ជំនឿ និង ហោរាសាស្ត្រ

ហោរា​ចិនទាយ​ថា ផ្ទះ​ណា​មាន​ឆ្នាំ​វក ផ្ទះ​នោះ​ដូច​មាន​ដុំ​ពេជ្រ​នា​ថ្ងៃ​ក្រោយ​ចឹង​!



ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំវក ជាប្រភេទមនុស្សមាន​ចិត្ត​ស្មោះ​ត្រង់ មិន​លម្អៀង ចចារសម្តីពិត មិនលាក់​លៀម ឧស្សាហ៍ ព្យាយាម និង មាន​គោល​ដៅ​ជីវិត​ពិត​ប្រាកដ ។ ក្រៅពីនេះ មនុស្សឆ្នាំនេះ មានចំណុចល្អ ជាច្រើនទៀត ដូចជា រៀនមធ្យម តែពូកែធ្វើ ផិតក្បត់មិនចេះ តែពូកែស្រលាញ់ស្មោះ មានគុណធម៌ មានចិត្តខ្នះខ្នែងក្នុងការងារ​ មានគោលដៅច្បាស់ មានគំនិតប្រាកដនិយម ។ ជារៀងរាល់ថ្ងៃគេ មានរឿងពិបាកៗ​ក្នុងចិត្តជាច្រើន ដែលមិនដែលនិយាយប្រាប់​​នរណាអោយបានដឹងឡើយ តែបើរឿងល្អគេនឹងប្រាប់ មិនដែលរំលងឡើង ព្រោះមនុស្សឆ្នាំនេះ តែងតែចង់ឲ្យមនុស្សនៅជុំវិញខ្លួនមានសុភមង្គល ជាជាងខ្លួនឯង ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ក៏ឧស្សាហ៍ឈឺដែរ បើមិនឈឺក្បាល ឈឺក្រពះ ពោះវៀន រឺក៏ ឈឺផ្តាសសាយ ជាដើម ។ លុះឃើញ ពេលខ្លះ ឈឺចិត្ត និង ហត់​គំនិត​ ថែម​ទៀត​ផង ពិត​ទេ?



ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំវក នេះជាសមាជិក គឺមានតែ ភាពរីកចម្រើនទៅមុខ និង រួចផុតនូវក្តីវិបត្តិទាំងឡាយ ព្រោះ មនុស្សឆ្នាំវក នេះ គឺជាសមាជិក ម្នាក់ដែលមិនដែលចេះឈរ អោបដៃ មើលគ្រួសារខ្វះខាត មានបញ្ហា ឬក៏ មានរឿងពិបាកៗ ដោះស្រាយមិនចេញ នោះ ទេ ។ គេតែងតែលះបង់ សព្វគ្រប់បែបយ៉ាង ទាំង ពេលវេលា កំលាំងកាយ កំលាំងចិត្ត គំនិត និង ទ្រព្យធន ដែលគេមាន ដើម្បីអោយតែ ក្រុមគ្រួសារ របស់គេ រួចផុត ទុក្ខទោស ទាំងពួងនោះ ។ និយាយអោយចំ គឺថាឆ្នាំវកនេះ ប្រៀបបាន នឹងទេវត្តាទ្រព្យ ទេវត្តាសំណាង នៅក្នុងផ្ទះ ដូច្នេះដែរ ។

នាថ្ងៃអនាគត ដោយសារតែក្តីស្រលាញ់គ្មានដែនកំណត់ ការចេះស្រលាញ់ការងារ និង ពេលវេលា ជុំវិញខ្លួន មិនដែលគិតថា នឹងខ្ជះខ្ជាយម្តងណា នេះ ហើយ ទើបធ្វើ អោយគេអាច មានវាសនា ក្លាយជាអ្នកធំ អ្នកមាន ឬក៏ សេដ្ឋី ដែលមានចិត្តធម៌ ក៏ថាបាន ។

ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំវកនេះ គឺមិនត្រូវជឿទុកចិត្តមនុស្ស ក្បាលពីរ មនុស្សធ្លាប់មានប្រវត្តិមិនល្អ និង មនុស្សដែលខ្ចាត់ព្រាត់ គ្មានគោលដៅច្បាស់លាស់ ឡើយ និង មួយវិញទៀត គឺមិត្តភ័ក្តដែល សង្គមស្អប់ខ្ពើម ក៏គួរតែចៀសបាន ត្រូវតែជៀស ព្រោះ គេនឹងនាំ អ្នកធ្លាក់រណ្តៅ នាថ្ងៃណាមួយជាក់ជាមិនខាន ៕​



Copyrighted: Moha Sneha
Source: Taiiwan Secret Horoscope

0 comments:

Post a Comment

Powered by Blogger.