ជំនឿ និង ហោរាសាស្ត្រ

ក្បួនទស្សន៍ទាយ និស្ស័យ និង រាសីមនុស្ស តាមរយៈប្រជ្រុយ សំខាន់​ៗ ទាំង ១១ កន្លែង៖


ខាងក្រោម​គឺ​ជា​ការ​ទស្សន៍​ទាយ អំពី​និស្ស័យ និង រាសី​របស់​មនុស្ស តាម​រយៈ​ប្រជ្រុយ សំខាន់​ៗ ចំនួន ១១ កន្លែង៖

១.ប្រជ្រុយនៅខ្ទង់ច្រមុះ (មនុស្សស្រី)
ជោគជីតារាសី: ជាមនុស្សមានវាសនាល្អ ជោគជីតាមានមន្តស្នេហ៍ មានទ្រព្យសម្បត្តិ និងកិត្កិយស កេរ្តិ៍ឈ្មោះ និងទទួលជោគជ័យក្នុងជីវិត ។ ជាពិសេសបានគូរគ្រងដែលមានឋានៈរឹងមាំ សមរម្យ ជួយទំនុកបម្រុងជ្រោមជ្រែងយ៉ាងល្អ ។***

និស្ស័យចិត្តគំនិត: ចូលចិត្តការកំសាន្តសប្បាយរីករាយ ចូលចិត្តប្រឡូកក្នុងសង្គម មានសេចក្តីប្រាថ្នាចង់ធ្វើធំ មានមុខមានមាត់ តែស្រឡាញ់ភាពសុខសប្បាយ និងមានសតិបព្ញាាឈ្លាសវៃ តាមទាន់សភាពការណ៍ ចាប់អារម្មណ៍លើរឿងជុំវិញខ្លួនមានសតិប្រាជ្ញា អាចដោះស្រាយបញ្ហាបានដោយខ្លួនឯង ។



២.ប្រជ្រុយនៅចុងច្រមុះ (មនុស្សប្រុស)
ជោគជីតារាសីៈ នឹងមានអ្នកធំ ចាស់ទុំសណ្តោសមេតា្ត ជួយឧបត្ថជ្រោមជ្រែងអោយកិច្ចការផ្សេងៗដំណើរការទៅដោយរលូន ។
អ្នកននឹងបានទទួលជោគលាភ ឬមាសប្រាក់តាមរយៈខ្លួនឯង ជាហេតុធ្វើអោយឆាកជីវិតអ្នករឹងមាំ និងជួបប្រទះតែសេចក្តីសុខ ថែមទាំងមានគូរគ្រងល្អជាទីពឹងពំនាក់ទៀតផង ។

និស្ស័យចិត្តគំនិត: ជាមនុស្សម៉ត់ចត់ ចូលចិត្តប្រឡូកក្នុងសង្គម ជាមនុស្សដាក់ខ្លួន លំអោនកាយ មានចិត្តនិងបញាឆ្លាតវាងវៃ ។

៣.ប្រជ្រុយនៅចុងច្រមុះ (មនុស្សស្រី)
ជោគជីតារាសី: ជាមនុស្សមានមន្តស្នេហ៍ ទាក់ទាញចិត្ត គួរអោយចង់ស្វែងយល់ ពូកែរកលុយហើយក៏ពូកែចាយវាយ ។ ដោយហេតុថាអ្នកជាមនុស្សមានសំណាងល្អទើបធ្វើអី្វៗរមែងតែមានភាពរីកចំរើនរុងរឿង ។ រីឯគូព្រេង ជាមនុស្សមានពូជពង្សវង្សត្រកូលល្អ មានឋានៈរឹងមាំ ។

និស្ស័យចិត្តគំនិត: ចូលចិត្តការជួបជុំមិត្តភក្តិ សប្បាយប្រឡូកក្នុងសង្គម និងការកម្សាន្ត តែជាមនុស្សមានរបៀបរបបសណ្តាប់ធ្នាប់ល្អ ហ៊ានផ្សងព្រេង ស្រឡាញ់ក្តេរិ៍ឈ្មោះនិងវង្សត្រកូលខ្លួនឯង សតិឆ្លាតវៃគួរអោយសរសើរ ។

៤.ប្រជ្រុយដុះនៅគែមច្រមុះ (មនុស្សប្រុស)

