ជំនឿ និង ហោរាសាស្ត្រ

បុគ្គល​ និង ទិស​ នាំ​សំណាង​របស់​ឆ្នាំ ជូត មមី ច និង កុរ ក្នុង​​ចន្លោះ​ថ្ងៃ ១ ដល់​ ៧ ខែ​សីហា​ ២០១៧!


តាម​ការ​ទស្សន៍​ទាយ​ របស់​គេហទំព័រ Feng Shui China បាន​ប្រាប់​អោយ​ដឹង​ថា​នៅ ប៉ុន្មាន​ថ្ងៃទៀត នឹង​មាន​រឿង​ល្អ មួយ​ចំនួនធំ កើត​ឡើង​ដល់ ឆ្នាំ ជូត មមី ច និង កុរ ព្រោះ ថា ឆ្នាំ​ទាំងបួន​នេះ បាន​សាង​នូវ​រឿង​ល្អ​ ដែល​កំណត់​ត្រា តួឆ្នាំ​ទាំង​១២ បាន​ចារ​ទុក តាំង​ពី​បុរាណ​មក​ម្ល៉េះ ម្ល៉ោះ​ហើយ គេ​ត្រូវ​ដល់​ពេល​ទទួល​បាន​ផល​ល្អ​នោះ​ខ្លះៗ​មកវិញហើយ គឺ​នៅ​អំឡុង​ចន្លោះ​ថ្ងៃទី ១ ដល់​ថ្ងៃទី ៧ ខែ​សីហា​ ២០១៧ នេះ ។

លាភ​សំណាង​ដែល​ពួក​គេ​នឹង​ទទួល​បាន​នោះ គឺ​ចេញ​ពី​ដៃ ចេញ​ពី​ការ​ប្រឹង​ប្រែង​របស់​គេ​កាល ពី​ចុងខែ​មិថុនា និង ដើមខែកក្កដា ២០១៧ កន្លងទៅ ហើយ​វា​នឹង​ផ្តល់​ផល​សម្រេច​ដល់​គេ​ជាទី​គាប់​ចិត្ត​នៅ​អំឡុងចន្លោះ​ថ្ងៃទី ១ ដល់​ ថ្ងៃទី ៧ ខែ​សីហា​ នេះ ។ តែទោះ​យ៉ាងណា​ទិស​សំណាង និង បុគ្គល​នាំ​សំណាង គឺខុសគ្នា សឹង​តែខុស​គ្នាទាំងស្រុង ដូច្នេះ​សូម​តាមដាន​ដូច​តទៅ៖

១. ឆ្នាំជូត៖ ទិសសំណាង​គឺ​ ទិស បូព៌ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំថោះ និង ឆ្នាំ​មមី ជាពិសេស ។



២. ឆ្នាំមមី៖ ទិសសំណាង​គឺ​ ទិស ទក្សិណ និង និរតី ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំរកា និង ឆ្នាំជូត​ ជាពិសេស ។



៣. ឆ្នាំច៖ ទិសសំណាង​គឺ​ ទិស បស្ចឹម និង ពាយព្យ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំរោង និង ឆ្នាំ​ឆ្លូវ ជាពិសេស ។



៤. ឆ្នាំកុរ៖ ទិសសំណាង​គឺ​ ទិស ឧត្តរ ហើយ​មនុស្ស​ដែល​ស្វែង​នាំ​សំណាង​នោះ​មក​ដល់​រូប​អ្នក គឺ មនុស្ស​ឆ្នាំម្សាញ់ និង ឆ្នាំ​ខាល ជាពិសេស ។



ប្រភពពី៖ Feng Shui China
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.