ជូត ម្សាញ់ មមី មមែ វក និង កុរ ស៊ែរភាពស៊យចេញអោយអស់ ដើម្បីទទួលភាពហេងចូល!
ថ្ងៃស្អែកនេះ ជាថ្ងៃស៊យរបស់ឆ្នាំ ជូត ម្សាញ់ មមី មមែ វក និង កុរ ដូច្នេះអ្នកត្រូវតែ ស៊ែរចេញ ដើម្បីប្តូរយកលាភសំណាងហេង ចូលមកដល់ខ្លួនវិញ និង ធ្វើអោយខ្លួនអ្នក មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ បើក្នុងចិត្តមានរឿងកង្វល់ ពិបាក និង មិនអាចដោះស្រាយបាន សូមឲ្យវារលាយ តាមការស៊ែរ នេះផងចុះ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
ខាងក្រោយជាភាពស៊យរបស់អ្នកនាថ្ងៃស្អែក សូមស៊ែរវាចេញអោយអស់ផងចុះ!!!
ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នទទួលរងការខូចខាតអ្វីមួយរកនឹកស្មានមិនដល់។ក្រៅពីនេះបើមានទំនាក់ទំនងការងារឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះដូចនេះហើយធ្វើអ្វីក៏តែងជួបនូវបញ្ហាមិនល្អយាយីផង។ការរស់នៅមិនថាការងារបញ្ហាផ្ទាល់ខ្លួនឬបញ្ហាប្រាក់កាសតែងជួបរឿងរាវខ្វាយខ្វល់ច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលជួបការលំបាកប៉ុន្តែយ៉ាងណាលោកអ្នកត្រូវចេះចាយវាយឱ្យបានត្រឹមត្រូវហើយមិនត្រូវខ្ជះខ្ជាយដៃធំឡើយក្រែងជួបវិបត្តិថវិកាណាមួយឡើងនៅគ្រាខាងមុខ។ រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងសម្បូរទៅដោយរឿងរ៉ាវរកាំរកូសច្រើនដូច្នេះបើមិនចេះអត់ឱនឱ្យគ្នាទេបញ្ហាជម្លោះពិតជាកើតឡើងញឹកញាប់ពុំខាន៕
ឆ្នាំមមី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករុលទៅមុខព្រោះជួបតែភាពប្រទាំងប្រទើសហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនិងមើលបំណាំងបង្ករឿង។ការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រាក់កាសដូច្នេះចូរប្រយ័ត្នការកើតមានជម្លោះណាមួយព្រោះតែបញ្ហានេះ។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំឱ្យខ្វាយខ្វល់ជាញឹកញាប់ ៕
ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែគិតមុខគិតក្រោយពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ រីឯសេចក្តីស្នេហាប្រុសស្រីមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេម្ល៉ោះហើយទើបកើតមានរឿងរាវរកាំចិត្តចំពោះគ្នាច្រើន ហើយពេលខ្លះត្រូវតម្លើងសរសៃ ក ដាក់គ្នាទៀតផង៕
ឆ្នាំវក រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះប្រកបការងារអ្វីលោកអ្នកងាយឆាប់មានការប៉ះទង្គិចជាមួយមនុស្សនៅក្បែរខ្លួនណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបពុំមានបញ្ហាចម្រូងចម្រាសណាមួយនាំត្រូវឈឺក្បាល។ការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទើបប្រាក់កាសហូរចូលគ្រាន់ចិញ្ចឹមគ្រួសារ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចទទួលនូវភាព ក្តៅខ្លះ ត្រជាក់ខ្លះហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
Copyrighted: Moha Sneha
0 comments:
Post a Comment