ជោគជីតារាសី: មានអ្នកចាំជួយទំនុកបម្រុង ជ្រោមជ្រែងការងារ បោះជំហានទៅមុខជាមនុស្សមានកត្តិយស និងជួបប្រទះតែសេចក្តីសុខក្នុងជីវិត ប៉ុន្តែមានភរិយាច្រើននាក់ ។ អាជីពជួញដូរ នឹងពង្រឹងជីវភាពរឹងមាំដល់ឆាកជីវិត ។

និស្ស័យចិត្តគំនិត: ជាសុភាពបុរស មានសេចក្តីព្យាយាម ចិត្តត្រជាក់ម៉ត់ចត់ មានរបៀបរបបសណ្តាប់ធ្នាប់ល្អ សតិបញាឈ្លាសវៃ និងមានភាពជាអ្នកដឹកនាំ ។

៥.ប្រជ្រុយដុះនៅគែមច្រមុះ (មនុស្សស្រី )
អំឡុងពេលដើមដំបូងនៃឆាកជីវិត: ជតារាសីមានលក្ខណះមធ្យម សមស្របនឹងឋានៈគ្រួសាត លុះដល់ចម្រើនវ័យធំឡើងនឹងមានលក្ខណៈល្អប្រសើឡើង មានក្តេរិ៍ឈ្មោះល្បាញល្បី និងជួបប្រទះសេចក្តីសុខក្នុងជីវិត ។ គូព្រេងរបស់អ្នកជាមនុស្សមានចំនេះដឹង និងឋានៈរឹងមាំ ។

និស្ស័យចិត្តគំនិតៈ ជាមនុស្សចូលចិត្តស្វែងរកចំណេះដឹងដាក់ខ្លួនជានិច្ច ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ជាមនុស្សមានអារម្មណ៏រីករាយ ចាប់អារម្មណ៍លើការងារសិល្បះ និងអក្សរសិល្ប៍ មានសតិបញាឈ្លសវៃចិត្តត្រជាក់ ។

៦.ប្រជ្រុយនៅថ្ពាល់ខាងឆ្វេង (មនុស្សប្រុស)
ជោគជីតារាសី: ជាមនុស្សមើលទៅគួរអោយចាប់អារម្មណ៍ និងគួរអោយរាប់អាន ។ អ្នកធំចាំជួយឧបត្ថម្ភជ្រោមជ្រែងជានិច្ច មានមនុស្សស្រីជាអ្នកនាំជោគលាភសេចក្តីសុខដល់អ្នក ។ ជោគជតារាសីអ្នកល្អប្រពៃ ឆាកជីវិតពុំមានភាពលំបាកលំបិនឡើយ ។

និស្ស័យចិត្តគំនិត: មានសេចក្តីព្យាយាមឧស្សាហ៍ជានិច្ច ចូលចិត្តតែងខ្លួនស្រឡាញ់ភាពសប្បាយរីករាយ ជប់លៀងកម្សាន្ត និងមានតំរូវការភេទខ្ពស់ ចិត្តសាវ៉ា មានស្រីច្រើន ដូចនេះឆាកជីវិតអ្នក ពិបាករកគូឃើញណាស់ ។

៧.ប្រជ្រុយនៅថ្ពាល់ខាងឆ្វេង (មនុស្សស្រី)
ជោគជីតារាសី: ជតារាសីល្អ មានមនុស្សសណ្តោមេត្តា ជួយជ្រោមជ្រែងជានិច្ច និងបានទទួលជោគលាភពីអ្នកដែលនៅជិក ឬ អ្នកធំចាស់ទុំ ។ ឆាកជីវិត និងភពប្រសព្វតែសេចក្តីសុខសេចក្តីចំម្រើនហើយមានគូគ្រងជាជនជាតិបរទេស ។

និស្ស័យចិត្តគំនិត: ស្រឡាញ់ភាពរីករាយសប្បាយ ចូលចិត្តតែងខ្លួន មានក្តីប្រាថ្នាខ្ពស់ ចូលចិត្តការធ្វើដំណើរ ចង់ដឹងចង់សាកអី្វដែលថ្មីមានសតិបញាឈ្លាសវៃ ទាន់សម័យ ចាប់អារម្មណ៍លើការប្រែប្រួលជុំវិញខ្លួនជានិច្ច ។

៨.ប្រុជ្រុយនៅថ្ពាល់ខាងស្តាំ (មនុស្សប្រុស)
ជោគជីតារាសី: វាសនាល្អ ជតារាសីមិសូវលំបាកយូរប៉ុន្មានទេ តែងតែមានមនុស្សជួយទំនុកបម្រុងជ្រោមជ្រែងជានិច្ច ។ ប្រសិនបើធ្វើការផ្នែកជួយសង្រ្គោះមនុស្ស នឹងមសនការរីកចំម្រើន ហើយសមស្របនឹងជតារាសីអ្នកបំផុត ។

