ជំនឿ និង ហោរាសាស្ត្រ

ជូត ថោះ ម្សាញ់ វក ច និង កុរ ស៊ែរ​ចេញ​យប់​នេះ ឬ​ព្រឹក​ស្អែក ដើម្បី​បង្កើន​ដួង​រាសី​លាភ​សំណាង​ថ្ងៃ​ស្អែក!


យោងតាមហោរាសាស្រ្ត​ប្រចាំថ្ងៃស្អែក ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៦ (ជូត ថោះ ម្សាញ់ វក ច និង កុរ) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៤ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែកដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ ជូត ថោះ ម្សាញ់ វក ច និង កុរ មានរាសីឡើងខ្ពស់ត្រដែត ហើយមានលាភធំឆាប់ចូលមកដល់ និង មានសំណាងជាហូរហែរ ម្តងហើយ ម្តងទៀត ព្រមទាំងមានតែរឿងល្អៗ ចូលក្នុងជីវិត មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង និង មានលុយកាក់ចាយវាយ បរិបូណ៌ មិនចេះខ្វះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ និង មិត្តភាពនានា ជួបប្រទះ តែសុភមង្គល កុំបីខានឡើយ ។

យោង​តាម​ហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ​ស្អែក ថ្ងៃ​សៅរ៍ ទី​២៦​ ខែ​សីហា ឆ្នាំ​២០១៧ ខាង​ក្រោម​នេះ គឺ​ជា​មូល​ហេតុ​ដែល​ឆ្នាំ​ទាំង ៦ នេះ​ត្រូវ​ស៊ែរ​ចេញ​យប់​នេះ ឬក៏ ព្រឹក​ស្អែក៖

ឆ្នាំជូត ​រាសី​ល្អមធ្យម ​។​ នៅ​ថ្ងៃ​នេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយ​មាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​បង្ករឿង​។​ការរស់នៅ​លោក​អ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស​ដូច្នេះ​ចូរ​ប្រយ័ត្ន​ការ​កើត​មាន​ជម្លោះ​ណា​មួយ​ព្រោះតែ​បញ្ហា​នេះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួប​តែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរទេ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំ​ឱ្យ​ខ្វាយខ្វល់​ជា​ញឹកញាប់ ៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញ​ថា​ងាយ​កើតឡើង​ចំពោះ​មុខ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​ទោះ​ចំណូល​មិន​ច្រើន​តែ​ក៏​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​គួរសម​តែ​ពេល​ត្រឡប់​មក​វិញ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​នោះឡើយ​៕

ឆ្នាំម្សាញ់ រាសីស្រុតចុះ ។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​បញ្ហា​ការដើរ​ឆ្ងាយ​បន្តិច​ពី​ព្រោះថា​ងាយ​ទទួល​រងគ្រោះ​ច្រើន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ហើយ​ពិសេស​លោកអ្នក​អាច​ជួប​ក្រុម​មនុស្ស​បង្កបញ្ហា​ណាមួយ​ផង​ដូចនេះ​ចូរ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​មិនអាច​ប្រើ​កំហឹង​ទល់​កំហល់​បានឡើយ​ប្រយ័ត្ន​រឿង​តូច​ក្លាយ​រីក​ជាធំ​។ ​ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើសិន​មាន​ជម្លោះ​វិវាទ​ហើយ​មិន​គិតគូរ​ដោះស្រាយ​ឱ្យ​ទាន់ពេល​ប្រយ័ត្ន​ឈានដល់​ផ្លូវបំបែក​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​រង​នូវ​ផល​ប៉ះទង្គិច​និង​មាន​រឿង​រាវ​យាយី​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផង​។​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មាន​ការអត់ធ្មត់​បន្តិច​ទើប​មិន​មាន​បញ្ហា​មិន​ល្អ​ណា​មួយ​ឈាន​ចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់​ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏​មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាស​វាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើត​រឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​។

ឆ្នាំច រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ដដែល​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​ទើប​ពុំ​មាន​បញ្ហា​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បាបមិត្ត​បង្ក​ជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើនជាង​។

ឆ្នាំកុរ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនទាន់​ល្អប្រសើរ​ដដែល​ទេ​ហេតុនេះ​បើ​ទោះ​បី​ធ្វើ​អ្វី​តែង​មិន​ងាយ​ឆាប់​ចប់​និង​ពិសេស​ខុស​ញឹកញាប់​ថែម​ទៀត​។​ការប្រកប​ការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិន​មាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​បញ្ហា​ប៉ះទង្គិច​ណាមួយ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ខ្លួនឯង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​លោក​អ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​។

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.