យោងតាមការទស្សន៍ទាយដើម ចេញពីគេហទំព័រចិន Taiiwan Secret ដ៏ល្បីល្បាញរបស់ចិន បានបកស្រាយពីកត្តាផ្លូវជីវិតមួយចំនួនរបស់ឆ្នាំទាំង១២ នៅក្នុងខែកញ្ញាខាងមុខនេះ តើលោកអ្នកដឹងទេថានឹងមានរឿងអ្វីខ្លះកើតឡើង?
នៅក្នុងភាគ១ នេះ មហាស្នេហា សូមលើកយក តែឆ្នាំ ជូត ឆ្លូវ រោង មមី ច និង កុរ មកបកស្រាយសិនប៉ុណ្ណោះ រីឯឆ្នាំ ដទៃៗទៀត នឹងបកស្រាយនាថ្ងៃបន្ទាប់៖
១. អ្នកកើតឆ្នាំជូត៖
កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ និងធ្វើអោយក្តីប្រាថ្នាទាំងពួងឆាប់ក្លាយជាការពិត ប៉ុន្តែត្រូវមានចិត្តសណ្តោស ត្រាប្រណីដល់មនុស្សជុំវិញអោយបានច្រើន ព្រោះវានឹងបណ្តាលនាំលាភសំណាងចូលមកជាហូរហែរ ។
- ពណ៌សំណាង: ទឹកក្រូច។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពល្អូកល្អិនល្អប្រសើរណាស់។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយសន្សឹមៗ។
- សំណាងក្នុងរឿងប្រាក់កាស: កាក់កបប្រសើរណាស់។
- មិនចាំបាច់កែរាសីឡើយ ព្រោះអ្នកមានចំណុចស្រាប់ហើយ។
២. អ្នកកើតឆ្នាំឆ្លូវ៖
គោស្រុក ធាតុដីស្ងោរ ចរចាមិនពិត មិនប្រាកដ ចិត្តក្លាហាន និងធ្វើអោយកើតមានភាពមិនទុកចិត្តពីសំណាក់មនុស្សក្បែរខ្លួន ដូច្នេះគួរណាអ្នកសាងកុសល ផ្តល់ទានដល់អ្នកក្រីក្រ និង ព្យាយាមបង្កើនទំនុកចិត្តលើខ្លួនឯង ដើម្បីទទួលសំណាងល្អចូលមកវិញ ។
- ពណ៌សំណាង: ផ្កាឈូក។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពរកាំរកូសនឹងគ្នាណាស់។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ជួបឧបសគ្គ និងអ្នកឈ្នានីសច្រើន។
- សំណាងក្នុងរឿងប្រាក់កាស: ពុំសូវកាក់កបទេ។
- គួរកែរាសីអោយល្អ ដោយប្រើពាក្យពិត ចិត្តស្មោះត្រង់។
៣. អ្នកកើតឆ្នាំរោង៖
ពស់ថ្លាន់ធំ ធាតុមាសរាគី នៅតូច លំបាកចិត្ត ធំឡើងបានល្អ ហេតុនេះអ្នកនឹងទទួលបានសំណាងបន្តិចម្តងៗ ដោយមានមនុស្សល្អជួយជ្រុមជ្រែង និង ផ្តល់កំលាំងចិត្ត បើមានមិត្តច្រើន ពួកគេសុទ្ធតែចិត្តល្អ អោយអ្នកពឹងអ្វីក៏បាន ។
ពស់ថ្លាន់ធំ ធាតុមាសរាគី នៅតូច លំបាកចិត្ត ធំឡើងបានល្អ ហេតុនេះអ្នកនឹងទទួលបានសំណាងបន្តិចម្តងៗ ដោយមានមនុស្សល្អជួយជ្រុមជ្រែង និង ផ្តល់កំលាំងចិត្ត បើមានមិត្តច្រើន ពួកគេសុទ្ធតែចិត្តល្អ អោយអ្នកពឹងអ្វីក៏បាន ។
- ពណ៌សំណាង: ត្នោត។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍យល់ចិត្តគ្នាជាធម្មតា។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: អ្វីដំណើរការទៅមុខជាធម្មតា។
- សំណាងក្នុងរឿងប្រាក់កាស: មានលក្ខណៈបង្គួរប៉ុណ្ណោះ។
- គួរកែរាសីលុយកាក់អោយបានល្អ ត្រូវតែបន្ថយសុរា បង្កើនប្រាជ្ញា និង ភាពខ្នះខ្នែង ។
៤. អ្នកកើតឆ្នាំមមី៖
សេះទ័លច្រក ធាតុភ្លើងគុប ច្រើនតែចិត្ត អ្នកលេង ខុសព្រោះតែមាត់ ដូច្នេះត្រូវប្រយ័ត្នសម្តីអោយបានច្រើនបំផុត បើមានគំនិតរកស៊ីអ្វីត្រូវគិតគូរអោយល្អិតល្អន់ ព្រោះរាសីអ្នកមានលាភ ៧០% តែក៏ មានស៊យ ៣០% ដែរ ។ ទន្ទឹមនឹងនេះមិនគួរទុកចិត្តមនុស្សនិយាយលឿនៗ និង មនុស្សឈ្លាសវៃពេកទេ ព្រោះ អ្នកទាំងពីរនេះ មិនល្អសម្រាប់រាសីអ្នកឡើយ ។