និស្ស័យចិត្តគំនិត: ជាមនុស្សស្មោះត្រង់ ដឹងគុណអ្នកដ៏ទៃមានភាពឧស្សាហ៍ ព្យាយាម តែឆាប់ខឹង ចិត្តគំនិតសាហាវ មិនសូវចេះយោគយល់អភ័យទោសអោយអ្នកដទៃ ។ រីឯសតិបញាក៏មិនសូវល្អបុ៉ន្មានដែរ ។

៩.ប្រជ្រុយនៅថ្ពាល់ខាងស្តាំ ( មនុស្សស្រី)
ជោគជីតារាសី: មានអ្នកចាំជួយឧបត្ថម្ភជ្រោមជ្រែងជានិច្ច ស្វាមីនិងបុត្រ អាចពឹងពាក់បានហើយអាចទទួលជោគជ័យក្នុងឆាកជីវិត ប៉ុន្តែគូគ្រងជាមនុស្សធ្លាប់រៀបការម្តងរួចមកហើយ ។

និស្ស័យចិត្តគំនិត្ត: ជាមនុស្សស្មោះត្រង់យុត្តិធម៌ មិនសូវចេះនិយាយស្តីច្រើន ប៉ុន្តែហាក់ដូចជាខ្ជិលច្រអូសបន្តិច ឆាប់ជឿសំម្តីគេ គ្មានភាពមេត្តា មានអារម្មណ៍ផ្លូវភេទខ្ពស់ ហើយក៏ជាមនុស្សកំសាក ក៏មិនសូវឆ្លាតវៃគិតអី្វក៏មិនចេញ សតិបញាអន់ខ្សោយ ។

១០.ប្រជ្រុយនៅលើបបូរមាត់ (មនុស្សប្រុស)
ជោគជីតារាសី: រាសីល្អ មនុស្សនឹងនាំជោគលាភមកអោយ និងទទួលបានលាភពីរដងក្នុងឆាកជីវិត ក្នុងអំឡុងអាយុ ៣៤ ទៅ៣៧ឆ្នាំ ។ គូគ្រងគឺជាមនុស្សធា្លប់រួមសុខទុក្ខជាមួយគ្នាពីមុនមក ។ បើប្រកបអាជីពលក់ដូរ នឹងមានភាពរីកចម្រើនរឹងមាំ ។

និស្ស័យចិត្តគំនិត: ចូលចិត្តការកម្សាន្ត រីករាយសប្បាយអារម្មណ៍ផ្លូវភេទខ្ពស់ពូកែនិយាយស្តី ចេះនិយាយបញ្ជាវាយអែប សីុអប ចូលចិត្តធ្វើដំណើរ ចូលចិត្តស្វែងរកចំណេះដឹងថ្មី ។ ក្រៅពីនេះ ជាមនុស្សសតិបញាល្អ វាងវៃ ឆាប់យល់សភាពការណ៍ក្នុងសង្គម ។

១១.ប្រជ្រុយនៅបបូរមាត់លើ ( មនុស្សស្រី)

ជោគជីតារាសី: នឹងទទួលបានជោគជ័យក្នុងតំណែងការងារ និងមានជោគលាភ ក្នុងអំឡុងអាយុ ១៨ ទៅ៣០ឆ្នាំ ។ ជីវិតរមែងជួបប្រទះតែសេចក្តីសុខ ។ ជោគជតានឹងបានគូគ្រងជាអ្នកមានឋានពល្អ ឬក៏មានការសិក្សាខ្ពស់ ។ បើរកសីុលក់ដូរនឹងមានការរីកចម្រើនរឹងមាំ ។

និស្ស័យចិត្តគំនិត: ជាមនុស្សពូកែនិយាយស្តីមាត់ដាច់ ប្រសិនបើបានទទួលការសិក្សាខ្ពស់ នឹងធ្វើអោយពាក្យសម្តីទាំងនោះ ពិរោះ គួរអោយចង់ស្តាប់ ចាប់អារម្មណ៍លើបញ្ហាសម្ភស្ស ហើយមានសតិបញាវាងវៃ ។

ប្រភពពី៖ ROSE online magazine

0 comments:

Post a Comment

Powered by Blogger.