យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៦ (ជូត ខាល ថោះ ម្សាញ់ មមី និង ច) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អមធ្យម ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៦ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែកដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៦ ខាងលើ មានឆ្នាំ ជូត ខាល ថោះ ម្សាញ់ មមី និង ច មានរាសីឡើងខ្ពស់ត្រដែត ហើយមានលាភធំឆាប់ចូលមកដល់ និង មានសំណាងជាហូរហែរ ម្តងហើយ ម្តងទៀត ព្រមទាំងមានតែរឿងល្អៗ ចូលក្នុងជីវិត មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង និង មានលុយកាក់ចាយវាយ បរិបូណ៌ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែសុភមង្គល កុំបីខានឡើយ។
ខាងក្រោមគឺជាមូលហេតុដែលឆ្នាំទាំងអស់ខាងលើត្រូវស៊ែរចេញក្នុងយប់នេះ ឬក៏ ព្រឹកស្អែក ដើម្បីប្តូរយកសំណាងចូលមកវិញ!!!
ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែគិតមុខគិតក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ រីឯសេចក្តីស្នេហាប្រុសស្រីមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេម្ល៉ោះហើយទើបកើតមានរឿងរាវរកាំចិត្តចំពោះគ្នាច្រើន ហើយពេលខ្លះត្រូវតម្លើងសរសៃ ក ដាក់គ្នាទៀតផង៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះដូចនេះហើយធ្វើអ្វីក៏តែងជួបនូវបញ្ហាមិនល្អយាយីផង។ការរស់នៅមិនថាការងារបញ្ហាផ្ទាល់ខ្លួនឬបញ្ហាប្រាក់កាសតែងជួបរឿងរាវខ្វាយខ្វល់ច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើងនៅគ្រាខាងមុខ។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេបញ្ហាជម្លោះពិតជាកើតឡើងញឹកញាប់ពុំខាន៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះប្រកបការងារអ្វីលោកអ្នកងាយឆាប់មានការប៉ះទង្គិចជាមួយមនុស្សនៅក្បែរខ្លួនណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាចម្រូងចម្រាសណាមួយនាំត្រូវឈឺក្បាល។ការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ចិញ្ចឹមគ្រួសារ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនិងមើលបំណាំងបង្ករឿង។ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឱ្យខ្វាយខ្វល់ជាញឹកញាប់ ៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាព ក្តៅខ្លះ ត្រជាក់ខ្លះហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
Copyrighted: Moha Sneha
0 comments:
Post a Comment