ជំនឿ និង ហោរាសាស្ត្រ

ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ មាន​ឆ្នាំ ៧ ដែល​ត្រូវ​ស៊ែរ​ដើម្បី​ជម្រះ​ក្តី​ទុក្ខ និង រឿង​អប្បមង្គល​ចោល អោយ​អស់!


យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃពុធ ថ្ងៃភ្ជុំធំ ទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៧ (ឆ្លូវ ថោះ​ រោង ម្សាញ់ វក រកា និង កុរ) ដែលមានរាសីមិនសូវល្អ ពោលគឺ មានរាសីមធ្យម (ឆ្លូវ រោង រកា) និង មានរាសីស្រុតចុះយ៉ាងខ្លាំង (ថោះ​ ម្សាញ់ វក និង កុរ) ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៧ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៧ ខាងលើ មានឆ្នាំ ឆ្លូវ ថោះ​ រោង ម្សាញ់ វក រកា និង កុរ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ មានតែអ្នកស្រលាញ់ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...

ខាង​ក្រោម​ជា​ហេតុ​ដែល​នាំ​អោយ​ឆ្នាំ​ខាង​លើ តម្រូវ​អោយ​ស៊ែរ (បួងសួង) ដើម្បី ជ្រះ​ចង្រៃ ទាំងពួង ហើយ​ហេងៗ ចូល មក​វិញ ។

យោង​ហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃ​ពុធ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៧៖

១.ឆ្នាំឆ្លូវ​ រាសី​ល្អ​ជា​មធ្យម​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​មាន​ការ​ជឿនលឿន​គួរសម​ម្ល៉ោះហើយ​រាល់​កិច្ច​ការងារ​បើ​សម្រុក​តែង​ជោគជ័យ​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ​ថា​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោល​មិនមាន​អ្វី​ប្រែប្រួល​ដូចជា​ទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​រត់​ចូល​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ព្រោះ​តែ​ពេល​នេះ​មានរឿង​រាវ​ចូល​មក​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​កើត​ការប្រទាំងប្រទើស​គ្នាច្រើន ៕

២.ឆ្នាំថោះ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា​មាន​កម្រិត​មធ្យម​ហេតុ​នេះ​ទោះ​ធ្វើ​អ្វីៗ​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​រឿង​រាវ​មិន​ល្អ​និង​បញ្ហា​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ ៕

៣.ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់​ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មក​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​ទេ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

៤.ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​និង​យកចិត្ត​ត្រជាក់​ដាក់​ខ្លួន​ឱ្យ​បាន​កម្រិត​ខ្ពស់​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​ការធ្វើដំណើរ​ទៅ​ទិសឦសាន​ឱ្យ​ប្រយ័ត្ន​បញ្ហា​អាក្រក់​ចូល​យាយី​បន្តិច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រែប្រួល​ប្តូរផ្លាស់​ពី​ព្រោះ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយ​ក៏​ងាយ​ទាស់ទែង​គ្នា​ដែរ​៕

៥.ឆ្នាំវក រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ហេតុនេះ​យក​ល្អ​លោកអ្នក​ត្រូវ​ប្រកប​កិច្ច​ការងារ​ចាស់​ឬ​កិច្ចកា​រងារ​សេសសល់​ពី​មុន​មក​ក៏​ប្រសើរ​ដែរ​។​ក្រៅពីនេះ​លោក​អ្នក​មិន​ត្រូវ​ខ្វាយខ្វល់​ជាមួយ​ក្រុម​មនុស្ស​ដែរ​ពីព្រោះ​ថា​ងាយ​កើត​បញ្ហា​អាក្រក់​ណាស់​ដែរ​។​ក្រៅពី​នេះ​បើ​មាន​ណាត់​ជាមួយ​នរណា​ម្នាក់​គប្បី​ទៅមុន​ពេលវេលា​និង​ឯកសារ​ក៏ត្រូវ​ចេះ​ត្រៀម​ឱ្យ​រៀបរយ​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់​ប្រសើរ​ទ្បើយ​គួរ​មាន​ការប្រយ័ត្នប្រយែ​ង​បន្តិច​ពីព្រោះ​មាន​តែ​ក្រុម​មនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តីឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

៦.ឆ្នាំរកា រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​មាន​ការប្រយ័ត្នប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លាក់​មក​ត្រូវ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុង​ថ្ងៃនេះ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ប្រយ័ត្ន​ក្រុម​មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​បើ​ពុំនោះ​ទេ​កើត​មាន​តែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕

៧.ឆ្នាំកុរ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​សម្រេចចិត្ត​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​អាច​អូសបន្លាយ​ពេល​ដល់​ច្រើន​ថ្ងៃ​ទៀត​ផង​។​ទាំង​ស្ត្រី​បុរស​មិន​ត្រូវ​នាំ​យក​រឿង​រាវ​ដាក់ខ្លួន​ឡើយ​ជាពិសេស​ក្រុម​មនុស្ស​ដែល​ថា​ស្តីឱ្យ​រឿង​រាវ​អាក្រក់ៗ​ដាក់​ចំ​ពោះ​យើង​គប្បី​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លួន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ការរីកលូតលាស់​យឺត​ហើយ​បើ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើត​មាន​ភាព​ប្រទាំង​ប្រទើស​ដោយសារ​ក្រុម​មនុស្ស​បង្ក​បញ្ហា​ទុកឱ្យ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នា​ដែល​ងាយ​កើត​ជម្លោះ​វិវាទ​ជា​ង​ផ្អែមល្ហែម​ផង​៕

0 comments:

Post a Comment

Powered by Blogger.