ជំនឿ និង ហោរាសាស្ត្រ

ចូល​ដល់​ខែ​ថ្មី ខែ​តុលា ខាង​មុខ​នេះ ឆ្នាំ​មមែ ច និង ម្សាញ់​ ដូចមាន​វេទ​មន្ត​ចឹង!



នៅពេលដែលមនុស្សមានសំណាងមិនល្អ រាល់ការបំពេញកិច្ចការងារផ្សេងៗហាក់បីដូចជាមិនទទួលបានផលល្អឡើយ ដោយឡែកចំពោះឆ្នាំទាំងបីនេះវិញ ជោគសំណាងរបស់ពួកគាត់ប្រៀបដូចជាវេទមន្តយ៉ាងដូច្នោះឯង ព្រោះលាភសំណាងនឹងត្រូវកើនឡើងជាបន្តបន្ទាប់ក្រោយពេលចូលដល់ខែថ្មី ខែ​តុលា ខាង​មុខ​នេះ។

ឆ្នាំមមែ៖ ពេល​ចូល​ដល់​ខែ​ថ្មី​ខែ​តុលា ភ្លាម មិនថាបញ្ហាធំប៉ុណ្ណាឡើយនឹងត្រូវដោះស្រាយបានយ៉ាងល្អបំផុត ពិសេសមានមនុស្សល្អៗជាច្រើនជុំវិញខ្លួនអ្នកដែលតែងតែចាំជួយអ្នកជានិច្ច ចំណែកឯអ្នកដែលឈ្នានីសនិងផ្ចាញ់ផ្ចាលអ្នកនាពេលកន្លងមកនឹងត្រូវរលាយសាបសូន្យបាត់ទៅវិញ។ រាល់ការងារតូចធំដែលអ្នកធ្វើគឺនឹងហុចផ្លែផ្កាគួរជាទីគាប់ចិត្តជានិច្ច តែគប្បីចេះស្តាប់យោបល់សមាជិកគ្រួសារខ្លះ ទើបកាន់តែធ្វើឱ្យលាភសំណាងរបស់អ្នកកាន់តែកើតឡើងច្រើនជាងនេះថែមទៀត និយាយឱ្យខ្លីគឺនាពេលអនាគតអ្នកមិនមានភាពខ្វះខាតរឿងលុយកាសទ្រព្យសម្បត្តិឡើយ៕




ឆ្នាំច៖ អ្នកឆ្នាំចទាំងអស់ក្នុងខែថ្មី ខែ​តុលា នេះឃើញថាធាតុទាំង៥របស់អ្នកមានភាពល្អប្រសើរឡើងជាងពេលរាល់ដង ដូចនេះវាជាពេលវេលាដ៏ល្អមួយសម្រាប់អ្នកក្នុងការប្រកបកិច្ចការងារតូចធំ ពោលគឺនឹងត្រូវទទួលបានផលចំណេញច្រើនទ្វេរដង។ ពិសេសទំនាក់ទំនងជាមួយគូស្នេហ៍កាន់តែមានភាពផ្អែមល្ហែមជាងមុនទៅទៀត បើជាអ្នកធ្វើការងារឱ្យសហគ្រាសណាមួយវិញ គឺត្រូវទទួលបានការពេញចិត្តពីចៅហ្វាយនាយ នាពេលអនាគតវាសនារបស់អ្នកបានកំណត់មកថា នឹងត្រូវក្លាយជាអ្នកទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់មិនខានឡើយ។



ឆ្នាំម្សាញ់៖ បន្ទាប់ពីចូលដល់ខែថ្មី ខែ​តុលា ភ្លាម ផ្កាយលាភផ្កាយសំណាងរបស់អ្នកក៏ចាប់ផ្តើមរះឡើងនិងនាំពរជ័យសម្រាប់អ្នកមិនឈប់ឡើយ។ ចំណែកការខិតខំប្រឹងប្រែងរបស់អ្នកតាំងពីពេលកន្លងមកនឹងត្រូវទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរនៅក្នុងខែនេះហើយ។ ដូចនេះចូរប្រើភាពក្លាហាននិងសមត្ថភាពរបស់អ្នកដើម្បីទទួលបានលាភសំណាងកាន់តែធំបន្ថែមទៀត ព្រោះអ្នកក្នុងខែនេះមានឱកាសលាភឱកាសសំណាងច្រើនរាប់មិនអស់ឡើយ ដែលជាស្ពានជួយចម្លងអ្នកឱ្យក្លាយជាអ្នកមានទ្រព្យធនហូរហៀរនាពេលអនាគត។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.