- ពណ៌សំណាង: ផ្ទៃមេឃ និង ពងមាន់ ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍យល់ចិត្តគ្នាណាស់ ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ក្តីរំពឹងច្រើនតែនាំនូវភាពខកចិត្តមកវិញ តែរឿងល្អដែលមិនបានរំពឹងបែរជាចូលមកវិញ ដែលធ្វើអោយអ្នកភ្ញាក់ផ្អើលមែនទែន ។
- សំណាងក្នុងរឿងប្រាក់កាស: បានត្រឹមកម្រិតមធ្យមប៉ុណ្ណោះ។
- គួរកែររាសីរកស៊ី និង ប្រាក់កាស់ ដោយ រៀបចំគំនិតអោយវែងឆ្ងាយ ស្តាប់អ្នកដទៃអោយច្រើន និង ត្រូវតែចិត្តដាច់ក្នុងការសម្រេចចិត្ត ។
៥៖ អ្នកកើតឆ្នាំច៖
សុនខដេញសត្វ មានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរ ចរចាទៀងត្រង់ មានបុណ្យ និងបញ្ញាច្រើន និងនាំលាភជ័យចូលដល់គ្រួសារច្រើន និង មានមនុស្សគោរពស្រលាញ់រាប់អានជាច្រើនផងដែរ ។ ទន្ទឹមនឹងនេះ អ្នកអាចមានដំណើរកម្សាន្ត ទៅកន្លែងមួយចំនួនផងដែរ បើតាមជើងលេខឆ្លើយប្រាប់ ។
សុនខដេញសត្វ មានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរ ចរចាទៀងត្រង់ មានបុណ្យ និងបញ្ញាច្រើន និងនាំលាភជ័យចូលដល់គ្រួសារច្រើន និង មានមនុស្សគោរពស្រលាញ់រាប់អានជាច្រើនផងដែរ ។ ទន្ទឹមនឹងនេះ អ្នកអាចមានដំណើរកម្សាន្ត ទៅកន្លែងមួយចំនួនផងដែរ បើតាមជើងលេខឆ្លើយប្រាប់ ។
- ពណ៌សំណាង: ផ្ទៃខ្មៅ និង ស។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍ល្អូកល្អឺននឹងគ្នាដូចធម្មតា ។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: ដាក់ចុះដុះតាមដៃ ហើយនឹងមានរឿងល្អៗ ដែលនាំយកចំណូលជាទីពេញចិត្តដល់អ្នកផងដែរ ។
- សំណាងក្នុងរឿងប្រាក់កាស: ល្អប្រសើរណាស់ ។
-មិនគួរមានអ្វីត្រូវកែលើរាសីរបស់អ្នកឡើយ ។
៦៖ អ្នកកើតឆ្នាំកុរ៖
ជ្រូកគេចិញ្ចឹមក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ មានបុណ្យ និងមានសេចក្ដីទៀងត្រង់ ដែលជាហេតុនាំឲ្យក្តីកង្វល់ទាំងពួងឆាប់រលាយ រសាយ ចេញពីជីវិតរបស់អ្នក ហើយលាភសំណាង ក៏ដូចជាសេចក្តីប្រាថ្នា ដែលអ្នកតែតែងសុបិន្តទាំងយប់ ទាំងថ្ងៃ ថា នឹងមានវា វាក៏នឹងអាចក្លាយជាការពិតក្នុងពេលខាងមុខឆាប់ៗនេះផងដែរ ។
- ពណ៌សំណាង: ស្វាយ និង បៃតង ។
- សំណាងក្នុងរឿងស្នេហា: គូស្នេហ៍មានភាពស្និទ្ធស្នាលជាធម្មតា។
- សំណាងក្នុងរឿងការងារ និងការរកស៊ី: អ្វីដែលធ្លាប់តែលក់មិនចេញ នឹងប្រែជាលក់ចេញ ចំណូលដែលធ្លាប់រំពឹង តែមិនដែលបាន នឹងប្រែជាបាន ជាក់ជាមិនខាន ។
- សំណាងក្នុងរឿងប្រាក់កាស: ល្អណាស់ ។
- គួរកែរាសីស្នេហា អោយកាន់តែល្អជាងនេះ ត្រូវ តែចំណាយពេល រសៀល ឬល្ងាច នៅក្បែរអោយកាន់តែច្រើន នោះ គូស្នេហ៍អ្នកនឹងមានភាពស្អិតរមួតជាងស្ករតាំងម៉ែទៅទៀត ។
ប្រភពពី៖ Taiiwan Secret
ប្រែសម្រួល និង រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment