពិត ហើយអាច កើតឡើងចំពោះខ្លួនគេ ផងដែរ ។
ក្នុងក្រុមគ្រួសារ មិនថា គ្រួសារតូច ឬក៏ គ្រួសារធំទេ អោយតែមានឆ្នាំនេះ នៅជាមួយ គឺមានសំណាង និង មានរឿងល្អៗ នឹងកើតឡើងដល់ជានិច្ច!
៥.ឆ្នាំមមី
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំមមី គេគឺជាមនុស្សមានសំណាងខ្លះណាស់ គ្រាន់តែពេលនេះ មានអ្នកខ្លះសំណាងក៏ បានមកដល់ ឯអ្នកខ្លះទៀតមិនទាន់មកដល់ ព្រោះ មនុស្សម្នាក់កើតឆ្នាំដូចគ្នា តែខែ និងម៉ោង គឺខុសគ្នា ។ យ៉ាងណាមិញ មនុស្សឆ្នាំមមី នេះ ជាមនុស្សអត់ធ្មត់នឹងការងារណាស់ ស៊ូធ្វើការគ្រប់បែបយ៉ាង ដោយមិនចេះទំរុណ ឬត្អូញ ត្អែរ ឡើយ ឲ្យតែមនុស្សជុំវិញ សាទរ សរសើរ និង ជួយជ្រុមជ្រែង ។
ហេតុដូចនេះហើយ គេជាមនុស្សមួយក្នុង ១០០០ ដែលនឹងអាចទទួល លាភសំណាង នៅមុនចុងខែ ៩ នេះ ហើយលាភសំណាងរបស់គេនោះ ភាគច្រើនគឺបានមកពីគំរោងការរបស់អ្នកនៅដើមខែ៨ ឬក៏ ដើមខែ ៩ ដែលវាជាហេតុដែលធ្វើឲ្យ ឬនាំឲ្យ គេ ទទួលបានផលនៅចុងខែ៩ នេះ។ ទន្ទឹមនឹងនេះ គេក៏អាចមានលាភចេញពីមនុស្សផ្ទុយភេទនាំមកឲ្យផងដែរ ។
ក្នុងក្រុមគ្រួសារ មិនថា គ្រួសារតូច ឬក៏ គ្រួសារធំទេ អោយតែមានឆ្នាំនេះ នៅជាមួយ គឺមានសំណាង និង មានរឿងល្អៗ នឹងកើតឡើងដល់ជានិច្ច!
៦.ឆ្នាំច
បុគ្គលទាំងឡាយណាដែលមានកំណើតកើតឆ្នាំច បើជាមនុស្សប្រុសរាងក្បាលខូចបន្តិច ប៉ុន្តែឆ្លាត បើមនុស្សស្រីវិញ ច្រើនលែងឬកជាស្រីស្អាត ហើយក៏មានមនុស្សប្រុសជាច្រើន តាមលួងលោមស្រលាញ់ដែរ តែទោះជាយ៉ាងណាមនុស្សទាំងពីរភេទនេះ មិនងាយ ប្រគល់ ក្តីស្រលាញ់របស់គេឲ្យ ទៅនរណាផ្តេសផ្តាស ដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយឡើយ ។
ដោយសារតែកត្តានេះហើយ ទើបវត្ថុស័ក្ត ប្រសិទ្ធពរជ័យដល់គេ ឲ្យហេងៗ និងអាចមាន លាភសំណាង នៅមុនចុងខែ ៩ នេះ ដែលលាភសំណាងមួយនោះ អាចចេញពីការខិតខំរបស់គេ អស់រយៈពេលជាយូរណាស់មកហើយ ឬក៏អាចត្រូវមេតំឡើងប្រាក់បៀរវត្សន៍ ឋានៈ និង តួនាទី ឲ្យផងក៏ថាបាន ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីឪពុកម្តាយ ឬចៅហ្វាយនាយផងដែរ ។
ក្នុងក្រុមគ្រួសារ មិនថា គ្រួសារតូច ឬក៏ គ្រួសារធំទេ អោយតែមានឆ្នាំនេះ នៅជាមួយ គឺមានសំណាង និង មានរឿងល្អៗ នឹងកើតឡើងដល់ជានិច្ច!
Copyrighted: Moha Sneha
ក្នុងក្រុមគ្រួសារ មិនថា គ្រួសារតូច ឬក៏ គ្រួសារធំទេ អោយតែមានឆ្នាំនេះ នៅជាមួយ គឺមានសំណាង និង មានរឿងល្អៗ នឹងកើតឡើងដល់ជានិច្ច!
Copyrighted: Moha Sneha
0 comments:
Post a Comment