ជំនឿ និង ហោរាសាស្ត្រ

របៀប​រៀប​ហុងស៊ុយ​ឱ្យ​ការងារ​រីកចម្រើន​និង​ជោគជ័យ​



​ប្រសិនបើ​អ្នក​កំពុង​រក​ជំនួយ​ហុងស៊ុយ​ដើម្បី​ជួយ​ទាក់ទាញ​ភាពជោគជ័យ​ក្នុង​ការងារ​របស់​អ្នក នោះ​អ្នក​បាន​ចូលមក​អាន​ត្រូវ​កន្លែង​ហើយ​។ អត្ថបទ​នេះ​នឹង​ប្រាប់​ពី​របៀប​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ការងារ​រកស៊ី​រីកចម្រើន​ទៅមុខ​។

​អ្នក​អាច​ប្រើ​វិធី​រៀប​ហុងស៊ុយ​តាមបែប​ជំនឿ ឬ​រៀប​វា​ដោយ​ខ្លួនឯង​ក៏បាន ដរាបណា​អ្នក​យល់​ពី​របៀប​ទាក់ទាញ​ថាមពល​នៃ​ភាពជោគជ័យ​ឱ្យចូល​ក្នុងផ្ទះ​ឬ​ការិយាល័យ​របស់​អ្នក​។​

១. ប្រើ​រូប​សេះ​
​ក្នុងការ​អនុវត្ត​ក្បួន​ហុងស៊ុយ​បុរាណ រូប​សេះ​ជួយ​នាំមក​នូវ​ថាមពល​ជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព និង​សន្ទុះ​ទៅមុខ​។ ដូច្នេះ​និមិត្តសញ្ញា​ហុងស៊ុយ​រូប​សេះ​តែងតែ​ត្រូវបាន​ប្រើ​ញឹកញាប់​នៅ​ទិស​ខាងត្បូង (​សម្រាប់​ទាក់ទាញ​ថាមពល​កេរ្តិ៍ឈ្មោះ​) និង ខាងជើង (​សម្រាប់​ទាក់ទាញ​ថាមពល​នៃ​ភាព​រីកចម្រើន​ក្នុង​ការងារ​និង​ការរកស៊ី​)​។



២. តាំង​អ្វី​ដែលមាន​ពណ៌​ក្រហម​នៅ​ទិស​ខាងត្បូង​
​ពណ៌​ក្រហម​តំណាងឱ្យ​ធាតុភ្លើង ហើយ​វា​ជា​វត្តមាន​នៃ​ថាមពល​នៃ​ភាពជោគជ័យ​ទាំង​ក្នុង​ការងារ និង​ការរកស៊ី​។ អ្នក​គួរ​តាំង​ឬ លាប​ពណ៌​ក្រហម​នៅ​ទិស​ខាងត្បូង​ក្នុងផ្ទះ​ឬ​បន្ទប់​គេង​ដើម្បី​បង្កើន​ថាមពល​នៃ​ភាពជោគជ័យ​។​

៣. តាំង​រូ​បស​ខ្មៅ​របស់​ជន​ល្បី​ជោគជ័យ​នៅ​ទិស​ខាងជើង​ដែលជា​ទិស​នៃ​ធាតុទឹក​
​អ្នក​អាច​នាំមក​នូវ​ថាមពល​ជោគជ័យ​ជាមួយនឹង​ការតាំង​លម្អ​ថូផ្កា កូន​អាង​បាញ់​ទឹក ឬ​កញ្ចក់​នៅ​ទិស​ខាងជើង​។ បើ​មិន​អ៊ីចឹង​អ្នក​អាច​តាំង​រូបគំនូរ​ស​ខ្មៅ​របស់​មនុស្ស​ជោគជ័យ​ណា​ក៏បាន​។



៤. តាំង​ចម្លាក់​នាគ​
​ចម្លាក់​នាគ​តំណាងឱ្យ​ថាមពល​ដ៏​អស្ចារ្យ​នៃ​ភាពជោគជ័យ​។ អ្នក​គួរ​តាំង​វា​នៅលើ​តុ​ធ្វើការ ឬ​តុ​ការិយាល័យ​ក្នុងផ្ទះ​របស់​អ្នក​ក៏បាន​។​

ជឿ​ឬ​មិន​ជឿ​អ្នក​អាច​សាកល្បង​មើល​ដោយ​ខ្លួនឯង ហើយ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​យ៉ាងយូរ ១ ខែ​៕

ប្រភពដើម៖ Khmeread

0 comments:

Post a Comment

Powered by Blogger.