តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ថ្ងៃអង្គារ (11/07/2017) ឆ្នាំដែលមានរាសីឡើងខ្ពស់ទាំងបួន រួមមាន ឆ្នាំ ជូត ថោះ រោង និង មមី ដូច្នេះ សូមបារមីវត្ថុ ស័ក្តសិទ្ធិ បារមីខែថ្មីខែមិថុនា ព្រះអង្គគ្រប់ព្រះអង្គ និង ទេវត្តាឆ្នាំថ្មី ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ១០០ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុត ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...
____________________________
ខាងក្រោមគឺជាការទស្សន៍ទាយ របស់ឆ្នាំ ទាំង ៤ ដែលមានរាសីឡើងខ្ពស់ត្រដែត៖
____________________________
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារផ្នែកប្រាក់កាសឬការធ្វើកិច្ចសន្យាអ្វីមួយផង។ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរគួរសមម្ល៉ោះហើបើចង់ផ្តើមធ្វើអ្វីមួយអាចសម្រុកពេញទីបានហើយព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច។ការប្រកបការងារវិញនោះមានលក្ខណៈពេញដៃពេញជើងហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ ចំណែកឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃបំផត៕
ឆ្នាំរោង រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីអាចសម្រុកពេញទីបានហើយនឹងទោះធ្វើអ្វីតែងហុចផលមកវិញគ្រាន់គាប់ប្រសើរ។សម្រាប់ពេលវេលាល្អក្នុងការធ្វើអ្វីមួយគឺម៉ោង១,០០ ទៅ ៥,៥៩នាទី រសៀល ហើយបើប្រកបកិច្ចការអ្វីតែងហុចផលមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ ថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ដូចនេះជាឱកាសល្អច្រើនសម្រាប់លោកអ្នកពង្រីកការងារអ្វីមួយពីព្រោះតែងហុចផលល្អៗចូលមកច្រើនជាងអាក្រក់។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
Copyrighted: Moha Sneha
0 comments:
Post a Comment