យោងតាមហោរាសាស្រ្តប្រចាំថ្ងៃនេះ ថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៦ (ឆ្លូវ មមែ វក រកា ច និង កុរ) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អមធ្យម ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៦ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែកដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ ឆ្លូវ មមែ វក រកា ច និង កុរ មានរាសីឡើងខ្ពស់ត្រដែត ហើយមានលាភធំឆាប់ចូលមកដល់ និង មានសំណាងជាហូរហែរ ម្តងហើយ ម្តងទៀត ព្រមទាំងមានតែរឿងល្អៗ ចូលក្នុងជីវិត មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង និង មានលុយកាក់ចាយវាយ បរិបូណ៌ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែសុភមង្គល កុំបីខានឡើយ ។
ខាងក្រោមគឺជាមូលហេតុដែលឆ្នាំទាំងអស់ខាងលើត្រូវស៊ែរចេញក្នុងយប់នេះ ឬក៏ ព្រឹកស្អែក ដើម្បីប្តូរយកសំណាងចូលមកវិញ!!!
ឆ្នាំឆ្លូវ រាសីស្រុតចុះ។ នៅថ្ងៃនេះក្នុងហៅប៉ៅគឺប្រាក់កាសជួបបញ្ហាលំបាកនិងបើមានការគិតបញ្ហាអ្វីក៏តែងជួបនូវការរាំងស្ទះផ្លូវចិត្តច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀតដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្តកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានណាត់នរណាម្នាក់លោកអ្នកគប្បីទៅឱ្យបានលឿនទើបប្រសើរពីព្រោះថាផលអាក្រក់កើតមានតិចជាងធម្មតា។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបញ្ហាចរាចរបន្តិចទើបប្រសើរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំវក រាសីល្អជាមធ្យម។ នៅខែនេះដំណើរជីវិតស្ត្រីល្អប្រសើរប្រពៃណាស់ហើយធ្វើអ្វីឃើញថាជឿនលឿននិងមានភាពសុខដុមគួរសម។ការរស់នៅលោកអ្នកគប្បីមានការបើកចិត្តឱ្យទូលាយហើយមិនត្រូវយកបញ្ហាអ្នកដទៃទុកខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានបញ្ហាអ្វីបើលោកអ្នកមិនចេះដោះស្រាយទេបញ្ហារកាំរកូសពិតជាកើតឡើងពុំខាន ៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគឺងាយទទួលរងការប៉ះទង្គិចនិងកើតបញ្ហាល្អក់កករជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសច្រើនព្រោះក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយីនោះក៏មានច្រើន។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រំដែលច្រើនប្រយ័ត្នកើតជម្លោះវិវាទនៅក្បែរគ្នាមិនកើត ៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវយករឿងសំខាន់ធ្វើច្រើនពេកឡើយពីព្រោះថាផលប៉ះពាល់នៅពេលក្រោយនោះឃើញថាមានច្រើនចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងចំពោះការឱ្យអតិថិជនជំពាក់ប្រាក់កាសបន្តិចព្រោះងាយត្រូវគេបោកប្រាស់ណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបនូវបញ្ហាប្រទាំងប្រទើសនិងរឿងរាវច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែមនិងជម្លោះវិវាទ៕
ឆ្នាំកុរ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនប៉ុន្តែលោកអ្នកត្រូវចងចាំពាក្យចាស់មួយឃ្លាដែរថា”បើអ្នកអង្គុយរង់ចាំតែជោគវាសនាក៏មិនប្រសើរដែរ ហេតុនេះទាល់តែពឹងលើជំហរខ្លួនឯងនោះទើបជោគសំណាងធ្លាក់មកដល់ដៃទៅរួច”។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការដាច់មួយៗគ្រាន់បំពេញបំពង់តែផលចំណូលធំដុំនោះមិនងាយរកនិងជួបផលលំបាកបំផុត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីបង្កជម្លោះបង្កើតរឿងប្រចែប្រច័ណ្ឌឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវឈានដល់ការបែកបាក់៕
Copyrighted: Moha Sneha
0 comments:
Post a Comment