ជំនឿ និង ហោរាសាស្ត្រ

ជូត រោង និង មមី ជីវិតអ្នក​នឹង​​ប្រែ​​ប្រួល ពី​​ថ្នាក់​​ទាប ទៅ​​ថ្នាក់​​ខ្ពស់ ជាង​​ឆ្នាំ​​ដទៃនៅ​ដើម​ខែ​តុលា ២០១៧!​


ផ្អែកលើទំនាយសកល និង ការព្យាករណ៍ នៃតារាសាស្រ្ត ក្នុង ទំព័រនៃបណ្តាញសង្គមធំមួយ របស់ប្រទេសចិន Weibo បានប្រាប់អោយដឹងថា ឆ្នាំ ជូត រោង និង មមី នឹងទទួលបាន នូវការប្រែប្រួល ក្នុងជីវិត ពីថ្នាក់ទាប ទៅថ្នាក់ខ្ពស់ ចាប់ពីដើម​ខែ​តុលា ឆ្នាំ២០១៧ ស្របពេល ដែលឆ្នាំ ដទៃ បានត្រឹមតែនៅចំកម្រិតមធ្យម​ និង បង្គួរ​ ប៉ុណ្ណោះ ។

ដោយសារ​តែបែបនេះហើយ ទើបឆ្នាំ ជូត រោង និង មមី ទទួលបាននូវផលលាភ និង ជោគជ័យ ជាដុំកំភួន ដូចគ្នា ទៅលើប្រាក់កាស និង ស្នេហា ស្របពេលនឹងការវិនិយោគ និង ដំណឹងក្នុងជីវិត មានលក្ខណៈប្រសើរ តែគ្រាន់តែខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ។

ឆ្នាំជូត៖ ឆ្នាំ​នេះ​ល្អណាស់ ហើយ​គេ​នឹងទទួលបាន​ដំណឹងល្អជាច្រើនពីទិស បូព៌ ពាក់ព័ន្ធនឹង មុខរបរ ដែលអ្នក​កំពុងប្រាថ្នា និង រឿងរ៉ាវមួយចំនួនក្នុងគ្រួសារ ផងដែរ នា​ថ្ងៃ​មុខ ឬក៏ ថ្ងៃ​អនាគត​របស់​គេ គេ​នឹង​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​ជួប​តែសំណាងល្អ​ជា​ច្រើ​ន។

ឆ្នាំរោង៖ ឆ្នាំ​​នេះ​ល្អ​ណាស់ ហើយ​គេ​នឹងទទួលបានដំណឹងល្អជាច្រើនពីទិស ឧត្តរ ពាក់ព័ន្ធនឹង ការងារថ្មី​មានតម្លៃ និង ការវិនិយោគ ឬក៏ ការបណ្តាក់ទុន ដែលនឹងផ្តល់ចំណូលច្រើន នាថ្ងៃក្រោយ  នា​ថ្ងៃ​អនាគត​គេ​នឹង​សម្រេច​រាល់​បំណង​ដែល​គេ​បាន​ប៉ងក្នុងវ័យ​ពាក់​កណ្តាល​អាយុ​នៃ​មនុស្ស​ ឬក៏​អាចនិយាយ​បាន​ថា​ក្នុង​វ័យចន្លោះ ២៥ ទៅ ៤០ ឆ្នាំ។

ឆ្នាំមមី៖ ឆ្នាំ​នេះ​ល្អ​ណាស់ ហើយ​គេ​នឹងទទួលបានដំណឹងល្អជាច្រើនពីទិស ទក្សិណ ពាក់ព័ន្ធនឹង ក្រុមគ្រួសារ និង ការបណ្តាក់ទុនថ្មីៗ ក្នុងជីវិតរស់នៅ ដើម្បីទទួល​បាន​ផល​រីកចំរើន​ច្រើន នាថ្ងៃមុខ ហើយ​នឹង​ទទួល​បាន​នូវ​របស់​ជាទី​គាប់​ចិត្ត​ជា​ច្រើន​យ៉ាង​ ៕







ប្រភពពី ៖ Weibo
ប្រែសម្រួល និង រក្សាសិទ្ធិដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.